ចិន​មើលឃើញ​បញ្ហា​ជាមួយ​រថយន្ត និង​សាច់​ជ្រូក​របស់​អា​មេ​រិ​ក


ទីក្រុង​ប៉េ​កាំ​ង ៖ ប្រទេស​ចិន​និយាយ​កាលពី​ថ្ងៃ​ទី​១៦ ឧសភា​ថា ពួក​គេ​បាន​បង្កើន​ការ​ត្រួតពិនិត្យ​លើ​ការ​នាំ​ចូល​សំខាន់​ៗ​ពី​សហរដ្ឋអាមេរិក ដូច​ជា រថយន្ត និង​សាច់​ជ្រូក ខណៈ​ក្រុម​ប្រតិភូ​ថ្នាក់ខ្ពស់​មួយ​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ទីក្រុង​វ៉ា​ស៊ី​ន​តោន ដើម្បី​ចរចា ។

ការិយាល័យ​ពន្ធដារ​របស់​ចិន​និយាយ​ថា សកម្មភាព​នេះ គឺ​ស្រប​នឹង​ច្បាប់​អន្តរជាតិ ។ ពួក​គេ​បន្ថែម​ថា ៖« ការ​ត្រួតពិនិត្យ​នេះ គឺ​បន្ទាប់​ពី​យើង​ប្រទះ​ឃើញ​មាន​បញ្ហា​មួយ​ចំនួន​ជាមួយ​សាច់​ជ្រូក​អា​មេ​រិ​ក » ។

សេចក្តីរាយការណ៍​ឲ្យ​ដឹង​ថា អ្នកត្រួតពិនិត្យ​បាន​ធ្វើ​សកម្មភាព​ពិនិត្យ​មើល​រថយន្ត​របស់​ក្រុមហ៊ុន​អា​មេ​រិ​ក​ធំ​ៗ​ដូច​ជា Ford, ពិនិត្យ​ការ​នាំ​ចូល​កាក​សំណល់ និង​ការ​នាំ​ចូល​ផ្សេង​ៗ​ទៀត ។

ការិយាល័យ​ពន្ធដារ​ថា ៖« ក្នុង​រយៈពេល​៤​ខែ​ដំបូង​ឆ្នាំ​នេះ កំពង់​ផែ​រថយន្ត​ដ៏​ធំ​ក្នុង​ប្រទេស​ចិន មើលឃើញ​ការ​នាំ​ចូល​រថយន្ត​៦៥២​ដង​ពី​សហរដ្ឋអាមេរិក ស្មើ​ប្រមាណ​៤.៣៦០​គ្រឿង និង​មាន​តម្លៃ​៣១២,៥​លាន​ដុល្លារ ដែល​មិន​បាន​គោរព​តាម​ស្តង់ដា » ។

អ្នកនាំពាក្យ​របស់ Ford និយាយ​ថា ៖«​ពួក​យើង​បាន​តាមដាន​ស្ថានការណ៍​នៅ​កំពង់​ផែ​នេះ​យ៉ាង​ដិត​ដល់ » ។

ការ​នាំ​ចូល​កាក​សំណល់ ក៏​បាន​ប៉ះពាល់​ដល់​វិស័យ​កែ​ច្នៃ​របស់​សហរដ្ឋអាមេរិក​ផង​ដែរ ព្រោះ​ប្រទេស​ចិន​ស្ថិត​ក្នុង​ចំណោម​ទីផ្សារ​សំខាន់​ជាងគេ​ដែល​បាន​នាំ​ចូល​កាក​សំណល់​ពី​អា​មេ​រិ​ក ។

កាលពី​ថ្ងៃ​ទី​៣ ខែឧសភា កន្លង​មក ប្រទេស​ចិន​និយាយ​ថា ពួក​គេ​នឹង​ត្រួតពិនិត្យ​រាល់​កាក​សំណល់​របស់​អា​មេ​រិ​ក​ដែល​នាំ​ចូល​មក​កាន់​ប្រទេស​ខ្លួន ពីព្រោះ​មាន​ស្ថិតិ​បង្ហាញ​ថា កាក​សំណល់​ទាំងនេះ​គ្មាន​ស្តង់ដា​ឡើយ ។

នាយកដ្ឋាន​ពន្ធដារ​និយាយ​ថា ពួក​គេ​ធ្វើ​នេះ គឺ​ដើម្បី​ការពារ​ជីវិត​, សុខភាព​របស់​ប្រជាពលរដ្ឋ និង​ការពារ​បរិស្ថាន​ផង​ដែរ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ