ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ ​និង​វិ​ថី ផ្តល់​លទ្ធផល​ឈ្នះ​ឈ្នះ

5 ឆ្នាំ មុន

ទីក្រុង​បែរ​ឡាំង ៖ កាលពី​ចុងខែ​កុម្ភៈ​កន្លង​មកនេះ សមាគម​សភា​ឧស្សាហកម្ម និង​ពាណិជ្ជ​កម្ម​អា​ល្លឺ​ម៉​ង់ (DIHK) រួម​ជាមួយ Germany Trade &…

ទីក្រុង​បែរ​ឡាំង ៖ កាលពី​ចុងខែ​កុម្ភៈ​កន្លង​មកនេះ សមាគម​សភា​ឧស្សាហកម្ម និង​ពាណិជ្ជ​កម្ម​អា​ល្លឺ​ម៉​ង់ (DIHK) រួម​ជាមួយ Germany Trade & Invest បាន​សហការ​គ្នា​សិក្សា​ពី​គម្រោង​ខ្សែក្រវាត់ និង​វិ​ថី ដែល​បាន​បង្ហាញ​ថា មាន​ថវិកា​ប្រមាណ​៩០០​ប៊ី​លាន​ដុល្លារ​បាន​វិនិយោគ​លើ​គម្រោង​ជា​ច្រើន​តាំងពី​ឆ្នាំ​២០១៣​មក ។

យោង​តាម​ការ​សិក្សា គំនិត​ផ្តួចផ្តើម​នេះ​បាន​បង្កើត​តំបន់​សេដ្ឋកិច្ច​ដ៏​ធំ​រវាង​អាស៊ី និង​អឺរ៉ុប ដែល​ជា​កត្តា​យ៉ាង​សំខាន់​សម្រាប់​ជំរុញ​ដល់​ការ​ធ្វើ​សកលភាវូបនីយកម្ម ។

គេ​គិត​ថា នា​ពេល​អនាគត ក្រុមហ៊ុន COSCO Shipping របស់​ប្រទេស​ចិន នឹង​ជួយ​បង្កើត​ការងារ​ប្រមាណ​១២​ម៉ឺន​៥​ពាន់​កន្លែង​ក្នុង​តំបន់​ផង​ដែរ ។

នា​ប៉ុន្មាន​ឆ្នាំ​មកនេះ ទីក្រុង Duisburg របស់​អា​ល្លឺ​ម៉​ង់ បាន​ជួប​ប្រទះ​នឹង​ការ​លូតលាស់​អន់​ថយ ប៉ុន្តែ​ដោយសារ​តែ China Railway Express បាន​ធ្វើ​ឲ្យ​ចំនួន​ចេញ​-​ចូល​កំពង់​ផែ​ក្នុង​ក្រុង​នេះ កើនឡើង​៣០%​ឯណោះ​នៅ​ឆ្នាំ​២០១៧ ។

លោក Johannes Pflug ទទួល​បន្ទុក​កិច្ចការ​ប្រទេស​ចិន​ក្នុង​ក្រុង Duisburg បាន​ប្រាប់​សារព័ត៌មាន​ស៊ិ​ន​ហួរ​ថា ការងារ​ផ្នែក​ដឹក​ជញ្ជូន​ប្រមាណ​៦​ពាន់​កន្លែង​ត្រូវ​បាន​បង្កើត​ឡើង ។

សារព័ត៌មាន​អឺរ៉ុប និង​លោក​ខាងលិច​មួយ​ចំនួន​បាន​បង្ហាញ​ថា គំនិត​ផ្តួចផ្តើម​របស់​ប្រទេស​ចិន​នេះ អាច​បង្ក​គ្រោះថ្នាក់​ដល់​សេដ្ឋកិច្ច​របស់​ប្រទេស​មួយ ។

ប៉ុន្តែ​លោក Neven Cveticanin ជំនួយការ​ស្រាវជ្រាវ​នៅ Institute of Social Sciences of Serbia បាន​ប្រាប់​ថា ការ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ និង​គម្រោង​ផ្សេង​ទៀត​ក្រោម​គំនិត​ផ្តួចផ្តើម​នេះ កំពុង​តែ​ផ្តល់​អត្ថប្រយោជន៍​ដល់​ប្រទេស​ស៊ែ​ប៊ី និង​ប្រទេស​ផ្សេង​ៗ​នៅ​អឺរ៉ុប ។

លោក​បន្ត​ថា ទំនាក់ទំនង​ទ្វេភាគី​ជាមួយ​ប្រទេស​ចិន​បាន​ជួយ​ធ្វើ​ឲ្យ​សេដ្ឋកិច្ច និង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ស៊ែ​ប៊ី​កាន់តែ​ល្អ​ប្រសើរ​ឡើង និង​ផ្តល់​ជា​ឧទាហរណ៍​សម្រាប់​ប្រទេស​នៅ​អឺរ៉ុប​កណ្តាល និង​អឺរ៉ុប​ខាងកើត ឲ្យ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​ចិន​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ