ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យនិង​គណបក្ស​សំបុក​ឃ្មុំត្រូវ គ.ជ.ប ទទួលស្គាល់ជាផ្លូវការ

5 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ហៅ​កាត់​ថា គ​.​ជ​.​ប បាន​ទទួលស្គាល់​ចុះបញ្ជី​គណបក្ស​នយោបាយ​ជា​ផ្លូវការ​ចំនួន​២​ទៀត​នៅ​ថ្ងៃនេះ​ទី​១៨ ខែឧសភា ឆ្នាំ​២០១៨ សរុប​ទាំងអស់​១០​គណបក្ស ។ លោក…

​រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ហៅ​កាត់​ថា គ​.​ជ​.​ប បាន​ទទួលស្គាល់​ចុះបញ្ជី​គណបក្ស​នយោបាយ​ជា​ផ្លូវការ​ចំនួន​២​ទៀត​នៅ​ថ្ងៃនេះ​ទី​១៨ ខែឧសភា ឆ្នាំ​២០១៨ សរុប​ទាំងអស់​១០​គណបក្ស ។

លោក ឌឹ​ម សុ​វ​ណ្ណា​រុំ អ្នកនាំពាក្យ គ​.​ជ​.​ប បាន​ឲ្យ​ដឹង​នៅ​ថ្ងៃរសៀល​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០១៨ ថា គ​.​ជ​.​ប បាន​សម្រេច​ទទួលស្គាល់​ជា​ផ្លូវការ​គណបក្ស​នយោបាយ​ចំនួន​២​គឺ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ឈរ​នៅ​២៥​មណ្ឌល និង​គណបក្ស​សំបុក​ឃ្មុំ សង្គម​ប្រជា ធិ​ប​តេ​យ្យ​២៥​មណ្ឌល ។

លោក​បន្ត​ថា គិត​ចាប់ពី​ទទួល​ពាក្យសុំ​ចុះបញ្ជី​បេក្ខជន​គណបក្ស​នយោបាយ​ចាប់ពី​ថ្ងៃ​បិទ​បញ្ចប់​ឈប់​ទទួល​ចុះ​ឈ្មោះ​បេក្ខជន​គណបក្ស​នយោបាយ​ត្រឹម​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០១៨ មក គ​.​ជ​.​ប បាន​ប្រកាស​ទទួលស្គាល់​ជា​ផ្លូវការ​គណបក្ស​នយោបាយ​ចំនួន​១០​ដែល​មាន​សិទ្ធិ​ឈរឈ្មោះ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសតាំង​អ្នកតំណាង​រាស្ត្រ​អាណត្តិ​ទី​៦ ឆ្នាំ​២០១៨ នេះ រួម​មាន ទី​១-​គណ​សម្ព័ន្ធ​ដើម្បី​លិ​ទ្ធិ​ប្រជាធិបតេយ្យ ឈរ​នៅ​២៥​មណ្ឌល​, ទី​២-​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ឈរឈ្មោះ​២៥​មណ្ឌល​, ទី​៣-​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ឈរ​នៅ​២៥​មណ្ឌល​, ទី​៤-​គណបក្ស​ខ្មែរ​តែ​១ ឈរ​នៅ​១៦​មណ្ឌល​, ទី​៥-​គណបក្ស​ពន្លឺ​ថ្មី ឈរ​នៅ​១៣​មណ្ឌល​, ទី​៦-​គណបក្ស​ប្រជាជន​កម្ពុជា ឈរ​នៅ​២៥​មណ្ឌល​, ទី​៧-​គណបក្ស​យុវជន​កម្ពុជា ឈរ​នៅ​១៧​មណ្ឌល​, ទី​៨-​គណបក្ស​សញ្ជាតិ​កម្ពុជា ឈរ​នៅ​២៥​មណ្ឌល​, ទី​៩-​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ឈរ នៅ​២៥​មណ្ឌល និង​ទី​១០-​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៊ិ​ច ឈរ​នៅ​២៥​មណ្ឌល ។

បើ​តាម​លោក ឌឹ​ម សុ​វ​ណ្ណា​រុំ ក៏​បាន​ឲ្យ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​១៨ ឧសភា នេះ គ​.​ជ​.​ប នឹង​ទទួលស្គាល់​គណបក្ស​ដទៃ​ផ្សេង​ទៀត​ផង​ដែ រ ។ សូម​ជម្រាប​ការ​បោះ​ឆ្នោត​ជ្រើសតាំង​អ្នកតំណាង​រាស្ត្រ​អាណត្តិ​ទី​៦ មាន​គណបក្ស​នយោបាយ​ចំនួន​២០​បាន​ចុះបញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះ​ឆ្នោត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ