ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កីឡាករ​ខ្លាំង​ផ្តាច់​គេ​ក្នុង​ចិត្ត​របស់ Iniesta​ ជានរណា!!!

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា កីឡាករ​ជើង​ចាស់​របស់ Barcelona ច្រើន​ជំនាន់ Andres Iniesta ដែល​ទើបតែ​ប្រកាស​ចាកចេញ​ពី​ក្លិប​ពេល​ថ្មី​ៗ​នេះ…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា កីឡាករ​ជើង​ចាស់​របស់ Barcelona ច្រើន​ជំនាន់ Andres Iniesta ដែល​ទើបតែ​ប្រកាស​ចាកចេញ​ពី​ក្លិប​ពេល​ថ្មី​ៗ​នេះ បាន​ប្រាប់​ពី​កីឡាករ​ដែល​រូបគេ​គិត​ថា ជា​កីឡាករ​ខ្លាំង​ផ្តាច់​គេ​លើ​លោក​។

Iniesta ដែល​ធ្លាប់​ឡើង​លេង​ជាមួយ​សុទ្ធតែ​កីឡាករ​លំដាប់​ទាំង​ជើង​ចាស់​ជើង​ថ្មី (Ronaldinho, Lionel Messi និង Samuel Eto’o) បាន​ចូល​មក​លេង​ឲ្យ​ក្លិប Barcelona តាំងពី​ឆ្នាំ​២០០២​។ អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​នៅ​ក្លិប​អ្នកមាន​បុណ្យ កីឡាករ​ខ្សែបម្រើ​ម្នាក់​នេះ បាន​ក្លាយទៅជា​មិត្ត​រួម​ក្រុម​ជើង​ចាស់​ជាមួយនឹង Messi ហើយ​បាន​លើក​ពាន​ជាមួយ​គ្នា​ជា​ច្រើន​ដង​ផង​ដែរ​។

នៅ​ពេល​ថ្មី​ៗ​នេះ Iniesta ត្រូវ​បាន​គេ​សួរ​ពី​ការ​គិត​របស់​ខ្លួន​ទៅ​លើ Messi នៅ​ក្នុង​វិស័យ​បាល់ទាត់​។ រូបគេ​បាន​ឆ្លើយ​ប្រាប់​ទៅ​កាន់ RAC 1 វិញ​ថា​៖ «Messi គឺជា​កីឡាករ​ខ្លាំង​ផ្តាច់​​គេ​ម្នាក់ ដែល​ខ្ញុំ​ធ្លាប់​ឃើញ​កន្លង​មក​លើ​តារាង​។ គ្មាន​នរណា​គេ​ដូច Messi ឡើយ​»​។

តើ​អាច​ទេ​ថា នេះ​ក៏​ដោយសារ​តែ Iniesta និង Messi ជា​មិត្តសម្លាញ់​នឹង​គ្នា ទើប​ចម្លើយ​មាន​លក្ខណៈ​វិជ្ជមាន​ខ្លាំង​បែប​នេះ0x017d7 ចុះ​តើ​នរណា​គេ ជា​កីឡាករ​ខ្លាំង​ផ្តាច់​គេ​នៅ​ក្នុង​ចិត្ត​អ្នក? សូម​ផ្តល់​ជា​ឈ្មោះ​តាម​រយៈ Comment ខាងក្រោម ៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ