ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឥណ្ឌា​ចង់​ចរចា​ជាមួយ​អា​មេ​រិ​ក​

5 ឆ្នាំ មុន

ទីក្រុង​ញូ​វ​ដែ​លី ៖ មន្ត្រី​ឥណ្ឌា​ម្នាក់​បាន​និយាយ​ថា ប្រទេស​ឥណ្ឌា​បាន​អូស​សហ​រដ្ឋ​អាមេ​រិក​ទៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) ព្រោះតែ​បញ្ហា​ការ​ដាក់​ពន្ធ​លើ​ដែកថែប និង​​អាលុយមីញ៉ូម​នាំ​ចូល ។ ឥណ្ឌា​ថា ការ​សម្រេចចិត្ត​នេះ…

ទីក្រុង​ញូ​វ​ដែ​លី ៖ មន្ត្រី​ឥណ្ឌា​ម្នាក់​បាន​និយាយ​ថា ប្រទេស​ឥណ្ឌា​បាន​អូស​សហ​រដ្ឋ​អាមេ​រិក​ទៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) ព្រោះតែ​បញ្ហា​ការ​ដាក់​ពន្ធ​លើ​ដែកថែប និង​​អាលុយមីញ៉ូម​នាំ​ចូល ។ ឥណ្ឌា​ថា ការ​សម្រេចចិត្ត​នេះ នឹង​ប៉ះពាល់​ដល់​ផលិតផល​របស់​ខ្លួន ដែល​នាំ​ចេញ​ទៅ​កាន់​សហរដ្ឋអាមេរិក ហើយ​វា​មិន​ស្រប​តាម​ច្បាប់​ពាណិជ្ជ​កម្ម​អន្តរជាតិ​ឡើយ ។

មន្ត្រី​ខាងលើ​និយាយ​ថា ៖« ប្រទេស​ឥណ្ឌា​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​កាន់​អង្គការ WTO ទាក់ទង​នឹង​បញ្ហា​ការ​ដាក់​ពន្ធ​របស់​សហរដ្ឋអាមេរិក លើ​ផលិតផល​ដែកថែប និង​អាលុយ​មីញ៉ូម​មួយ​ចំនួន » ។

ប្រទេស​នេះ​ចង់​ចរចា​ជាមួយ​សហរដ្ឋអាមេរិក ក្រោម​យុទ្ធសាស្ត្រ​ដោះស្រាយ​ជម្លោះ​របស់​អង្គការ WTO ។

ការ​ចរចា​នេះ គឺជា​ដំណាក់កាល​ទី​១ នៃ​ដំណើរការ​ដោះស្រាយ​ជម្លោះ ។ ប្រសិនបើ​ប្រទេស​​ទាំង​ពីរ​មិន​យល់ព្រម​លើ​ដំណោះស្រាយ​ណាមួយ​ទេ​នោះ ឥណ្ឌា​អាច​នឹង​ស្នើ​ឲ្យ​ក្រុម​ដោះស្រាយ​ជម្លោះ​របស់ WTO ត្រួតពិនិត្យ​លើ​បញ្ហា​នេះ ។

កាលពី​ថ្ងៃ​ទី​៩ ខែមីនា កន្លង​មក លោក​ប្រធានាធិបតី​អា​មេ​រិ​ក ដូ​ណា​ល់ ត្រាំ បាន​ដាក់​ពន្ធ​យ៉ាង​ខ្ពស់​លើ​ដែកថែប និង​អាលុយមីញ៉ូម​នាំ​ចូល ដែល​ធ្វើ​ឲ្យ​មានការ​ព្រួយបារម្ភ​ពី​សង្គ្រាម​​ពាណិជ្ជកម្ម ។ លោក​ត្រាំ អនុញ្ញាត​ឲ្យ​ដាក់​ពន្ធ​២៥%​លើ​ដែ​ប​ថែប និង​១០%​លើ​អាលុយមីញ៉ូម​នាំ​ចូល​ពី​ប្រទេស​ទាំងអស់ លើកលែងតែ​ប្រទេស​កា​ណា​ដា និង​ម៉ិ​ក​ស៊ិ​ក​ប៉ុណ្ណោះ ។

ប្រទេស​ឥណ្ឌា​ក៏​បាន​ព្យាយាម​ស្នើ​ឲ្យ​សហរដ្ឋអាមេរិក អនុញ្ញាត​ឲ្យ​ខ្លួន​រួច​ផុត​ពី​ការ​ដាក់​ពន្ធ​នេះ​ផង​ដែរ ។

លោក Biswajit Dhar សាស្ត្រាចារ្យ​ផ្នែក​សេដ្ឋកិច្ច​ក្នុង​សាកលវិទ្យាល័យ Jawaharlal Nehru បាន​និយាយ​ថា ការ​សម្រេចចិត្ត​របស់​សហរដ្ឋអាមេរិក​នេះ មិន​ត្រឹមតែ​ប៉ះពាល់​ដល់​ការ​នាំ​ចេញ​ផលិតផល​របស់​ឥណ្ឌា​ទេ ប៉ុន្តែ​ក៏​ប៉ះពាល់​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​ក្នុង​ពិភពលោក​ផង​ដែរ ។

ក្នុង​១​ឆ្នាំ​ៗ ប្រទេស​ឥណ្ឌា​បាន​នាំ​ចេញ​ដែកថែប និង​អាលុយមីញ៉ូម​ទៅ​កាន់​សហ​រដ្ឋ​អាមេរិ​ក ស្មើ​ប្រមាណ​១,៥​ប៊ី​លាន​ដុល្លារ ។

គួរ​បញ្ជាក់​ថា ការ​នាំ​ចេញ​របស់​ឥណ្ឌា​ទៅ​កាន់​អា​មេ​រិ​ក ក្នុង​ឆ្នាំ​២០១៦-២០១៧ ស្មើនឹង​ទឹកប្រាក់​៤២,២១​ប៊ី​លាន​ដុល្លារ ខណៈ​ការ​នាំ​ចូល​វិញ​ស្មើនឹង​២២,៣​ប៊ី​លាន​ដុល្លារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ