ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ចប្រជុំ​ផ្សព្វផ្សាយ​អំពី​ច្បាប់ បទបញ្ជា​នីតិវិធី​ការ​បោះ​ឆ្នោត

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ នៅ​សាល​ប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប នា​ថ្ងៃ​ច័ន្ទ ១៥​រោច ខែ​ពិសាខ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ​២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​១៤…

ខេត្តសៀមរាប ៖ នៅ​សាល​ប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប នា​ថ្ងៃ​ច័ន្ទ ១៥​រោច ខែ​ពិសាខ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ​២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០១៨ បាន​រៀបចំ​ពិធី​ប្រជុំ​ផ្សព្វផ្សាយ​អំពី ច្បាប់​បទបញ្ជា​នីតិវិធី​ការ​បោះ​ឆ្នោត និង​ក្រមសីលធម៌​សម្រាប់​ភ្នាក់ងារ​សន្តិសុខ​បោះ​ឆ្នោត នា​ពេល​ខាង​មុខ​។ ក្រោម​អធិបតីភាព លោក​ឧត្តមសេនីយ៍ត្រី ទិ​ត្យ ណា​រ៉ុ​ង ស្នងការ​នគរបាល​ខេត្តសៀមរាប ដោយ​មានការ​ចូលរួម​ពី​សំណាក់​អស់លោក ឧត្តមសេនីយ៍​ស្នងការ​ង លោកនាយ នាយ​រង​ការិយាល័យ លោក​អធិការ​នគរបាល​ក្រុង​/​ស្រុក និង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល សរុប​ចំនួន​១៨៥​នាក់​ផង​ដែរ​។

ក្នុង​ឱកាស​កិច្ចប្រជុំ​នា​ពេល​នេះ​ដែរ លោក​ឧត្តមសេនីយ៍ត្រី ទិ​ត្យ ណា​រ៉ុ​ង ស្នងការ​នគរបាល​ខេត្ត បាន​ដាស់តឿន ក្រើនរំលឹក​ដល់​កងកម្លាំង​នគរបាល​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ក្នុង​កិច្ច​សហប្រតិបត្តិការ​រក្សា​ការពារ​នូវ​សន្តិសុខ សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន និង​ភូមិសាស្ត្រ ដែល​ខ្លួន​គ្រប់​គ្រង់ និង​ចំពោះ​មុខ ក្រោយ​វិល​ត្រឡប់​ទៅ​វិញ​សូម​ឱ្យ​អស់លោក​ត្រូវ​បន្ត​ធ្វើការ​ផ្សព្វផ្សាយ​អំពី​ច្បាប់​បទបញ្ជា​នីតិវិធី ការ​បោះ​ឆ្នោត និង​ក្រមសីលធម៌​សម្រាប់​ភ្នាក់ងារ​សន្តិសុខ​បោះ​ឆ្នោត ដល់​កម្លាំង​ក្រោម​ឱវាទ ឱ្យ​បាន​យល់​ដឹង​ក្នុង​កិច្ច​ការពារ និង​នា​ធា​ឱ្យ​កិច្ច​ដំណើរការ​បោះ​ឆ្នោត នា​ពេល​ខាង​មុខ ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ឱ្យ​បាន​ល្អ​ត្រឹមត្រូវ និង​មាន​តម្លាភាព​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ