ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​នៅ​ស្រុក​ស្វាយ​លើ​សាទរ​ចំពោះ​សមិទ្ធផល​ផ្លូវ​ឡើង​ភ្នំ​គូ​លែន

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ពលរដ្ឋ​នៅ​ស្រុក​ស្វាយ​លើ​សម្ដែង​នូវ​ការ​ពេញចិត្ត​ចំពោះ​សមិទ្ធផល​ផ្លូវ​ឡើង​ភ្នំ​គូ​លែ​ន​ថ្មី ដែល​កសាង​ឡើង​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​កាលពី​កន្លង​ទៅ​ថ្មី​ៗ​នេះ ។ លោក ជុន ម៉ី ជា​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​តា​ពេញ ឃុំ​ខ្នងភ្នំ…

ខេត្តសៀមរាប ៖ ពលរដ្ឋ​នៅ​ស្រុក​ស្វាយ​លើ​សម្ដែង​នូវ​ការ​ពេញចិត្ត​ចំពោះ​សមិទ្ធផល​ផ្លូវ​ឡើង​ភ្នំ​គូ​លែ​ន​ថ្មី ដែល​កសាង​ឡើង​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​កាលពី​កន្លង​ទៅ​ថ្មី​ៗ​នេះ ។

លោក ជុន ម៉ី ជា​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​តា​ពេញ ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ​បាន​ឲ្យ​ដឹង​ថា ទាំង​រូប​លោក​ក៏​ដូច​ជា ប្រជាពលរដ្ឋ​ជាង​១០​ភូមិ រស់នៅ​លើ​ខ្នងភ្នំ​គូលែន ពិតជា​មាន​ក្តី​រំភើប សប្បាយ​ចិត្ដជា​ខ្លាំង និង​សូម​សម្ដែ​វ​នូវ​ការ​សាទរ​ចំពោះ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​សម្រេច​សាងសង់​ផ្លូវ​មួយ​ខ្សែ​ថ្មី​ឡើង​ភ្នំ​គូលែន ពី​ខាងកើត​នេះ​ព្រោះថា កាលពីមុន​អ្នក​ភូមិ​នៅ​ខ្នងភ្នំ​គូលែន​នេះ ប្រសិនបើ​ពួក​គាត់​ចង់ទៅ​ផ្សារ​ដែល​មាននៅ​ទីប្រជុំជន​ស្រុក​ស្វាយ​លើ ពួក​គាត់​ត្រូវធ្វើ​ដំណើរ​ចុះ​ពីលើ​ភ្នំ​រយៈពេល​មួយ​ថ្ងៃ​ទើបបាន​ទៅ​ដល់​ផ្ទះ​វិញ ឬ​ក៏​ធ្វើ​ដំណើរ​ចុះ​ទៅ​តាម​ផ្លូវ​ផ្នែក​ខាងលិច ក្នុងស្រុក​បន្ទាយស្រី វិល​ជុំវិញ​ភ្នំ​តែ​ម្ដង​ទើប​ដល់​ស្រុក​ស្វាយ​លើ ប៉ុន្ដែ​សម្រាប់​ពេល​នេះ​ពួក​គាត់​ចង់​មក​ស្រុក​ស្វាយ​លើ តាម​ផ្លូវ​ថ្មី​នេះ​ចំណាយពេល​មិន​ដល់​មួយ​ម៉ោង​ផង​ទៅ​ដល់​ស្វាយ​លើ​ភ្លាម ហើយ​សមិទ្ធផល​នេះ​ជា​ផ្លូវ​ប្រវត្ដិសាស្ដ្រ​មួយទៀត​របស់​រាជរដ្ឋាភិបាល​ដែល​មិន​ធ្លាប់​មាន​តាំងពី​មុន​មក ។

ចំណែក លោក គិត លុយ​ជា​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ជប់​លើ ឃុំ​ស្វាយ​លើ ស្រុក​ស្វាយ​លើ បាន​មាន​ប្រសាសន៍​ថា មិន​ត្រឹមតែ​ពលរដ្ឋ​នៅ​លើ​ភ្នំ​គូលែន​នោះ​ទេ​ដែល​សប្បាយចិត្ដ សូ​ម្បី​តែ​រូប​គាត់​ជា​អ្នក​រត់​ម៉ូតូឌុប ដែល​តែងតែ​ធ្វើ​ដំណើរ​ចុះឡើង​តាម​ផ្លូវ​នេះ​ក៏​មានការ​សប្បាយចិត្ត​ដែរ ហើយ​សង្ឃឹម​ជឿជាក់​ថា បន្ទាប់​ពី​សាងសង់​ផ្លូវ​ឡើង​ភ្នំ​គូលែន​ពី​ខាងកើត​រួចរាល់​ហើយ​នោះ ប្រជាពលរដ្ឋ​ទាំងអស់​នឹង​កាត់​បន្ថយ​ការ​ចំណាយ​បាន​ច្រើន ទាំង​ការ​ចំណាយ​ពេលវេលា និង​ការ​ចំណាយ​ទៅ​លើ​ថ្លៃ​ធ្វើ​ដំណើរ​ជាដើម ។

បើ​តាម​ប្រសាសន៍​របស់​អ្នក​ទទួល​មើល​ការ​ខុស​ត្រូវការ​សាងសង់​ផ្លូវ​បាន​ឲ្យ​ដឹង​ថា ផ្លូវ​នេះ​មាន​ប្រវែង​បណ្ដោយ​ជាង​៣០​គីឡូម៉ែត្រ និង​ទទឹង​៦​ម៉ែត្រ បែក​ចេញពី​ចំណុច​ផ្លូវកែង​ទីប្រជុំជន​ស្រុក​ស្វាយ​លើ ទៅ​ដល់​រមណី​ដ្ឋា​ន​ភ្នំ​គូលែន​ជា​ប្រភេទ​គំរោង​ផ្លូវ​ចាក់​បេតុង ហើយនឹង​ត្រូវ​បញ្ចប់​ការ​សាងសង់​ក្នុង​រយៈពេល​បី​ឆ្នាំ ។

សូម​បញ្ជាក់​ថា ផ្លូវ​មួយ​ខ្សែ​នេះ វា​ក៏​ជា​សរសៃឈាម​ទេសចរ​ដ៏​សំខាន់​ផង​ដែរ ព្រោះ​វា​បាន​ត​ភ្ជាប់​ប្រាសាទបន្ទាយស្រី ទៅ​កាន់​ភ្នំ​គូលែន និង​ពី​ភ្នំ​គូលែន​ទៅ​ប្រាសាទបេង​មាលា ឬ​ទៅ​ប្រាសាទ​កោះកែរ ក្នុង​ខេត្តព្រះវិហារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ