ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាពអស្ចារ្យនៃ​ភ្នំ​បែក​ពាង​ទាក់ទាញ​រហូត​ដល់​ភ្ញៀវ​បរទេស​មក​ទស្សនា​យ៉ាង​ច្រើន​

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ភ្នំ​បែក​ពាង​នៅ​ជាប់​នឹង​ផ្លូវជាតិ​លេខ​៦ ក្នុងភូមិ​បែក​ពាង ឃុំ​ជាលា ស្រុក​បា​ធា​យ ដែល ​មាន​ថ្ម​មួយ​ផ្ទាំង​ធំ​​នៅ​លើ​ភ្នំ ដែល​មាន​សណ្ឋាន​ដូច​ក្បាលដំរី ។…

ខេត្តកំពង់ចាម ៖ ភ្នំ​បែក​ពាង​នៅ​ជាប់​នឹង​ផ្លូវជាតិ​លេខ​៦ ក្នុងភូមិ​បែក​ពាង ឃុំ​ជាលា ស្រុក​បា​ធា​យ ដែល
​មាន​ថ្ម​មួយ​ផ្ទាំង​ធំ​​នៅ​លើ​ភ្នំ ដែល​មាន​សណ្ឋាន​ដូច​ក្បាលដំរី ។ ហើយ​ជា​រៀងរាល់ថ្ងៃ​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​ដិ​ល រួម​នឹង​ចៅអធិការ​វត្ត​បាន​រៀបចំ​បុណ្យ​ដារ​ភ្នំ បានធ្វើ​ឡើង​រាល់​ឆ្នាំ​មិន​ដែល​អាក់ខាន​នោះ​ទេ ដើម្បី​បួងសួង​សុំ​សេចក្តីសុខ​ពី​ម្ចាស់​ទឹក​ម្ចាស់​ដី ។

  

លោកតា​ដែល​ជា​ចាស់ទុំ​ម្នាក់​ឈ្មោះ គង់ ងួ​ន អាយុ​៨២​ឆ្នាំ មានផ្ទះ​នៅ​ជិត​ជើងភ្នំ​ខាងលើ មាន​ប្រ
សាស​ន៍​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១៩ ឧសភា ២០១៨ ថា គាត់​បាន​កើត​នៅ​ក្នុង​ភូមិ​​ភ្នំ​បែក​ពាង​នេះ​តែ​ម្តង កាល​គាត់​នៅ​ពី​កុមារភាព​លំនៅ​ឋាន​មាន​តែ​ចំនួន​២​ខ្នង​ប៉ុណ្ណោះ​គឺ​ផ្ទះ​ឪពុក​ម្តាយ​របស់​គាត់ និង​ផ្ទះ​ម្តាយ
មីង ដែល​ពី​សម័យ​មុន​មាន​សំបូរ​ទៅ​ដោយ​ដើមឈើ​ធំ​ៗ ហើយ​ខ្ពស់​មាន​ម្លប់​ត្រឈឹង​ត្រឈៃ​ដុះ​
នៅ​ជុំវិញ​ភ្នំ ជាមួយ​នោះ​ថែម​ទាំង​សំបូរ​សត្វព្រៃ​មាន​ខ្លា ដំរី និង​ប្រភេទ​សត្វ​ផ្សេង​ៗ​ទៀត​ជា​ច្រើន​។ នៅ​ពេល​ព្រលប់ ត្រូវ​ដុត​ភ្លើង​គប់​នៅ​ក្បែរ​ផ្ទះ​មួយ​យប់​ទល់​ភ្លឺ ដើម្បី​ការពារ​កុំ​ឲ្យ​សត្វ​ខ្លា​ចូល​មក​។

លោកតា​បាន​រំលឹក​ថា កាលពី​ជំនាន់​ស្តេច​មុន​ៗ​ពេល​ដែល​មក​កសាង​សមិទ្ធផល​នៅ​លើ​ភ្នំ​ដិ​ល លុះ​ពេល
ទំនេរ ស្តេច​ទ្រង់​បាន​យាង​មក​ភ្នំ​បែក​ពាង​នេះ ជាមួយនឹង​ពល​បរិវារ​ដើម្បី​បរបាញ់​សត្វព្រៃ​ជា​ការ​កំសាន្ត​ផង​ដែរ​។ បើ​តាម​ប្រវត្តិ​ភ្នំ​បែក​បែក​ពាង​នេះ​ឫ​ហៅ​ភ្នំ​តា​កៅ ដោយ​មាន​ដំរីដេញ​ជល់​គ្នារ​ត់ទៅ​រត់​មក​​ត្រង់​ចំណុច​ភ្នំ​ជាលា ហើយ​រត់​មក​ដល់​ខាងកើត​ភ្នំ​ក៏​ជាន់​ពាង​ចាម​បែក​អស់​ ក៏​គេ​ហៅ​ថា​ភ្នំ​បែក​ពាង​មក​ដល់​សព្វ​ថ្ងៃនេះ​។

ដោយសារ​តែ​ប្រទេស​កម្ពុជា​ឆ្លងកាត់​ភ្លើង​សង្គ្រាមក្នុង​សម័យលន់ នល់ ព្រៃឈើ​នៅ​ជុំវិញ​ភ្នំ​ត្រូវ​បាន​កាប់​បំផ្លាញ និង​មក​ដល់​របប​ប្រល័យពូជ​សាសន៍ប៉ុល​ពត អស់ទាំង​ព្រៃ និង​សត្វ ហើយ​សត្វ​បាន​រត់​ចេញ​ទៅ​ឆ្ងាយ​ៗ​អស់ ។ នៅ​លើ​ភ្នំ​មិន​មានការ​កសាង​អ្វី​នោះ​ទេ​ តែ​កាលពីដើមឲ្យ​តែ​ដល់​ពេល​រដូវ​បុណ្យ​ដារ​ភ្នំ ចាស់​ៗ​តែងតែ​នាំ​គ្នា​ប្រឹង​ដើរ​ឡើង​ទៅ​លើ​ភ្នំ​ទាំង​លំបាក​ដើម្បី​បួងសួង​សុំ​សេចក្តីសុខ​ពី​ម្ចាស់​ទឹក​ម្ចាស់​ដី ។ ប៉ុន្តែ​មក​ដល់​សព្វ​ថ្ងៃនេះ​ ពេល​ដែល​ត្រូវធ្វើ​​បុណ្យ​ដារ​ភ្នំ ដោយ​មានការ​ដឹកនាំ​ពី​ព្រះ​ចៅអធិការ​វត្ត​ភ្នំ​ដិ​ល រួម​នឹង​ពុទ្ធបរិស័ទ​នាំ​គ្នា​ប្រារព្ធ​ធ្វើ​តែ​នៅ​ជើងភ្នំ​រាល់​ឆ្នាំ​មិន​ដែល​អាក់ខាន​ម្តងណា​ទេ ។ ហើយ​មូលហេតុ​ដែល​មិន​ឡើង​ទៅ​លើ​ភ្នំ​នោះ ដោយសារ​តែ​ពិបាក​ឡើង​ មិន​មាន​ជណ្តើរ​ឡើង អ្នក​ភូមិ​ចង់បាន​ជណ្តើរថ្ម​ឡើង​ទៅ​លើ​ភ្នំ​ណាស់ តែ​មិន​មាន​បច្ច័យ​សម្រាប់​សាងសង់ ។ តាម​ការ​សង្កេត​នៅ​ថ្ងៃ​ចុង​ស​ប្តា​ហ៍​គាត់​តែងតែ​ឃើញ​មាន​ជនជាតិ​បារាំង​ជា​ច្រើន​នាក់​នាំ​គ្នា​មក​ដាក់​ខ្សែពួ​ឡើង​ទៅ​លើ​ភ្នំ​កំសាន្ត​លេង​ផង​ដែរ ។

លោក​ជួន សុ​ផាត ប្រធាន​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្ត​វិញ​មាន​ប្រសា​ស​ន៍​ឲ្យ​ដឹង​ដែរ​ថា ទាក់ទង
ទៅ​នឹង​រឿង​ប្រវត្តិ​ភ្នំ​បែក​ពាង ខាងលើ​ មន្ទីរ​មិន​ទាន់​មាន​ឯកសារ​ណាមួយ​ច្បាស់លាស់​នៅ​ឡើយ ។ ​តែ
លោក​គ្រោង​នឹង​ចាត់​ឲ្យ​មន្ត្រី​វប្បធម៌​ចុះ​ស្រាវជ្រាវ ដោយ​សួរ​ចាស់ទុំ​នៅ​ទីនោះ​ដើម្បី​ចងក្រង​ជា​សៀវ
ភៅ​សម្រាប់​ទុកជា​ឯកសារ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ