ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ានម៉្លេះ ! ថៃស្រីប្រុស៣នាក់នេះសម្ងំធ្វើរឿងបែបហ្នឹងក្នុងបន្ទប់កាស៊ីណូស្ងាត់ៗផង

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ដែល​ជា​ជនជាតិ​ថៃ​ប្រុស​ស្រី​៣​នាក់​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០១៨ ស្ថិត​ក្នុង​បន្ទប់​កាស៊ីណូ ភូមិ​ក្បាលស្ពាន​មួយ សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត ។…

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ដែល​ជា​ជនជាតិ​ថៃ​ប្រុស​ស្រី​៣​នាក់​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០១៨ ស្ថិត​ក្នុង​បន្ទប់​កាស៊ីណូ ភូមិ​ក្បាលស្ពាន​មួយ សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត ។

ជនសង្ស័យ​ប្រុស​ស្រី​៣​នាក់​ដែល​ត្រូវ​ចាប់ខ្លួន​មាន​ទី​១-​ឈ្មោះ សូ​រិ​យ៉ា​ន់ ប៉ាឆា​ឡា​ង​គុណ ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ​, ទី​២-​ឈ្មោះ វិមុត​ទិ​យ៉ា ផា​សុខ ភេទ​ស្រី អាយុ​៣៧​ឆ្នាំ និង​ទី​៣-​ឈ្មោះ វ៉ា​ក់​ឈិ ឡាក់​វិត ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនសង្ស័យ​ទាំង​៣​រស់នៅ​ស្រុក​អា​រ័​ញ្ញ ខេត្ត​ស្រះ​កែវ ។

តាម​ប្រភព​ពី​លោក​វរសេនីយ៍ឯក ស ប៊ុ​ន​សឿង មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមាន​ជ័យ​​បាន​ប្រាប់​ថា នៅ​ពេល​ដែល​ចាប់ខ្លួន​ជនសង្ស័យ​គឺ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​សហការ​ជា​មួយ​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ស្រាវជ្រាវ​កំណត់​មុខសញ្ញា​បាន​ធ្វើការ​ឃាត់ខ្លួន​ជន​សង្ស័យ​ជា​ជនជាតិ​ថៃ​ប្រុស​ស្រី​៣​នាក់ និង​រឹបអូស​វត្ថុ​តាង​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វា​តា​មីន ហៅ​​ខេ​ទឹកកក ចំនួន​៣​ថង់ មាន​២​ថង់​ធំ និង​១​ថង់​តូច និង​យ៉ា​ម៉ា​២​ថង់​មាន​២០​គ្រាប់ ជញ្ជីង​ថ្លឹង​គ្រឿង​ញៀន​១ និង​ឧ​បករ​ប្រើប្រាស់​ដែល​ត្រូវ​ឃាត់​នៅ​វេលា​ម៉ោង​៥​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០១៨ ស្ថិត​ក្នុង​បន្ទប់​កាស៊ីណូ ភូមិ​ក្បាលស្ពាន​មួយ សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត ។

លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​បញ្ជាក់​ថា ក្រោយ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​ជនជាតិ​ថៃ​ប្រុស​ស្រី​៣​នាក់ និង​វត្ថុ​តាង​គ្រឿងញៀន​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ដើម្បី​ចាត់ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ