ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​ម្នាក់​ស្លា.ប់​ក្នុង​ចម្ការ​ស្វាយ​៣​ថ្ងៃ ទើប​ថៅកែ​ដឹង

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ សេចក្តីរាយការណ៍​បឋម​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​១៤ ឧសភា ឆ្នាំ​២០១៨ មាន​ករណី​មនុស្ស​ស្លាប់​នៅ​ក្នុង​ចម្ការ​ស្វាយ ស្ថិត​ក្នុងភូមិ​ពេជ្រ​គី​រី សង្កាត់​ប៉ៃលិន…

ខេត្ត​ប៉ៃលិន ៖ សេចក្តីរាយការណ៍​បឋម​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​១៤ ឧសភា ឆ្នាំ​២០១៨ មាន​ករណី​មនុស្ស​ស្លាប់​នៅ​ក្នុង​ចម្ការ​ស្វាយ ស្ថិត​ក្នុងភូមិ​ពេជ្រ​គី​រី សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។ ជន​រង​គ្រោះ​មានឈ្មោះ យ៉​ន យ៉ូ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ជនជាតិ​ខ្មែរ សញ្ជាតិ​ខ្មែរ មានស្រុក​កំណើត​នៅ​ភូមិ​ចុង​ព្រែក ឃុំ​ព្រែក​ស្ដី ស្រុះ​កោះធំ ខេត្តកណ្ដាល មុខរបរ​កម្មករ​ចាំចម្ការ​ស្វាយ​ឲ្យ​ឈ្មោះ ឡៃ រ៉ា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​តា​ង៉ែ​ន​ក្រោម ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

តាម​ការ​រៀប​ពី​ម្ចាស់​ចម្ការ​បាន​ឲ្យ​សមត្ថកិច្ច​ដឹង​ថា កាលពី​កាលពី​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០១៨ លោក​បាន​ឲ្យ​លុយ​ចំនួន​១០​ម៉ឺន​រៀល ទៅ​ជន​រង​គ្រោះ ដើម្បី​យក​ទិញ​ប្រេងឆា​សម្រាប់​ធ្វើ​ម្ហូបអាហារ និង សម្ភារ​មួយ​ចំនួន ដើម្បី​កាត់​ស្មៅ​ចម្ការ តែ​រហូត​ដល់​ថ្ងៃ​ទី​១៤ ឧសភា ទើប​គាត់​បានដឹង​ពី​ដំណឹង​ជន​រង​គ្រោះ​ថា ស្លាប់​បាត់​បាត់​ទៅ​ហើយ​។

តាម​ការ​ធ្វើ​កោសល្យ​វិ​ច្ច័​យ របស់​ផ្នែក​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុងប៉ៃលិន បាន​ឲ្យ​ដឹង​ថា សាកសព​បាន​មុត​នឹង​ផ្លែ​ម៉ាស៊ីន​កាត់​ស្មៅ ចំ​កំភួនជើង​ឆ្វេង​ផ្នែក​ខាងក្រោយ មុន​ពេល​ស្លាប់​បាន​ដាច់​សរសៃឈាម​ធំ បណ្ដាល​ឲ្យ​ឈាម​ហូរ​ហូត​ដាច់ខ្យល់​ស្លាប់​ដោយ​ពុំ​មាន​ន​ណា​ដឹង និង​ជួយ​សង្គ្រោះ​។ សាកសព​ត្រូវ​បាន​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ