ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនជាតិ​វៀតណាម​០៥​នាក់ ដកហូត​គ្រឿងញៀន​ជាង​៧​គីឡូក្រាម នៅ​ក្រុង​បា​វិត

1 ម៉ោង មុន

ខេត្តស្វាយរៀង ៖ កម្លាំង​នគរបាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ រក្សា​ទុក កែ​ឆ្នៃ ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សា​ធាតុ​ញៀន ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០៥​នាក់…

ខេត្តស្វាយរៀង ៖ កម្លាំង​នគរបាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ រក្សា​ទុក កែ​ឆ្នៃ ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សា​ធាតុ​ញៀន ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០៥​នាក់ ដកហូត​គ្រឿងញៀន​ជាង​៧​គីឡូក្រាម ​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តស្វាយរៀង ចាត់ការ​តាម​ផ្លូវច្បាប់ ។

បើ​តាម​មន្ត្រី​នគ​បាល​ខេត្ត​ បាន​ឲ្យ​ដឹង​ថា ការ​ចុះ​បង្ក្រាប​ក្រុម​ឧក្រិដ្ឋជន​ជួញដូ​គ្រឿងញៀន​នេះ ដោយ​អនុវត្ត​តាម​បទបញ្ជា​ដ៏​យ៉ាង​ម៉ឺងម៉ាត់​របស់នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ និង​មានការ​ចង្អុល​ដឹកនាំ​ពី​លោក​ឧត្ដមសេនីយ៍ទោ ពេជ្រ វី​រៈ ស្នងការ​នគរបាល​ខេត្តស្វាយរៀង និង​ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​លោក​ឧត្ដមសេនីយ៍ត្រី កែវ សុ​ថា ស្នងការ​រង​ទទួល​ផែនការ​ងារ​ប្រឆាំង​គ្រឿងញៀន ដោយ​មានការ​សម្របសម្រួល​ពី​លោក ឡាយ ជុង​ហេង ព្រះរាជអាជ្ញា​រង​ អម​សាលាដំបូង​ខេត្តស្វាយរៀង កាលពី​ថ្ងៃ​ទី​០៦ ខែឧសភា ឆ្នាំ​២០២៦ លោក​វរសេនីយ៍ឯក កាន កេ​ន បាន​ដឹកនាំ​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត ​សហការ​ជាមួយ​កម្លាំង​នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​បា​វិត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ អែម សុ​វ​ណ្ណា​រិ​ទ្ធិ អធិការ​នគរបាល​ក្រុង​បា​វិត បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ រក្សា​ទុក កែ​ច្នៃ ប្រើ​ប្រាស់​ដោយ​ខុសច្បាប់​នូវ​សា​ធាតុ​ញៀន និង​កាន់កាប់​គ្រាប់រំសេវ​ ដោយ​គ្មាន​ការ​អនុញ្ញាត ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០៥​នាក់ ស្រី០១​នាក់ ជា​ជនជាតិ​វៀតណាម ស្ថិត​នៅ​ភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត ​។

ដកហូត​វត្ថុ​តាង​រួម​មាន​៖
-​សារធាតុ​ញៀន​សរុប​ ៧,៧០២.០៤​ក្រាម
-​ជញ្ជីង​ថ្លឹង ០២​គ្រឿង
-​គ្រាប់​កាំភ្លើងខ្លី ០៤​គ្រាប់
-​ទូរសព្ទ​ដៃ ០៥​គ្រឿង
-​ម៉ូតូ ០១​គ្រឿង និង​សម្ភារ​មួយ​ចំនួន​ទៀត​។

បច្ចុប្បន្ន​ ជនសង្ស័យ រួម​ទាំង​វត្ថុ​តាង ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ