ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាតក.ម្ម​វាយ​សម្លា.ប់​នារី​ខារ៉ាអូខេ​ម្នាក់ ឃាតក​រត់គេច​ខ្លួន​បាត់

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ តាម​សេចក្តីរាយការណ៍​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៦​ព្រឹក ថ្ងៃ​ទី​១៤ ឧសភា ២០១៨​នេះ មាន​ករណី​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​សាកសព​ស្ត្រី​ម្នាក់​ដេក​ស្លាប់​ត្រង់​ចំណុច​ក្បែរ​ជើងភ្នំ​តា​ប៉ែន ខាងកើត​ភូមិ​ដំណាក់​ដំរី ឃុំ​ស្លែង​ស្ពាន…

ខេត្តសៀមរាប ៖ តាម​សេចក្តីរាយការណ៍​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៦​ព្រឹក ថ្ងៃ​ទី​១៤ ឧសភា ២០១៨​នេះ មាន​ករណី​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​សាកសព​ស្ត្រី​ម្នាក់​ដេក​ស្លាប់​ត្រង់​ចំណុច​ក្បែរ​ជើងភ្នំ​តា​ប៉ែន ខាងកើត​ភូមិ​ដំណាក់​ដំរី ឃុំ​ស្លែង​ស្ពាន ស្រុក​ស្រីស្នំ ខេត្តសៀមរាប​។ ជន​រង​គ្រោះ​ឈ្មោះ ស៊ុន នាង ភេទ​ស្រី អាយុ​២៦​ឆ្នាំ មុខរបរ​ជានា​រី​ខារ៉ាអូខេ យីហោ​(​កម្សាន្ត​រីករាយ​) នៅ​ភូមិ​ជ្រោយ​នាង​ងួ​ន ឃុំ​ជ្រោយ​នាង​ងួ​ន ស្រុក​ស្រីស្នំ​
​ខេត្តសៀមរាប​។

តាម​ការ​សន្និដ្ឋាន របស់​សមត្ថកិច្ច​ជំនាញ ជំហាន​ដំបូង​ថា ជន​រង​គ្រោះ​ស្លាប់​ដោយ​អំពើ​ឃាតកម្ម ព្រោះ​សាកសព​មាន​ស្លាកស្នាម ត្រូវ​ជនសង្ស័យ​សម្លាប់​ដោយ​រឹត​ក រង​របួស​បែកក្បាល អាច​វាយ​នឹង​វត្ថុ​រឹង​។ ករណី​ឃាតកម្ម​ខាងលើ​នេះ សមត្ត​កិច្ច​បាន​កំណត់​មុខសញ្ញា​រួច​ហើយ​មានឈ្មោះ ម៉ៅ សុ​ថៃ ភេទ​ប្រុស អាយុ​ប្រហែល​៣០​ឆ្នាំ មុខរបរ​បើកឡាន​ដឹក​ដី មានស្រុក​កំណើត​ស្រុក​គៀនស្វាយ ខេត្តកណ្តាល (​កំពុង​រត់គេច​ខ្លួន​)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ