ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ CPP ៖ ការទាមទារឱ្យបក្សសង្គ្រោះជាតិចូលរួមបោះឆ្នោតនិងដោះលែងលោក កឹម សុខា ជាការរំលោ.ភលើអធិបតេយ្យភាព

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥ​សាន បានការ​ថ្លែងការណ៍​របស់​ក្រសួង​ការ​ការ​បទេស​អា​មេ​រិ​ក​ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​អតីត​បក្ស​ប្រឆាំង​ជា​ការ​រំលោភ​លើ​អធិបតេយ្យភាព​កម្ពុជា ។ ការ​លើក​ឡើង​របស់​មន្ត្រី​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​នេះ​បន្ទាប់​ពី​ក្រសួងការបរទេស​សហរដ្ឋអាមេរិក​ទាមទារ​ឲ្យ​រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​បក្ស​ប្រឆាំង​ចូលរួម​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ និង​មានការ​ដោះ​លែង​លោក កឹ​ម…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥ​សាន បានការ​ថ្លែងការណ៍​របស់​ក្រសួង​ការ​ការ​បទេស​អា​មេ​រិ​ក​ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​អតីត​បក្ស​ប្រឆាំង​ជា​ការ​រំលោភ​លើ​អធិបតេយ្យភាព​កម្ពុជា ។ ការ​លើក​ឡើង​របស់​មន្ត្រី​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​នេះ​បន្ទាប់​ពី​ក្រសួងការបរទេស​សហរដ្ឋអាមេរិក​ទាមទារ​ឲ្យ​រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​បក្ស​ប្រឆាំង​ចូលរួម​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ និង​មានការ​ដោះ​លែង​លោក កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ។

យោង​តាម​ខ្លឹមសារ​សេចក្តីថ្លែងការណ៍​របស់​លោកស្រី Heather Nauert អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​វ៉ា​ស៊ី​ន​តោន ឌី​ស៊ី​កាលពី​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០១៨ បាន​បញ្ជាក់​ថា សហរដ្ឋអាមេរិក​សោកស្តាយ​យ៉ាង​ខ្លាំង​បំផុត​ចំពោះ​សេចក្តីសម្រេច​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​ហាមឃាត់​អ្នកនយោបាយ​ឈានមុខ​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ពី​ការ​ចូលរួម​នៅ​ក្នុង​ការ​បោះ​ឆ្នោតជាតិ​នៅ​ខែកក្កដា ឆ្នាំ​២០១៨ ។ សេចក្តីសម្រេច​នេះ​រារាំង​ដល់​អ្នកបោះឆ្នោត​កម្ពុជា​រាប់​លាន​អ្នក​ពី​ការ​អនុវត្ត​សិទ្ធិ​ប្រជាធិបតេយ្យ​របស់​ពួក​គេ ដើម្បី​បោះ​ឆ្នោត​ជ្រើសរើស​បេក្ខជន​តាម​ជម្រើស​របស់​ពួក​គេ និង​ចោទ​នូវ​សំណួរ​អំពី​សុចរិត​ភាព​នៃ​ដំណើរការ​បោះ​ឆ្នោត ។

អ្នកនាំពាក្យ​ក្រសួងការបរទេស​អា​មេ​រិ​ក​គូសបញ្ជាក់​ថា «​យើង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ស្តា​នីតិសម្បទា​បេក្ខជន​គណបក្ស​សង្គ្រោះ​ជាតិ​ឡើង​វិញ​ជា​បន្ទាន់ ។ បន្ថែម​លើ​នេះ​ទៀត​ដោយ​រក្សា​ឲ្យ​ស្រប​ជាមួយ​សេចក្តីសន្និដ្ឋាន​កាលពី​ពេល​ថ្មី​ៗ​របស់​ក្រុមការងារ​របស់​អង្គការសហប្រជាជាតិ ស្តី​ពី​ការ​ឃុំឃាំង​តាម​ទំនើងចិត្ត ដែល​ថា​ការ​ដាក់​ពន្ធនាគារ​នៃ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ កឹ​ម សុខា គឺជា​អំពើ​តាម​ទំនើងចិត្ត ដូច្នេះ​យើង​ធ្វើការ​ទាមទារ​សារ​ជា​ថ្មី​របស់​យើង​ឲ្យ​មានការ​ដោះ​លែង​រូប​លោក​ជា​បន្ទាន់​» ។

ទាក់ទិន​នឹង​ការ​សេចក្តីថ្លែងការណ៍​របស់​ក្រសួងការបរទេស​អា​មេ​រិ​ក​នេះ​ត្រូវ​បាន​លោក សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​លើក​ឡើង​ថា ការ​ធ្វើ​ច្បាប់​ដែល​ហៅ​ថា ដើម្បី​ដាក់​គំនាប​មក​លើ​កម្ពុជា​តែ​ប៉ុណ្ណោះ ។ លោក​ថា វា​គ្រាន់តែ​ជា​ការ​បង្ហាញ​កាន់តែ​ច្បាស់​នូវ​ការ​កាន់ជើង​អា​យ៉ង​របស់​ខ្លួន​ដែល​ប្រព្រឹត្ត​ល្មើសច្បាប់​ក្បត់ជាតិ​ប៉ុណ្ណោះ ។ ហើយ​ជា​ទ​ង្វើ​រំលោភ​ឯករាជ្យ និង​អធិបតេយ្យ​កម្ពុជា​ដែល​មិន​អាច​លាក់បាំង​បាន​ឡើយ និង​ជា​ការ​ជួយ​អា​យ៉ង​របស់​ខ្លួន គ្មាន​ប្រសិទ្ធភាព និង​វិសាល ភាព​មក​លើ​កម្ពុជា​ជា​ដាច់ខាត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ