ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកភូមិជនជាតិ​​ដែល​ធ្លាប់​ទទួល​​រងការ​ពុល​ទឹក ពេលនេះ​…

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ អ្នក​ភូមិ​ស្រែ​ន​ន ឃុំ​កន្ទួត ស្រុក​ចិត្រ​បុរី ជិត​៤០​គ្រួសារ​នឹង​មាន​អណ្តូងទឹកប្រើប្រាស់​ចំនួន​៧​កន្លែង​ នៅ​ក្នុងភូមិ ដើម្បី​បញ្ចៀស​ពី​ការ​ប្រើប្រាស់​ទឹក​ព្រែក​ទេរ ដែល​អាជ្ញាធរ​បាន​រក​ឃើញ​ថា ទឹក​ព្រែក​នេះ​មាន​សារធាតុពុល​ពី​ថ្នាំបាញ់​ស្មៅ​និង​ថ្នាំ​បាញ់​សម្លាប់​សត្វល្អិត…

ខេត្តក្រចេះ ៖ អ្នក​ភូមិ​ស្រែ​ន​ន ឃុំ​កន្ទួត ស្រុក​ចិត្រ​បុរី ជិត​៤០​គ្រួសារ​នឹង​មាន​អណ្តូងទឹកប្រើប្រាស់​ចំនួន​៧​កន្លែង​ នៅ​ក្នុងភូមិ ដើម្បី​បញ្ចៀស​ពី​ការ​ប្រើប្រាស់​ទឹក​ព្រែក​ទេរ ដែល​អាជ្ញាធរ​បាន​រក​ឃើញ​ថា ទឹក​ព្រែក​នេះ​មាន​សារធាតុពុល​ពី​ថ្នាំបាញ់​ស្មៅ​និង​ថ្នាំ​បាញ់​សម្លាប់​សត្វល្អិត ដែល​បណ្តាល​ឲ្យ​អ្នក​ភូមិ​យ៉ាងតិច​១៣​នាក់​ពុល​ស្លាប់ ។ រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ លោក ពេជ្រ ប៊ុ​ន​ធិ​ន បាន​ថ្លែងប្រាប់​អ្នក​ភូមិ​ចំនួន​ជាង​៤​រយ​នាក់​ថា អណ្តូងទឹក​ស្អាត​ចំនួន​៧​នឹង​ត្រូវ​ខួង​ដាក់​ឱ្យ​បងប្អូន​ប្រើប្រាស់​ក្នុង​ពេល​ឆាប់​ៗ​នេះ ក្នុង​នោះ​អណ្តូង​ចំនួន​២ ជា​អំណោយ​ផ្ទាល់​របស់​លោក​អភិបាលខេត្ត​ក្រចេះ និង​៥​ទៀត​ជា​អំណោយរបស់​ថ្នាក់ដឹកនាំ​ខេត្ត​ក្រចេះ ។

ក្នុង​ឱកាស​អញ្ជើញ​ចុះ​សួរសុខទុក្ខ​និង​សំណេះសំ​ណា​ល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ ដែល​ភាគច្រើន​ជា​ជន​ជាតិភាគតិច​ព្នង រស់នៅ​ក្នុងភូមិ​ស្រែ​ន​ន កាលពី​ថ្ងៃ​ទី​១២ ខែឧសភា លោក​រដ្ឋមន្ត្រី ពេជ្រ ប៊ុ​ន​ធិន បាន​អំពាវ​នាវ​ដល់​អ្នក​ភូមិ​ដែល​រង​គ្រោះ​និង​រួច​ផុត​ពី​ការ​ស្លាប់​ដោយសារ​ពុល​ទឹកនិង​ស្រា​.​ស ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​លើ​ការ​ទទួលទាន​ចំណី​អារ​ហារ​ប្រចាំ​ថ្ងៃ ហាម​មិន​ឲ្យ​ទទួលទាន​ស្រា​.​ស ក៏​ដូច​ជា​ទឹក​ព្រែក​ទេរ និង​ទឹក​ដែល​មាន​ប្រភព​មិន​ច្បាស់​នៅ​តំបន់​នោះ ។

លោក​រដ្ឋមន្ត្រី បាន​លើកទឹកចិត្ត​ដល់​ពលរដ្ឋ​ក្នុងភូមិ ដែល​កន្លង​មក​ពួក​គាត់​មាន​ភាព​តក់ស្លុត​ដោយសារ​ការ​ពុល​ដែល​បាន​សម្លាប់​មនុស្ស​នៅ​ក្នុងភូមិ​យ៉ាងច្រើន​នោះ​ថា ពេល​នេះ​អាជ្ញាធរ​ត្រួតត្រា​ស្ថានការណ៍​បាន​ហើយ និង​មិន​ឲ្យ​ពលរដ្ឋ​មានការ​ភ័យ​ខ្លាច​ទៀត​ទេ ។ចំពោះ​ការ​ពុល​មួយ​ដែល​អាជ្ញាធរ​រក​ឃើញ​ថា កើត​ចេញពី​ស្រា​.​ស​និង​ទឹក​ព្រែក​ទេរ​នោះ បាន​កើត​មាន​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​៤​ថ្ងៃ​ចាប់ពី​ថ្ងៃ​៥ ដល់​ថ្ងៃ​ទី​៨ ខែឧសភា បណ្តាល​ឲ្យ​ភូមិ​ភូមិ​ស្រែ​ន​ន ដែល​ជា​ភូមិ​មួយ​សម្បូរ​ទៅ​ដោយ​បងប្អូន​ជនជាតិភាគតិច​ព្នង​រស់នៅ មាន​ទីតាំង​ប្រប​នឹង​ព្រែក​ទេរ​យ៉ាងតិច​១៣​នាក់​ស្លាប់ក្នុង​នោះ​ស្រី​៨​នាក់ ក្រៅពី​នោះ​ជិត​៣​រយ​នាក់​ទៀតក៏​រង​គ្រោះ​ដែរ ។

ខណៈ​ដែល​កើត​មានការ​ពុល​នេះ ធ្វើ​ឲ្យ​អ្នកភូមិ​មានការ​តក់ស្លុត​យ៉ាង​ខ្លាំង ដោយ​អ្នក​រង​គ្រោះខ្លះទៅ​សម្រាក​នៅ​មន្ទីរពេទ្យ និង​ខ្លះ​ទៀត​ជម្លៀសចេញពី​ភូមិ​មួយ​រយៈពេល ។ថ្លែង​នៅ​ក្នុង​ឱកាស​ចុះ​សួរសុខទុក្ខ​នា​ថ្ងៃ​នោះដែរ លោក​អភិបាលខេត្ត វ៉ា ថន មាន ប្រសាសន៍ថា សព្វ​ថ្ងៃនេះ​អ្នក​ភូមិ​ដែល​រង​ការ​ពុល​គឺ​ពួក​គាត់មាន​សុខភាព​ធម្មតា​វិញ​ហើយ ក្រោយ​ពី​ទទួល​បានការ​ជួយ​សង្គ្រោះ​របស់​អាជ្ញាធរ ក៏​ដូច​ជា​គ្រូពេទ្យ ។ ចំណែកឯ​អ្នក​ដែល​បាន​ជម្លៀស​ចេញពី​ភូមិ ក៏​វិល​ចូល​មក​រស់នៅ​ក្នុងភូមិ​របស់​ពួក​គាត់ វិញ​ដែរ ៕

អត្ថបទសរសេរ ដោយ