ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណើរ​ឆ្ពោះទៅ​កាន់ការ​ប្រកួត​ World Cup 2018 របស់​ក្រុម​ជម្រើសជាតិ​អា​រ៉ា​ប៊ី​សា​អូឌីត

5 ឆ្នាំ មុន

ជំហាន​ដែល​អា​រ៉ា​ប៊ី​សា​អូឌីត​បាន​ឆ្លងកាត់មុន​ឡើង​មក​ដល់​វគ្គ​ជម្រុះ​តាម​ពូ​ល​នេះ ហាក់ដូច​ជា​ជួប​ឧបសគ្គ​យ៉ាងច្រើន ប៉ុន្តែ​ពួក​គេ​នៅ​តែ​តស៊ូ​រហូត​ទទួល​បាន​ជ័យជម្នះ ដោយ​ប្រកួត​ឈ្នះ​ថៃ អា​រ៉ាប់​រួម និង​អុី​រ៉ា​ក់​នៅ​វគ្គ​ជម្រុះ​បឋម​ក្នុង​ទ្វីបអាស៊ី ។ អា​រ៉ា​ប៊ី​សា​អូឌីត​បាន​បង្ហាញខ្លួន​លើ​ឆាក​អន្តរជាតិ​ក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​នេះ​ចំនួន​៤​លើក​មក​ហើយ​នៅ​ឆ្នាំ​១៩៩៤, ១៩៩៨, ២០០២…

ជំហាន​ដែល​អា​រ៉ា​ប៊ី​សា​អូឌីត​បាន​ឆ្លងកាត់មុន​ឡើង​មក​ដល់​វគ្គ​ជម្រុះ​តាម​ពូ​ល​នេះ ហាក់ដូច​ជា​ជួប​ឧបសគ្គ​យ៉ាងច្រើន ប៉ុន្តែ​ពួក​គេ​នៅ​តែ​តស៊ូ​រហូត​ទទួល​បាន​ជ័យជម្នះ ដោយ​ប្រកួត​ឈ្នះ​ថៃ អា​រ៉ាប់​រួម និង​អុី​រ៉ា​ក់​នៅ​វគ្គ​ជម្រុះ​បឋម​ក្នុង​ទ្វីបអាស៊ី ។ អា​រ៉ា​ប៊ី​សា​អូឌីត​បាន​បង្ហាញខ្លួន​លើ​ឆាក​អន្តរជាតិ​ក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​នេះ​ចំនួន​៤​លើក​មក​ហើយ​នៅ​ឆ្នាំ​១៩៩៤, ១៩៩៨, ២០០២ និង​២០០៦ តែ​ពួក​គេ​ខកខាន​វិញ​២​រដូវ​កាល​ជាប់​គ្នា​ក្នុង​ឆ្នាំ​២០១០ និង​២០១៤ ។

យ៉ាងណាមិញ លទ្ធផល​គាប់ប្រសើរ​សម្រាប់​ក្រុម​ជម្រើសជាតិ​មួយ​នេះ គឺ​បាន​ត្រឹម​ឡើង​ដល់​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ប៉ុណ្ណោះ​កាលពី​ឆ្នាំ​១៩៩៤ ដោយ​ចាញ់​ស៊ុ​យ​អែ​ត​ក្នុង​លទ្ធផល​១​ទល់​នឹង​៣ ខណៈ​ការ​បង្ហាញខ្លួន​៣​លើក​ផ្សេង​ទៀត​ត្រូវ​ធ្លាក់​ចេញ​តាំងពី​វគ្គ​ជម្រុះ​តាម​ពូ​លម​ក​ម៉្លេះ ។ បច្ចុប្បន្ន​នេះ អា​រ៉ា​ប៊ី​សា​អូឌីត​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ ៦៣​របស់ FIFA ។

ក្តី​រំពឹង ៖ បើ​ទោះជា​អា​រ៉ា​ប៊ី​សា​អូឌីត បានវិល​មក​ចូលរួម​ប្រកួត World Cup រដូវ​កាល​នេះ​ជាមួយនឹង​ភាព​រីក​ចម្រើន​នៃ​ក្រុម​ជម្រើសជាតិ​របស់​ខ្លួន​ក្តី ក៏​ពួក​គេ​ត្រូវ​ប្រឈម​ព្យុះ​ភ្លៀង​ជា​ច្រើន​ទៀត​ផង​ដែរ ។ ក្តី​បារម្ភ​នៅ​តែ​កើត​មាន​ចំពោះ​ប្រទេស​មក​ពី​ទ្វីបអាស៊ី​មួយ​នេះ ដោយសារ​តែ​ពួក​គេ​ស្ថិត​ក្នុង​ពូ​ល A ជាមួយ​ម្ចាស់ផ្ទះ​រុ​ស្ស៊ី អេ​ហ្ស៊ី​ប និង​អ៊ុយ​រូ​ហ្គា​យ ។ ទន្ទឹម​នឹង​នេះ អា​រ៉ា​ប៊ី​សា​អូឌីត ពុំ​ទាន់​មាន​កីឡាករ​រូប​ណា​មាន​សមត្ថភាព​បាន​ចូលរួម​ប្រឡូក​នៅ​តំបន់​អឺរ៉ុប​នៅឡើយ​ទេ ។

គ្រូ​បង្វឹក ៖ មុន​នឹង​ចូលខ្លួន​មក​បង្វឹក​ក្រុម​ជម្រើសជាតិ​អា​រ៉ា​ប៊ី​សា​អូឌីត លោក Juan Antonio Pizzi ធ្លាប់​ដឹកនាំ​ក្រុម​ស៊ី​លី​ឱ្យ​គ្រង​ជើងឯក​ពានរង្វាន់​អា​មេ​រិ​ក​ខាប់​Copa America Centenario ២០១៦ និង​រង​ជើងឯក​ពានរង្វាន់ Confederations Cup ២០១៧ ។ ដោយ​មើលឃើញ​ពី​សមត្ថភាព​ដ៏​ប៉ិន​ប្រសប់​របស់​លោក Pizzi សហព័ន្ធ​កីឡាបាល់ទាត់​អា​រ៉ា​ប៊ី​សា​អូឌីត​ក៏​បាន​សម្រេច​តែងតាំង​ជា​គ្រូ​បង្គោល​ក្រុម​ជម្រើសជាតិ​នៅ​ឆ្នាំ​២០១៧ តែ​ម្ដង ។ ក្នុង​វ័យ​៤៩​ឆ្នាំ លោក Pizzi ក៏​ជា​អតីត​ខ្សែប្រយុទ្ធ​ក្លិប Barcelona ផង​ដែរ​អំឡុង​ឆ្នាំ​១៩៩៦-១៩៩៨ ដោយ​បង្ហាញខ្លួន​៤៨​ប្រកួត និង​ស៊ុត​បាន​១១​គ្រាប់ ។

កីឡាករ​ Super Star​ ប្រចាំ​ក្រុម ៖ បន្ទាប់​ពី​ស៊ុត​បាន​១៦​គ្រាប់​ឱ្យ​ក្រុម​ជម្រើសជាតិ​ក្នុង​ការ​ប្រកួត​ជម្រុះ​តាម​តំបន់ World Cup 2018 នេះ​រួច​មក កីឡាករ Mohammad Al-Sahlawi ត្រូវ​បាន​អ្នកគាំទ្រ​ចាត់ទុកជា​ខ្សែប្រយុទ្ធ​មុត​ស្រួច​មួយ​រូប​ប្រចាំ​ប្រទេស ។ តារា​ឆ្នើម​វ័យ​៣១​ឆ្នាំ​រូប​នេះ ចូលរួម​លេង​ក្នុង​ឈុត​ធំ​នៅ​ឆ្នាំ​២០១០ ដោយ​បង្ហាញខ្លួន​៣៦​លើក ស៊ុត​បាន​២៨​គ្រាប់ រីឯ​ការ​លេង​នៅ​ក្លិប Al-Nassr ចំនួន​១៧៤​ដង Al-Sahlawi រកបាន​១០២​គ្រាប់ ។

បញ្ជី​ឈ្មោះ​សមាសភាព​កីឡាករ​សរុប (​បណ្តោះអាសន្ន​) ៖

-​អ្នកចាំទី ៖ Abdullah Al-Mayouf (Al-Hilal), Al Mosailem និង Mohammed Al-Owais (Al-Ahli), Fawaz Al-Qarni (Al-Ittihad) ។

-​ខ្សែការពារ ៖ Mansoor Al-Harbi, Saeed Al Mowalad និង Motaz Hawsawi (Al-Ahli), Osama Hawsawi, Mohammed Al-Breik, Mohammed Jahfali និង Ali Al Bulaihi (Al-Hilal), Omar Hawsawi (Al-Nassr) ។

-​ខ្សែបម្រើ ៖ Salman Al-Faraj, Abdulmalek Al-Khaibri, Abdullah Otayf, Nawaf Al-Abed និង Mohamed Kanno (Al-Hilal), Hattan Bahebri និង Abdullah Al-Khaibari (Al-Shabab), Mohammed Al-Kwikbi (Al-Ettifaq), Ibrahim Ghaleb (Al-Nassr), Salem Al-Dawsari (Villarreal) ។

-​ខ្សែប្រយុទ្ធ ៖ Haroune Camara (Al-Qadsiah), Mohammad Al-Sahlawi (Al-Nassr), Muhannad Assiri (Al-Ahli), Nasser Al-Shamrani (Al-Shabab), Mojahed Al-Munee និង​Mukhtar Fallatah (Al-Hilal) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ