ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅប្រាសាទបាយ័ន មានកន្លែងអាចបង្កគ្រោះថ្នាក់មួយចំនួន

9 ខែ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ក្រុមការងារត្រួតពិនិត្យសេវាកម្មទេសចរណ៍របស់នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍

ខេត្តសៀមរាប ៖ ក្រុមការងារត្រួតពិនិត្យសេវាកម្មទេសចរណ៍របស់នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា បានរៀបចំដាក់ផ្លាកសញ្ញាមួយចំនួន ដើម្បីប្រាប់ពីទីតាំង ខ្លះៗដល់ភ្ញៀវទេសចរឱ្យប្រុងប្រយ័ត្នពេលដើរឆ្លងកាត់ នៅតាមទិសដៅវង់ទស្សនាប្រាសាទបាយ័ន ។

បើតាមអាជ្ញាធរជាតិអប្សរា កាលពីថ្ងៃទី១ មីនា ២០២៤ លោកប៊ូ ផានេត ប្រធានក្រុមការងាររៀបចំផ្លាកសញ្ញាហានិភ័យ ឱ្យដឹងថា ក្រុមការងារបានទៅពិនិត្យទីតាំងមួយចំនួនដែលអាចនឹងធ្វើឱ្យអ្នកទេសចរគ្រោះថ្នាក់ ដូចជា ដើរដួល ដើរផុតថ្ម ដើរចូលកន្លែងទាប ជាដើម ។ ដើម្បីបញ្ចៀសនូវគ្រោះថ្នាក់ ផ្សេងៗជាយថាហេតុ ទើបក្រុមការងាររៀបចំដាក់ផ្លាកសញ្ញានៅតាមចំណុចហានិភ័យខ្ពស់ទាំងនោះ បំណងប្រាប់ដល់ភ្ញៀវជាតិ-អន្តរជាតិ ឱ្យបានដឹងជាមុន និងប្រុងប្រយ័ត្នខ្ពស់ ក្នុងពេលកំពុងដើរទស្សនា ។

ផ្លាកសញ្ញាប្រាប់ដំណឹងដល់អ្នកទេសចរនេះ មានទំហំតូចល្មម មិនប៉ះពាល់ដល់ទេសភាពសោភ័ណភាពប្រាសាទនោះឡើយ ដែលអាចធ្វើឱ្យភ្ញៀវទេសចរបានឃើញ និងយកចិត្តទុកដាក់ទីតាំងដែលពួកគាត់ឆ្លងកាត់ ។

អាជ្ញាធរជាតិអប្សរា បានសំណូមពរដល់អ្នកទេសចរជាតិ និងអន្តរជាតិ គោរពតាមការណែនាំ តាមផ្លាកសញ្ញា ផ្សេងៗដែលបានរៀបចំនៅគ្រប់ប្រាសាទទាំងអស់ ដើម្បីចៀសវាងគ្រោះថ្នាក់ ផ្សេងៗ ក្នុងពេលទស្សនាប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ ៕ (ដោយ៖ស.ភ.រ)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ