កញ្ចាស់​តណ្ហា​បំផ្លាញ​អនាគត​ចៅស្រី​២​នាក់ ត្រូវ​បាន​ឃុំខ្លួន


ខេត្តកណ្តាល ៖ នៅ​ល្ងាច​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០១៨ លោក គឹ​ម ម៉េ​ង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល បាន​សម្រេច​ចេញ​ដីការ​ឃុំខ្លួន បុរស​វ័យ​ចំណាស់​ម្នាក់​ដែល​មានចិត្ត​តិ​រិ​ច្ឆា​ន​ចាប់រំលោភ​ចៅស្រី​ខ្លួនឯង​២​នាក់​បាន​សម្រេច ហើយ​គំរាម​កាត់​ដៃ​កាត់​ជើង​បើ​ហ៊ាន​ប្រាប់​គេ​ពី​បទ “​រំលោភ​សេពសន្ថវៈ លើ​អនីតិជន​” ដែល​ប្រព្រឹត្ត​នៅ ភូមិ​ស្តៅ​កន្លែង ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល កាលពី​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០១៨ តាម​មាត្រា​២៤១ នៃ​ក្រមព្រហ្មទណ្ឌ​។ បទល្មើស​នេះ​កំណត់​ផ្តន្ទាទោស​ពី ប្រាំពី​(៧)​ឆ្នាំ ទៅ​ដប់​ប្រាំ​(១៥)​ឆ្នាំ​។ ជន​ត្រូវ​ចោទ​ឈ្មោះ ឌឹ​ម សុ​ខឿន ហៅ​គ្រូ​អឿ​ន ភេទ​ប្រុស អាយុ​៦១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្តៅ​កន្លែង ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។

ចំណែកឯ ជន​រង​គ្រោះ​០២​នាក់​ទី​០១​ឈ្មោះ (​ណ​.​ត​.​ល​.​ហ​) ភេទ​ស្រី អាយុ​១០​ឆ្នាំ មុខរបរ​សិស្ស និង​ទី​០២​ឈ្មោះ (​ណ​.​ត​.​ល​) ភេទ​ស្រី អាយុ​៦​ឆ្នាំ មុខរបរ​សិស្ស​។ សមត្ថកិច្ច​បាន​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ ត្រូវ​នឹង​ទី​១៦ ខែឧសភា ឆ្នាំ​២០១៨ វេលា​ម៉ោង​១២​យប់ នៅ​ក្នុងផ្ទះ​ជនសង្ស័យ ស្ថិត​នៅ​ភូមិ​ស្តៅ​កន្លែង ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ជន​រង​គ្រោះ ២​នាក់​បងប្អូន​បាន​ដេក​នៅផ្ទះ​ជាមួយ​ជីតា ហើយ​ឪពុក​ម្តាយ​រវល់​ធ្វើការ​នៅ​ភ្នំពេញ លុះ​ពេល​ដល់​ម៉ោង​កើតហេតុ​ខាងលើ​ជនសង្ស័យ​ត្រូវជា​ជីតា បាន​ធ្វើ​សកម្មភាព​ចាប់​រំ​លាភ​ជន​រង​គ្រោះ​ទី​១​ឈ្មោះ​(​ណ​.​ត​.​ល​.​ហ​)​បាន​ស្រែ​កថា​ឈឺ​ណាស់​ហើយ​ជនសង្ស័យ​បាន​ប្រាប់​ថា កុំ​មាត់​ប្រយ័ត្ន​អញ​វ៉ៃ?

ប្រឹង​ចាប់រំលោភ​រហូត​បាន​សម្រេច បើ​ប្រាប់​ម៉ែ? អញ​កាត់​ដៃ​កាត់​ជើង​ង៉ែ​ង​ឱ្យ​ដើរ​សុំទាន​គេ និង​ចាប់​រំ​លាភ​ទាំង​២​នាក់​បងប្អូន​តែ​ម្តង​។ ក្រោយ​ពី​កើតហេតុ​ជន​រង​គ្រោះ​ត្រូវជា​ចៅ​បាន​ប្រាប់​ម្តាយ​ឱ្យ​ដឹង​ពី​រឿងហេតុ រួច​មក​ម្តាយ​បាន​ទៅ​ដាក់ ពាក្យ​ប្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ដីឥដ្ឋ​ឈាន​ចុះ​ទៅ​ធ្វើការ​ឃាត់ខ្លួន​យក​ទៅ​អធិការ​ស្រុក​កៀនស្វាយ​ដើម្បី​សួរនាំ​។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​សារភាព​ថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​សកម្មភាព​ចាប់​រំលា​ភម​កលើ​ជន​រង​គ្រោះ​ត្រូវជា​ចៅ​ពិតប្រាកដ​មែន​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សន្ដិសុខ​សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ