ភ្លៀង​មួយ​មេ​ធំ​ដើម​ក្តុល​ដុះ​នៅ​ក្នុង​សាល​មហោស្រព​ចតុមុខ​ដួល​រលំ


រាជធានី​ភ្នំពេញ ៖ ដើមឈើ​ដ៏​ធំ​មួយ​ដើម​ដែល​ដុះ​នៅ​ក្នុង​បរិវេណ​សាល​មហោស្រព​ចតុមុខ​ដួល​រលំ ខណៈ​ពេល​មេឃ​កំពុង​តែ​ភ្លៀង​ធ្លាក់​ខ្លាំង សំណាងល្អ​មិន​បង្ក​ឱ្យ​គ្រោះថ្នាក់​ដល់​អ្នកដំណើរ​តាម​ផ្លូវ ឬ​អ្នក​លក់ដូរ​ក្បែរ​នោះ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេ​លោ​ម៉ោង​៤ និង​៥០​នាទី​ល្ងាច ថ្ងៃ​ទី​២០ ខែ ឧសភា ឆ្នាំ​២០១៨ នៅ​ចំណុច​សាល​មហោស្រព​ចតុមុខ ដែល​ស្ថិត​តាម​បណ្តោយ​ផ្លូវ​សុធារស ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ​។ ប្រភព​ព័ត៌មាន​ពី​សម្ថ​កិច្ច​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គឺ​មេឃ​មាន​ភ្លៀង​ធ្លាក់ និង​ខ្យល់​បក់​បោក​យ៉ាង​ខ្លាំង​ផង​ដែរ​។

ពេល​ដែល​កំពុង​តែ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង និង​ថែម​ទាំង​មាន​ខ្យល់​បក់​ផង​ដែរ​នោះ ក៏​បាន​ធ្វើ​ឲ្យ​ដើមឈើ​ដ៏​ធំ​មួយ​ដើម ដែល​ដុះ​ខាងក្នុង​បរិវេណ សាល​មហោស្រព​ចតុមុខ បាក់​គល់​ដួល​រលំ​សង្កត់​លើ​របង និង​ដួល​មក​លើ​ផ្លូវ​ផ្លូវ​សុធារស​តែ​ម្តង​។ តាម​ប្រភព​ដដែល​បាន​ប្រាប់​ឱ្យ​ដឹង​ថា ក្នុង​ហេតុការណ៍​ដួល​រលំ​ដើមឈើ​ដ៏​ធំ​មួយ​ដើម​នៅ​ក្នុង សាល​មហោស្រព​ចតុមុខ​នេះ​ដែរ មិន​បាន​បង្ក​ឲ្យ​អ្នកដំណើរ​តាម​ផ្លូវ ឬ ប្រជាពលរដ្ឋ​ដែល លក់ដូរ​ក្បែរ​ៗ​នោះ​ណា​ម្នាក់​រងគ្រោះថ្នាក់​ឡើយ ដោយ​បាក់​របង​សាល​មហោស្រព​អស់​មួយ ចំនួន​ប៉ុណ្ណោះ​។

ពេល​ដែល​មន្ត្រី​អ​ជ្ញា​ធរ​ចុះ​មក លោក​បាន​ប្រាប់​ឲ្យ​ដឹង​ថា ដើមឈើ​ដែល​បាក់​ដួល​រលំ​នេះ គឺជា​ប្រភេទ​ឈើ​ក្តុល ដែល​មាន​អាយុកាល​រាប់​សិប​ឆ្នាំ​មក​ហើយ ដោយសារ​តែ​មាន​ភាព​វ័យ​ចំណាស់ របស់​ដើមឈើ​នេះ ទើប​បណ្តាល​ឲ្យ​ដួល​បាក់​រលំ​បែប​នេះ តែ​សំណាងល្អ​ដែល​មិន​បណ្តាល​ឲ្យ​មាន មនុស្ស​ណា​ម្នាក់​រងគ្រោះថ្នាក់​។ ក្រោយ​ពេល​មាន​កើតហេតុ កម្លាំង​សម​ត្ថិ​ច្ច​មូលដ្ឋាន​ក៏​បាន​ចុះ​មក​ដល់ កន្លែង​ដើមឈើ​រលំ ធ្វើការ​សម្រួល​ចរាចរណ៍​កុំ​ឲ្យ​មានការ​កកស្ទះ និង​យករ​ណា​មក​កាត់​យក​ចេញ​ផង​ដែរ​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

បរិស្ថាន

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ