ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្រករបៀង​អូរ​បី​ជាន់​បិទបាន​មួយ​រយៈ​ខ្លី ​បើក​ដំណើរការវិញ​

7 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ច្រករបៀង​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ក្រោយ​ពេល​រដ្ឋបាល​សាលាខេត្ត​ចេញ​លិខិត​បិទ​តាម​ការ​ណែនាំ​របស់​សម្តេច​ក្រឡាហោម ស ខេ​ង មួយ​រយៈ​ខ្លី ហើយ​បាន​បើក​ដំណើរការ​ចេញ​-​ចូល​ជា​ធម្មតា​វិញ​ជិត​១​ខែ​មក​ហើយ​។ ជាក់ស្តែង​នៅ​រសៀល​ថ្ងៃ​ទី​១៣…

ខេត្តបន្ទាយមានជ័យ ៖ ច្រករបៀង​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ក្រោយ​ពេល​រដ្ឋបាល​សាលាខេត្ត​ចេញ​លិខិត​បិទ​តាម​ការ​ណែនាំ​របស់​សម្តេច​ក្រឡាហោម ស ខេ​ង មួយ​រយៈ​ខ្លី ហើយ​បាន​បើក​ដំណើរការ​ចេញ​-​ចូល​ជា​ធម្មតា​វិញ​ជិត​១​ខែ​មក​ហើយ​។

ជាក់ស្តែង​នៅ​រសៀល​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០១៨ គេ​ឃើញ​ច្រករបៀង​អូរ​បី​ជាន់ ស្ថិត​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ​ដែល​គ្រប់​គ្រោង​ដោយ​មន្ត្រី​យោធា​យោធភូមិ​ភាគ​ទី​៥ បាន​បើក​អោយ​ប្រជាពលរដ្ឋ និង​ការ​ដឹក​ទំនិញ​ចេញ​-​ចូល​ជា​ធម្មតា​ឡើង​វិញ​ហើយ​។

គួរ​បញ្ជាក់​ថា ៖ ដោយ​មានការ​ណែនាំ​ពី​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយក​ដ្ឋ​មន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ កាលពីដើម​ខែមេសា ឆ្នាំ​២០១៨ រដ្ឋបាល​សាលា​ខេត្តបន្ទាយមានជ័យ បាន​ចេញ​លិខិត​ជា​ផ្លូវការ​ឱ្យ​បិទ​ច្រករបៀង​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ដោយ​ច្រករបៀង​នេះ​តែងតែមាន​ឈ្មួញ​នាំ​ចូល​ទំនិញគេចពន្ធ និង​សត្វពាហនៈ​ផ្សេង​ៗ​​ពី​ថៃ​មក​កម្ពុជា​ដោយ​ខុសច្បាប់ ។

ទាក់ទិន​បើក​ច្រករបៀង​ខុសច្បាប់​អូរ​បី​ជាន់​ដំណើរ​ការ​វិញ អ្នក​យក​ព័ត៌មាន​បាន​ទំនាក់ទំនង​ទៅ​មន្ត្រី​យោធា​យោធភូមិ​ភាគ​ទី​៥ ប្រចាំការ​ច្រករបៀង​អូរ​បី​ជាន់​ដែរ តែ​មិន​អាច​ទំនាក់ទំនង​បាន​ទេ​ជុំវិញ​ការ​បើក​ច្រករបៀង​អូរ​បី​ជាន់ឡើង​វិញ​ក្រោយ​រដ្ឋបាល​សាលាខេត្ត​បាន​បិទ​។

ដោយឡែក​នៅ​ច្រករបៀង​ចំការ​គរ និង​ច្រករបៀង​ភ្នំ​ឆាត់ ស្ថិតក្នុង​​ស្រុក​ស្វាយចេក ហើយ​​ច្រករបៀង​ធ្នង់​ និង​ច្រករបៀង​ប្រាសាទ​ស្បែង ​ស្ថិត​ក្នុងស្រុក​ថ្មពួក គេ​ឃើញ​មាន​ប្រជាពលរដ្ឋ​ចេញ-ចូល​ទិញ​ទំនិញ​ផ្សា​ណាត់​ក្នុង​ទឹកដី​ថៃ​កាលពី​ថ្ងៃអាទិត្យ ទី​១៣ ខែឧសភា ឆ្នាំ​២០១៨ មិន​តិច​ជាង​១​រយ​គោ​យន្ត​ទេ ភាគច្រើន​ទិញ​ទំនិញ​មានដូចជា​​ជី​ដាក់​ស្រូវ និង​ទំនិញ​ហូប​ចុក ។ ​មន្ត្រី​យោធា​ម្នាក់​ដែល​ជា​អ្នក​បើក​បា​រ៉ា​ស់​ចេញ​-​ចូល​បាន​និយាយ​ថា ការ​ដែល​បើក​អោយ​ប្រជាពលរដ្ឋ​ចេញ​-​ចូល​ទិញ​ទំនិញ​ផ្សា​ណាត់​ក្នុង​ទឹកដី​ថៃ​នេះ គឺ​មានការ​អនុញ្ញាត​ពី​យោធភូមិ​ភាគ​ទី​៥ សម្រាប់​អោយ​ប្រជាពលរដ្ឋ​ចេញចូល​ទិញ​ទំនិញ​១​ស​ប្តា​ហ៍ម្ត​ង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ