ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹក​ដំឡូង​មី​ដាច់​ហ្វ្រាំង បុក​រះ​រថយន្ត និង​ម៉ូតូ​របួសធ្ងន់​២​នាក់

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ រថយន្ត​ដឹក​ដើម​ដំឡូង​មី​ប្រភេទ​ម៉ាក​ហ៊ី​យ៉ា​ន​ដាយ ចំណុះ​៥​តោន ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ 3A-3812 បាន​ដាច់​ហ្វ្រាំង​ខណៈ​បើក​ចុះ​ពីលើ​ស្ពាន​គី​ហ្ស៊ុ​ណា​ចុះ​មក​ត្រើយ​ខាងលិច ក្នុង​លឿន​លឿន ហើយ​បុក​រង្វង់​មូល​ក្បាលស្ពាន…

ខេត្តកំពង់ចាម ៖ រថយន្ត​ដឹក​ដើម​ដំឡូង​មី​ប្រភេទ​ម៉ាក​ហ៊ី​យ៉ា​ន​ដាយ ចំណុះ​៥​តោន ពាក់​ស្លាក​លេខ
ព្រះ​សីហ​នុ 3A-3812 បាន​ដាច់​ហ្វ្រាំង​ខណៈ​បើក​ចុះ​ពីលើ​ស្ពាន​គី​ហ្ស៊ុ​ណា​ចុះ​មក​ត្រើយ​ខាងលិច ក្នុង​លឿន​លឿន ហើយ​បុក​រង្វង់​មូល​ក្បាលស្ពាន និង​បាន​បុក​រះ​រថយន្ត និង​ម៉ូតូ​រង​ការ​ខូចខាត​២​គ្រឿង​។ ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​៦ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​១៥ ឧសភា ២០១៨ ស្ថិត​នៅ​ភូមិ​ទី​៣ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម​។ នេះ​ជា​គ្រោះថ្នាក់​ដ៏​រន្ធត់​មួយ ហើយ​សំណាង​ណាស់ ដែល​មិន​មាន​អ្នក​ស្លាប់​នោះ គ្រាន់តែ​របួស​២​នាក់​។ លោក​ឧត្តមសេនីយ៍ត្រី សោម រស់ ស្នងការ​រង​នគរបាល​ខេត្ត ទទួល​ផែន​សណ្តាប់ធ្នាប់​ប្រាប់​ឲ្យ​ដឹង​ថា នៅ​ពេល​មុន​កើតហេតុ រថយន្ត បាន​បើក​ចេញ​មក​ពី​ខេត្ត​ត្បូងឃ្មុំ ឆ្លងស្ពាន​គី​ហ្ស៊ុ​ណា​មក​កាន់​ត្រើយ​ក្រុង​កំពង់ចាម ស្រប​ពេល​ដែល​រថយន្ត​នេះ​កំពុង​តែ​បើក​ចុះ​ទួល ក៏​ដាច់​ហ្វ្រាំង​ដោយ​ល្បឿន​លឿន​ចុះ​មក​ក្រោម ហើយ​បាន​បើក​បុក​រង្វង់​មូល​ក្បាលស្ពាន​ពេញទំហឹង​ដាច់​ស៊ីម៉ងត៍​ទាំង​ផ្ទាំង​។

លោក​ឧត្តមសេនីយ៍ត្រី សោម រស់ ស្នងការ​រង​នគរបាល​ខេត្ត​ប្រាប់​បន្ត​ថា រថយន្ត​បាន​ជ្រុល​ល្បឿន​មក
មុខ​ទៀត​បុក​រះ​រថយន្ត​សាំង​យ៉ុ​ង​១​គ្រឿង និង​ម៉ូតូ​២​គ្រឿង ហើយ​បណ្តាល​ឲ្យ​ស្ត្រី​២​នាក់​បាន​រង​របួស
បាក់ជើង​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​។ រថយន្ត​បង្ក​ធុន​ធំ​បាន​ដាច់​កង់​មុខ​ខាងឆ្វេង
និង​បាន​សង្កត់​លើ​រថយន្ត​សាំង​យ៉ុ​ង​ដឹក​អ្នកដំណើរ ហើយ​បាន​ជ្រុះ​ដើម​ដំឡូង​រាយ​ប៉ាយ​ថែម​ទៀត និង
ហាង​លក់​វ៉ែនតា ហេង ឈី​វ​លាភ អុ​ប​ទិ​ក សំណាង​ដែរ​មិន​បាន​រង​ការ​ខូចខាត​នោះ​ទេ​។ បន្ទាប់​ពី​ហេតុ
ការណ៍​នេះ​កើតឡើង រូប​លោក​បាន​ចុះ​ទៅ​ពិនិត្យ​ដល់​កន្លែង ដោយ​បាន​ឲ្យ​ជំនាញ​ចរាចរណ៍
ដែល​ប្រចាំការ​នៅ​រង្វង់​មូល​ក្បាលស្ពាន ជួយ​សំរួល​ចរាចរណ៍​មិន​ឲ្យ​កកស្ទះ​នោះ​ទេ​។

វត្ថុ​តាង​រថយន្តដឹក​ដើម​ដំឡូង​នោះ ជំនាញ​កំពុង​តែ​រក​មធ្យោបាយ​រក​រថយន្ត មក​ស្ទូច​អូស​យក​រថយន្ត​មក​រក្សា​ទុក​នៅអធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ចាម ដើម្បី​ដោះស្រាយ​តាម​ច្បាប់​។ ហើយ​ព្រូ​បើកបរ​រថយន្ត​ម្នាក់​ត្រូវ​បា
ន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​ផង​ដែរ​។ សូម​បញ្ជាក់​ថា នា​ពេល​កន្លង​មក​ត្រង់​កន្លែង​កើតហេតុ​នេះ ធ្លាប់​មាន​រថយន្ត​ធុន​ធំ​បាន​ដាច់​ហ្វ្រាំង​បុក​បុរស​អ្នក​រត់​ម៉ូតូឌុប​ម្នាក់ ដែល​អង្គុយ​រង​ចាំ​ឌុ​ប​ម៉ូយ នៅ​រង្វង់​មូល​ក្បាលស្ពាន​គី​ហ្ស៊ុ​ណា​បណ្តាល​ឲ្យ​ស្លាប់ ហើយ​បន្ទាប់​មក​មាន​គ្រោះថ្នាក់​បន្តបន្ទាប់ រថយន្ត​បុក​ស្លាប់ និង​របួស​ជា​ហូរហែ សុទ្ធតែ​ជា​ករណី​រថយន្ត​ដាច់​ហ្វ្រាំង​ដូច​គ្នា​៕

https://youtu.be/9-wtuBu6vl0

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ