ឆ្នាំទាំង១២គួរដាំដើមឈើលំអអ្វីសម្រាប់លើករាសីមិនមែនចេះតែដាំទេប្រយ័ត្នយីអ៊ុនដាក់


ការ​ដាំ​ដើ​ម​ឈើ​ឱ្យ​មាន​សិរី​សួស្តី​ក្នុង​ជីវិត​គឺ ស្រប​តាម​ជំនឿ​បុរាណ​ដែល​ថា ដើមឈើ​​ជាសិរី​មង្គល​មួយ​ប្រភេទ​មាន​អ្នក​តា​ថែរក្សា​ និង​ខ្លះ​ទៀត​ធ្វើ​ឱ្យ​មាន​សិរី​សួស្តី​ក្នុង​ក្រុម​គ្រួសារ ។ ម្យ៉ាង​ទៀត​ ការ​និយមដាំ​ដើមឈើ​ឱ្យ​មាន​សិរី​មង្គល​ក្នុង​​ជីវិត​របស់​ខ្លួន​ គួរ​តែ​ដាំ​ដើម​ឈើ​ប្រភេទ​មួយ​ចំនួន​ស្រប​ទៅ​តាម​រាសី​ឆ្នាំ​កំណើត​របស់​ខ្លួន​ដែរ​ដូចជា៖

-​អ្នក​កើតក្នុងឆ្នាំ​ជូត៖ សិរី​មង្គល​ស្ថិត​ក្នុង​ជោ​គជតា​រាសី​របស់​ខ្លួន​គឺដើម​ចេក និងដើម​ដូង ។

-អ្នកកើត​នៅ​ឆ្នាំឆ្លូវ៖ ជោគ​ជតា​រាសី​ស្ថិត​នៅ​លើ​ការ​ដាំ​លំអ​នូវដើមត្នោត​នឹង​ជួយ​ទ្រទ្រង់​ឱ្យ​មានជោគ​រាសី​ល្អ ។

-អ្នកកើត​ក្នុង​ឆ្នាំ​ខាល៖ សិរី​សួស្តី​របស់​លោក​អ្នក​ស្ថិត​នៅ​លើ​ការ​ដាំ​​ដើមខ្នុរលំអ និងដើម​រាំង​ទឹក ឬរាំង​ភ្នំ ។

-អ្នកកើត​នៅ​ឆ្នាំ​ថោះ៖ សិរី​មង្គល​ធ្វើ​ឱ្យ​មាន​ជោគ​ជតា​រាសី​គឺ​ដើម​ដូង និង​ដើម​ឈើ​ម្យ៉ាង​ទៀត​មាន​លក្ខណៈ​ស្រដៀង​ដើម​រកា ។

-អ្នកកើត​នៅ​ឆ្នាំ​រោង៖​ ជោគ​ជតា​រាសី​ស្ថិត​នៅលើ​ការ​ដំាំ​ដើមប្ញស្សី ឬ​តាំង​លំអ​ដោយ​ដើម​ប្ញស្សី​ និងដើម​កល្បព្រឹក្ស ។

-អ្នកកើត​នៅ​ឆ្នាំម្សាញ់៖ សិរី​សួស្តី​រមែង​កើត​មាន​ទៅ​លើ​​ការដាំដើម​ប្ញស្សី​ និង​ដើម​រាំង​ទឹក​ ឬរាំង​ភ្នំ ។

-អ្នកកើត​ក្នុង​ឆ្នាំ​មមី៖ ជោគ​ជតារាសី​កើត​ឡើង​​ដោយការ​ដាំ​ដើមចេក ។

-អ្នកកើត​ក្នុង​ឆ្នាំ​មមែ៖ សិរី​សួ​ស្តី​​កើត​មាន​ដល់​ការ​ដាំ​ដើម​ប្ញស្សី​ ។

-អ្នកកើត​នៅឆ្នាំ​វក៖ ដើម​ឈើ​ដែល​ផ្តល់​សំណាង​ដល់​អ្នកមានកំណើតក្នុង​​ឆ្នាំខាង​លើ ត្រូវ​ដាំ​ដើម​

ប្ញស្សី ដើម​កៅស៊ូ​ និងដើមកប្បាស ។

-អ្នកកើត​ក្នុង​ឆ្នាំ​រកា៖ រាសី​សំរាប់​អ្នក​កើត​នៅ​ឆ្នាំ នេះ​ត្រូវ​ដាំ​ដើម​ប្ញស្សី ​​ដើមកៅ​ស៊ូ និង​ដើម កប្បាស​។

-អ្នកកើត​នៅ​ឆ្នាំ​ច៖ សិរី​មង្គល​រមែងកើត​មាន​លើ​ការ​ដាំ​ត្រចៀកក្រាញ់ និង​ដើម​សំរោង។

-អ្នកកើត​ក្នុង​ឆ្នាំ​កុរ៖ សិរី​មង្គល​សួស្តី​របស់​លោក​អ្នក​ស្ថិត​នៅ​លើ​ការ​ដាំ​ឈូក និង​ដើម​ត្រចៀក​ក្រាញ់ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

គួរ​យល់​ដឹង

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ