កសិករដាំ​ដំឡូង​មី​ទទួល​បាន​ទិន្នផល​ខ្ពស់ រីឯ​តម្លៃ​ក៏​​កើនឡើង


ខេត្ត​រតនគីរី​៖ ប្រជា​កសិករ​ម្នាក់​ឈ្មោះ កៅ គង់ មាន​វ័យ​ជិត​៤០​ឆ្នាំ រស់នៅ​ក្នុងស្រុក​ប​កែវ បាន​រៀបរាប់​ថា បន្ទាប់​ពី​ពី​ដំណាំ​ដំឡូង​មី​ទទួល​បាន​ទិន្នផល​ខ្ពស់ និង​តម្លៃ​ក៏​មានការ​កើនឡើង​នា​ដើមឆ្នាំ​២០១៨​កន្លង​ទៅ រួម​នឹង​ភ្លៀង​ដើមខែ​ឧសភា​នេះ គាត់​ចាប់ផ្តើម​ភ្ជួរ​រាល់​ដី​ទុក​ដី​ចោល​មួយ​រយ​ៈ ទើប​ចាប់ផ្ដើម​បាច​ជី រួច​ភ្ជួរ​ដី​ម្ដងទៀត​ដើម្បី​អោយ​ដី​និង​ជី​ល្បាយ​ចូល​គ្នា បន្ទាប់​មក​ទើប​ចាប់ផ្ដើម​ដាំ​ដើម​ដំឡូង​មី​ដោយ​កាត់​ជា​កង់​ៗ​ប្រវែង​មួយ​ច​ង្អា​ម​ដោត​ទៅ​ក្នុង​ដី​ដែល​បាន​ភ្ជួរ​និង​បាច​ជី​បន្ថែម​ទៀត ហើយ​ដើម​ដំឡូង​មី​ដែល​គាត់​យក​មក​ដាំ​នេះ គឺ​គាត់​បាន​ទិញ​មក​ពី​ស្រុក​អូ​ជុំ ក្នុង​ខេត្តរតនគិរី​នេះ​តែ​ម្ដង ។ គាត់​បាន​បន្ដរ​ទៀត​ថា ដោយសារ​ផ្ទៃដី​ដាំ​ដុះ​របស់​គាត់​មិនសូវ​ល្អ ទើប​គាត់​ប្រើប្រាស់​ជី ហើយ​ការ​ប្រើប្រាស់​ជី​នេះ​ធ្វើ​អោយ​ទិ​ន្ឋ​ផល​បាន​ល្អ​ជាង​ការ​មិន​ប្រើប្រាស់​ជី​ទ្វេ​ដង ។ ការ​ដាំ​ដុះ​ដើម​ដំឡូង​មី​គឺ​ចាប់ផ្ដើម​ពី​ខែមេសា​រហូត​ដល់​ខែមិថុនា រហូត​ដល់​ខែ​ប្រមូល​ផល​មាន​រយ​:​ពេល​ពី​ប្រាំមួយ​ខែ​ទៅ​ប្រាំពីរ​ខែ ដោយ​គាស់​មើម​សំ​ឡូង​មី​យក​មក​ចិតជា​ចំណិត​ៗ​ហាលថ្ងៃ​រយ​:​ពេល​១២​ថ្ងៃ អោយ​ស្ងួត​ក្រៀម ទើប​ច្រក​បាវ​លក់​នៅ​ក្នុងស្រុក ឬ​ដឹក​យក​ទៅ​លក់​នៅ​ព្រំដែន​តាម​តំលៃ​ជាក់ស្ដែង ។  

ចំណែក​ប្រជា​កសិករ​ម្នាក់​ឈ្នោះ លន់ វុន រស់នៅ​ភូមិ​អូ​រមៀត ស​ង្តា​ត់​ឡា​បាន​សៀ​ក ក្រុង​បាន​លុង​បាន ប្រាប់​ឲ​ដឹង​ដែ​ថា កាលពី​ឆ្នាំ​២០១៧ ក្នុង​ខែឧសភា គាត់​បាន​ដាំ​ដុះ​ដំឡូង​មី​លើ​ផ្ទៃដី​ចំនួន​៣​ហិ​កតា រហូត​ដល់​ខែមករា ឆ្នាំ​២០១៨ ទើប​ចាប់ផ្ដើម​ប្រមូល​ផល ។ ការ​ប្រមូលរបស់​គាត់​ទទួល​បាន​ទិន្នផល​ខ្ពស់​គួរសម រីឯ​តម្លៃ​ដំឡូង​មី​ក៏​កើនឡើង ធ្វើ​អោយ​ពួក​គាត់​មានការ​សប្បាយ​រីករាយ​ក្នុង​ការ​ទទួល​បាន​ប្រាក់​ចំណេញ​ល្អ​ប្រសើរ​ជាង​ឆ្នាំ​មុន​ៗ ។ ប្រជា​កសិករ​ដដែល​បាន​បន្ដ​ទៀត​ថា ផ្ទៃដី​ចំនួន​៣​ហិតា​ដែល​លោក​បាន​ដាំដំឡូង​មី​ក្នុង​ឆ្នាំ​២០១៧​កន្លង​ទៅ​គឺ​ទទួល​បាន​ទិន្នផល​ចំនួន​ជិត​១០០​តោន ដែល​តម្លៃ​កាលពី​ឆ្នាំ​២០១៧​បាន​ត្រឹមតែ​៤៧០០០០​រៀល​ក្នុង​១​តោន​តែ​ប៉ុណ្ណោះ ។ សម្រាប់​ដើមឆ្នាំ​២០១៨​នេះ ដំឡូង​មី​ហាល​ស្ងួត​ក្នុង​១​តោន គាត់​លក់​ឱ្យ​ឈ្មួញកណ្ដាល​បាន​តម្លៃ​៥៨០០០០​រៀល គឺ​ខ្ពស់​ជាង​ឆ្នាំ​មុន ។

រីឯ​ស្រី្ដ​ម្នាក់​ឈ្មោះ សា​មាន ស្រី​អី​ម អាយុ​៣៨​ឆ្នាំ រស់ នៅ​ភូមិ​អូ​ជុំ ឃុំ​អូ​ជុំ ស្រុក​អូ​ជុំ ជា​អ្នក​ប្រកប​របរ​លក់​ដើម​ដំឡូង​មី បានអោយ​ដឹង​ដែរ​ថា ដើម​ដំឡូង​មី​ដែល​លក់​សព្វ​ថ្ងៃនេះ គឺ​យក​មក​ពី​ប្រទេស​វៀតណាម​តាម​ច្រកព្រំដែន​ដូង​ប្រាំពី​ដើម ក្នុង​ខេត្ត​ត្បូងឃ្មុំ ។ ដោយ​លក់​ចង​បាច់ ក្នុង​១​បាច់​មាន​ដើម​ដំឡូង​មី​១៨ ទៅ​២០​ដើមតំលៃ​៤០០០​រៀល ។ ការ​លក់​ក្នុង​រយៈ​១​ខែ​ចាប់ពី​ចុង​ខែមេសា រហូត​ដល់​ដើមខែ​ឧសភា ឆ្នាំ ២០១៨​នេះ​បាន​ចំនួន​ជាង​១​ម៉ឺន​បាច់ មានការ​កើនឡើង​ជាង​ឆ្នាំ​២០១៧ ក្នុង​ខែមេសា​រហូត​ដល់​ខែឧសភា គាត់​លក់​បាន​ប្រហែលជា​ជិត​១​ម៉ឺន​បាច់​តែ​ប៉ុណ្ណោះ​។

ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រ​ម៉ា​ញ់ និង​នេសាទ​ខេត្ត លោក សយ សូ​ណា បាន​ឲ្យ​ដឹង​ថា ដើមឆ្នាំ​២០១៨​នេះ​ប្រជា​កសិករ​ទទួល​បាន​ទិន្នផល​ខ្ពស់ ដោយសារ​អាកាសធាតុ​អំ​ណាយ​ផល​ល្អ​សម្រាប់​ដំណាំ​គ្រប់​ប្រភេទ ចំណែក​ការ​ទទួល​បាន​ទិន្នផល​វិញ តាម​របាយ​ការ​ណ៏​បឋម ប្រជា​កសិករ​ទូ​ទាំង​ខេត្ត​អាច​ប្រមូល​ផល​ដំឡូង​មី​ស្រស់​បាន​ចំនួន​ជាង​២៤០​ពាន់​តោន រីឯ​តម្លៃ​វិញ​ឆ្នាំ​នេះ​គឺ​តម្លៃ​ដំឡូង​មី​ស្រស់​នៅ​ឆ្នាំ​នេះ​មាន​តម្លៃ​រហូត​ដល់​៣០០​រៀល​ក្នុង​១​គីឡូក្រាម ។ លោក​បានឱ្យ​ដឹង​ទៀត​ថា ក្នុង​ចំណោម​ស្រុក​-​ក្រុង​ទាំង​៩​ក្នុង​ខេត្តរតនគិរី​ដែល​ប្រជា​កសិក​ដាំដំឡូង​មី​ទទួល​បាន​ទិន្នផល​ច្រើន​ជាងគេ​គឺ​ស្រុក​បរ​កែវ និង​ស្រុក​អូ​យ៉ា​ដាវ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កសិកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ