ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​នាំ​ចេញ​ពោត​​​ធ្លាក់​ចុះ ដោយសារ​គ្រោះ​រាំង​ស្ងួត

5 ឆ្នាំ មុន

ទីក្រុង​ប៉េ​កាំ​ង ៖ ក្រសួងកសិកម្ម និង​កិច្ចការ​ជនបទ​របស់​ប្រទេស​ចិន បាន​កាត់​បន្ថយ​ការ​ព្យាករ​របស់​ខ្លួន​សម្រាប់​ការ​នាំ​ចេញ​ពោត​ចាប់ពី​ខែតុលា ឆ្នាំ​២០១៧ រហូត​ដល់​ខែកញ្ញា ឆ្នាំ​២០១៨​នេះ ព្រោះតែ​ការ​ផ្គត់ផ្គង់ ។…

ទីក្រុង​ប៉េ​កាំ​ង ៖ ក្រសួងកសិកម្ម និង​កិច្ចការ​ជនបទ​របស់​ប្រទេស​ចិន បាន​កាត់​បន្ថយ​ការ​ព្យាករ​របស់​ខ្លួន​សម្រាប់​ការ​នាំ​ចេញ​ពោត​ចាប់ពី​ខែតុលា ឆ្នាំ​២០១៧ រហូត​ដល់​ខែកញ្ញា ឆ្នាំ​២០១៨​នេះ ព្រោះតែ​ការ​ផ្គត់ផ្គង់ ។

យោង​តាម​របាយការណ៍​របស់​គណៈ ក​ម្មា​ធិ​ការ​ទស្សនៈ​កសិកម្ម​ចិន ដែល​ជា​ភ្នាក់ងារ​ប្រឹក្សា​ក្រោម​ក្រសួង​នេះ​បាន​ឲ្យ​ដឹង​ថា ការ​នាំ​ចេញ​ពោត​ក្នុងអំឡុងពេល​នេះ ត្រូវ​បាន​ព្យាករ​ថា ស្មើនឹង​២០​ម៉ឺន​តោន​ប៉ុណ្ណោះ គឺ​ទាប​ជាង​៣០​ម៉ឺន​តោន ដែល​ជា​ការ​ព្យាករ​កាលពី​ខែ​មុន ។

របាយការណ៍​នេះ​បាន​បន្ត​ថា ទិន្នផល​ពោត​គ្មាន​តម្រូវការ​ពី​ក្នុងស្រុក​ទេ ហើយ​ចំនួន​នាំ​ចេញ គឺ​ទាប​ជាង​ការ​រំពឹង​ទុក​ទៅ​ទៀត ។

ក្នុង​អំឡុង​ពី​ខែតុលា ឆ្នាំ​២០១៨ រហូត​ដល់​ខែកញ្ញា ឆ្នាំ​២០១៩ គេ​គិត​ថា ទិន្នផល​ពោត​នឹង​ធ្លាក់​ចុះ​២,៩%​ផង​ដែរ​បើ​ធៀប​នឹង​ឆ្នាំ​មុន មក​ស្មើ​តែ​ចំនួន​២១០​លាន​តោន​ប៉ុណ្ណោះ ។

របាយការណ៍​នេះ​បន្ថែម​ទៀត​ថា ការ​ធ្លាក់​ចុះ​នេះ គឺជា​លទ្ធផល​នៃ​កំណើន​ការ​ឧបត្ថម្ភ​ធន​ដល់​ផលិតកម្ម​សណ្តែកសៀង និង​គ្រោះ​រាំង​ស្ងួត​ក្នុង​តំបន់​មួយ​ចំនួន​នៅ​ប៉ែក​ឦសាន​ប្រទេស​ចិន ។

ជាមួយ​គ្នា​នេះ តម្រូវការ​ពោត​នឹង​កើនឡើង​វិញ ដោយសារ​តែ​កំណើន​តម្រូវការ​ចិញ្ចឹម​ជ្រូក និង​សម្រាប់​ផ្គត់ផ្គង់​ក្នុង​ផ្នែក​ឧស្សាហកម្ម​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ