ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​រឿង​ឆ្កែ​ខាំ​ក្មួយ​លេង​លើកគ្នា​មួយ​គ្រួសារ​មក​កា.ប់​យក​ៗ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​២​នាក់​ឪពុក​កូនរង​របួស​ដៃ​ធ្ងន់ បន្ទាប់​ពី​ក្រុម​ជន​ដៃដល់​មួយ​គ្រួសារ​មាន​គ្នា​៥​នាក់​ប្រដាប់​ដោយ​ដាវ​លើកគ្នា​ចូល​កាប់​ដល់​ក្នុងផ្ទះ​ដូច​រឿង​ចិន​ហុងកុង​ដោយ​ចោទប្រកាន់​ទៅ​លើ​ភាគី​ខាង​រង​គ្រោះ​ថា បណ្តោយ​ឲ្យ​ឆ្កែ​ខាំ​ក្មួយ​ស្រី​របស់​ពួក​គេ​បង្ក​ឲ្យ​ផ្អើល​ឆោឡោ​ដល់​អ្នក​ជិតខាង​រត់​ចែក​ជើង​គ្នា​គេច ដោយ​ខ្លាច​នឹង​ផ្លែដាវ​រហូត​ដល់​សមត្ថកិច្ច​ចុះ​ទៅ​អន្តរាគមន៍​ចាប់​ឃាត់​ក្រុម​អ្នកលេង​ដាវ​សាំ​ម៉ូ​រ៉ៃ​បាន​៤​នាក់ ចំណែក​ម្នាក់​ទៀត​មាន​របួស​ឲ្យ​ទៅ​ពេទ្យ​ក្បែរ​កន្លែង​កើតហេតុ ។ ហេតុ​ការ​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​១៥​នាទី​យប់ ថ្ងៃ​ទី​១៩…

រាជធានី​ភ្នំពេញ ៖ បុរស​២​នាក់​ឪពុក​កូនរង​របួស​ដៃ​ធ្ងន់ បន្ទាប់​ពី​ក្រុម​ជន​ដៃដល់​មួយ​គ្រួសារ​មាន​គ្នា​៥​នាក់​ប្រដាប់​ដោយ​ដាវ​លើកគ្នា​ចូល​កាប់​ដល់​ក្នុងផ្ទះ​ដូច​រឿង​ចិន​ហុងកុង​ដោយ​ចោទប្រកាន់​ទៅ​លើ​ភាគី​ខាង​រង​គ្រោះ​ថា បណ្តោយ​ឲ្យ​ឆ្កែ​ខាំ​ក្មួយ​ស្រី​របស់​ពួក​គេ​បង្ក​ឲ្យ​ផ្អើល​ឆោឡោ​ដល់​អ្នក​ជិតខាង​រត់​ចែក​ជើង​គ្នា​គេច ដោយ​ខ្លាច​នឹង​ផ្លែដាវ​រហូត​ដល់​សមត្ថកិច្ច​ចុះ​ទៅ​អន្តរាគមន៍​ចាប់​ឃាត់​ក្រុម​អ្នកលេង​ដាវ​សាំ​ម៉ូ​រ៉ៃ​បាន​៤​នាក់ ចំណែក​ម្នាក់​ទៀត​មាន​របួស​ឲ្យ​ទៅ​ពេទ្យ​ក្បែរ​កន្លែង​កើតហេតុ ។ ហេតុ​ការ​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​១៥​នាទី​យប់ ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​ជម្ពូ​វ័ន​២ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ ។

ជន​រង​គ្រោះ​ឈ្មោះ អ៊ឹម ថន ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ មុខរបរ​បើកបរ​រថយន្ត និង​កូនប្រុស​ម្នាក់​ទៀត​ឈ្មោះ អ៊ឹម ផានិត អាយុ​២១​ឆ្នាំ មុខរបរ​ជាង​អេ​ឡិច​ត្រ​និ​ច ស្នាក់​នៅ​ភូមិ​ជម្ពូ​វ័ន​២ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ ។

ចំណែក​ក្រុម​ជន​បង្ក​ឃាត់ខ្លួន​បាន​៤​នាក់​រួម​ជាមួយ​ដាវ​ចំនួន​មួយ​ដើម កាំបិត​តោ​មួយ ដំបង​ដែក​មួយ រួច​សមត្ថកិច្ច​នាំ​ខ្លួន​ចូល​សាកសួរ​នៅ​ប៉ុស្តិ៍​ប៉ូលិស​ដែល​មាន​ទី​១- ឈ្មោះ សេង កាត់ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​លក់​ប្រហិត​ចៀន​តាម​រទេះ ។ ទី​២- ឈ្មោះ សេង ស៊ី​ថន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​លក់​បបរ​តាម​រទេះ ។ ទី​៣- ឈ្មោះ គឹ​ម ជី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​លក់​បុកល្ហុង​តាម​រទេះ ។ ទី​៤- ឈ្មោះ ថា​ច់ ញ៉ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​នៅផ្ទះ និង​ទី​៥​ឈ្មោះ គឹ​ម យី អាយុ​២១​ឆ្នាំ មុខរបរ​លក់​បុកល្ហុង​(​របួស​ក្បាល និង​ម្រាមដៃ​) ។ អ្នក​ទាំង​៥​ស្នាក់​នៅ​ភូមិ​ព្រៃ​ព្រីង​ជើង សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ ។

តាម​សម្តី​ជន​រង​គ្រោះ​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ក្រុម​ជន​បង្ក​បាន​ធ្វើការ​ចោទប្រកាន់​មក​លើ​ក្រុម​គ្រួសារ​របស់​គាត់​ថា បណ្តោយ​ឲ្យ​សត្វ​ឆ្កែ​សម្បុរ​ខ្មៅ​មួយ​ក្បាល​ខាំ​ក្មួយ​ស្រី​របស់​ពួក​គេ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០១៨ ម្សិលមិញ ហើយ​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៩ ខែឧសភា​នេះ ភាគី​ខាង​បង្ក​លើកគ្នា​មក​សួរ និង​ចោទប្រកាន់ ទោះជា​គាត់​បំភ្លឺ​ហេតុផល​ថា ឆ្កែ​សម្បុរ​ខ្មៅ​របស់​គាត់​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែឧសភា ដាក់​នៅ​ក្នុងផ្ទះ មិន​បាន​ចេញ​ក្រៅ​ហេតុ​អ្វី​ទៅ​ខាំ​មនុស្ស​កើត ក្រែង​ឆ្កែ​សម្បុរ​ខ្មៅ​មួយ​ក្បាល​ទៀត​នៅ​ក្បែរ​នោះ​ដែរ ឬ​យ៉ាងណា ព្រោះ​នៅ​ទីនោះ​មាន​សត្វ​ឆ្កែ​សម្បុរ​ខ្មៅ​ចំនួន​២​ក្បាល​ដូច​គ្នា តែ​ទោះជា​យ៉ាងណា​ក្តី​គាត់​ជួយ​ចេញ​លុយ​ថ្លៃ​ចាក់​ថ្នាំ​ឲ្យ តែ​ភាគី​បង្ក​មិន​ព្រម នាំ​គ្នា​ចាកចេញ​ទៅ​វិញ​រហូត​មក​ដល់​យប់​ថ្ងៃ​កើតហេតុ​នេះ ខណៈ​ដែល​សមាជិក​ក្នុង​គ្រួសារ​ជុំ​គ្នា​នៅផ្ទះ​ស្រាប់តែ​ក្រុម​ភាគី​បង្ក​លើកគ្នា​ទាំង​គ្រួសារ​មាន​គ្នា​៥​នាក់ ប្រដាប់​ដោយ​ដាវ​ចូល​កាប់​ដល់​ក្នុងផ្ទះ បណ្តាល​ឲ្យ​គាត់​២​នាក់ ឪពុក​កូនរង​របួសធ្ងន់ ។

ក្រោយ​កើតហេតុ កុំ​តែ​បាន​កម្លាំង​សមត្ថកិច្ច​ច្រើន​នាក់​ទៅ​ជួយ​អន្តរាគមន៍​ទើប​ចាប់​ឃាត់​ក្រុម​ជន​បង្ក​បាន​៤​នាក់ ដោយឡែក​ម្នាក់​ទៀត​មាន​របួស​ឲ្យ​ទៅ​ដេកពេទ្យ​(​កាប់​ត្រូវ​គ្នា​ឯង​) ។ ចំណែក​ជន​រង​គ្រោះ​២​នាក់​ឪ​កូន​ទៅ​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ​ជា​មុន​សិន​ទើប​ទៅ​បំភ្លឺ​នៅ​ប៉ុស្តិ៍​ប៉ូលិស​ជា​ក្រោយ ៕

បច្ចុប្បន្ន​ករណី​ខាងលើ​នេះ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​បុរស​០៤​នាក់ បណ្តោះអាសន្ន​យក​ទៅ​សួរនាំ​បន្ត​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ