ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្មីចែស ! គ្រូកំហូចថាទាល់តែស្រាតសម្លៀកបំពាក់អស់ស្រោចទឹកក្នុងបន្ទប់ទឹកទើបជា

7 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ បុរស​ចំណាស់​ដែល​ជា​អ្នក​រត់​ម៉ូតូឌុប​បាន​និយាយ​អួតអាង​ក្ដែ​ង​ៗ​ថា ខ្លួន​គឺជា​គ្រូមន្តអាគម​ម្នាក់​ដែល​អាច​ស្រោច​ទឹក​ព្យាបាល​ជម្ងឺ​វិកល​ច​រិ​ក​បណ្ដេញ​ព្រលឹង​ខ្មោច​ព្រាយ​បិសាច​បាន ។ បន្ទាប់​ពី​បានឮ​ការ​អួតអាង​ក្ដែ​ង​ៗ​បែប​នេះ​ស្ត្រី​ចំណាស់​ម្នាក់​បាន​ហៅ​ឲ្យ​ទៅ​ស្រោច​ទឹក​ជម្ងឺ​វិកល​ច​រិ​ក​ចៅស្រី​របស់​គាត់​ម្នាក់​ព្រោះ​នាង​មាន​ជម្ងឺ​វិកល​ច​រិ​ក​ផង និង​ជា​មនុស្ស​គ​ផង​ដែរ ស្រាប់​តែ​​លោកគ្រូ​កំហូច​បាន​ចាប់រំលោភ​សេពសន្ថវៈ​នាង​ក្នុង​បន្ទប់ទឹក ។ ហេតុការណ៍​នោះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល…

ខេត្តកណ្ដាល ៖ បុរស​ចំណាស់​ដែល​ជា​អ្នក​រត់​ម៉ូតូឌុប​បាន​និយាយ​អួតអាង​ក្ដែ​ង​ៗ​ថា ខ្លួន​គឺជា​គ្រូមន្តអាគម​ម្នាក់​ដែល​អាច​ស្រោច​ទឹក​ព្យាបាល​ជម្ងឺ​វិកល​ច​រិ​ក​បណ្ដេញ​ព្រលឹង​ខ្មោច​ព្រាយ​បិសាច​បាន ។ បន្ទាប់​ពី​បានឮ​ការ​អួតអាង​ក្ដែ​ង​ៗ​បែប​នេះ​ស្ត្រី​ចំណាស់​ម្នាក់​បាន​ហៅ​ឲ្យ​ទៅ​ស្រោច​ទឹក​ជម្ងឺ​វិកល​ច​រិ​ក​ចៅស្រី​របស់​គាត់​ម្នាក់​ព្រោះ​នាង​មាន​ជម្ងឺ​វិកល​ច​រិ​ក​ផង និង​ជា​មនុស្ស​គ​ផង​ដែរ ស្រាប់​តែ​​លោកគ្រូ​កំហូច​បាន​ចាប់រំលោភ​សេពសន្ថវៈ​នាង​ក្នុង​បន្ទប់ទឹក ។ ហេតុការណ៍​នោះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០១៨ នៅ​ក្នុង​បន្ទប់ទឹក ផ្ទះ​នាងរង​គ្រោះ​ស្ថិត​នៅ​ក្នុងស្រុក​អង្គស្នួល ខេត្តកណ្តាល ។

ស្ត្រី​រង​គ្រោះ​រូប​នោះ​មាន​អាយុ​២២​ឆ្នាំ ជា​ជន​វិកល​ច​រិ​ក​ផង និង​ជា​មនុស្ស​គ​ផង​ដែរ នាង​ស្នាក់​នៅ​នៅ​ភូមិ​កើតហេតុ​ខាងលើ ។ ចំណែក​លោកគ្រូ​កំហូច​នោះ​វិញ​ឈ្មោះ នៅ វ​ណ្ណា អាយុ​៤៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​រត់​ម៉ូតូឌុប និង​អះអាង​ថា ខ្លួន​គឺជា​គ្រូមន្តអាគម​ផង​ដែរ មាន​ទីលំនៅ​ក្នុងភូមិ​ថ្មគោល ឃុំ​សំបូរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។

តាម​ប្រភព​ពី​នគរបាល​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ​ជនសង្ស័យ​បាន​អួតអាង​ប្រាប់​ទៅ​យាយ​របស់​ស្ត្រី​រង​គ្រោះ​ថា ខ្លួន​គឺជា​គ្រូមន្តអាគម​គាថា​ចេះ​ស្រោច​ទឹកដោះ​អំពើ​លើ​មនុស្ស​វិកល​ច​រិ​កបាន ។ បន្ទាប់​ពី​បានឮ​ការ​អួតអាង​បែប​នេះ​យាយ​របស់​នាង​មានការ​ជឿជាក់​ខ្លាំង​ណាស់​ហើយ​ក៏​បាន​ឲ្យ​ជនសង្ស័យ​ទៅ​ស្រោច​ទឹក​នាងរង​គ្រោះ​ដែល​ជា​ចៅស្រី​ដល់​ផ្ទះ​របស់​ខ្លួន​តែ​ម្ដង ។

ខណៈ​នោះ​ជន​ល្មោភកាម​បាន​នាំ​នាងរង​គ្រោះ​ចូល​ទៅ​ក្នុង​បន្ទប់ទឹក​រួច​បិទទ្វារ​ខ្ទាស់​គន្លឹះ​ជាប់​ដោយ​ប្រាប់​យាយ​របស់​នាង​ថា ទាល់តែស្រាតសម្លៀកបំពាក់អស់ ​ស្រោច​ទឹក​ក្នុង​បន្ទប់​ទើប​ជា​សះស្បើយ​បាន លុះ​ចូល​ដល់​ក្នុង​បន្ទប់​ទឹកបាន​ចាប់​ស្រាត​សម្លៀក​បំពាក់​របស់​នាង​អស់ពី​ខ្លួន​រួច​បាន​បើក​ប្រតិបត្តិការ​រំលោភ​សេពសន្ថវៈ​តែ​ម្ដង ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ខណៈនោះ​មិន​បាន​សម្រេច​ឡើយ ដោយសារ​តែ​មានការ​សង្ស័យ​ស្ត្រី​ដែល​ជា​យាយ​បាន​លួច​អឺត​មើល​តាម​ប្រហោង​ទ្វារ​បន្ទប់ទឹក​ហើយ​បានឃើញ​គ្រូ​បោក​រូប​នេះ​កំពុង​រំលោភ​ចៅស្រី​បែប​នេះ​ក៏​បាន​ស្រែក​ឆោ​រ​ឡោ និង​ឃាត់ខ្លួន​ជន​កំហូច​នេះ​ប្រគល់​ជូន​នគរបាល​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង ។

មិនតែប៉ុណ្ណោះ​នគរបាល​ក៏​បាន​ដកហូត​បាន​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៨ ពណ៌​ខ្មៅ​១​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 1Y-0461 ។ ចំណែក​ជនសង្ស័យ​ក៏​បាន​សារភាព​ថា ខ្លួន​ពិតជា​ចេះ​មន្តអាគម​ខ្លះ​ៗ​មែនហើយ​ខ្លួន​ក៏​ពិតជា​បាន​បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ​សេពសន្ថវៈ​ទៅ​លើ​ជន​រង​គ្រោះជា​មនុស្ស​វិកល​ច​រិ​ក និង​.​គម្នាក់​នោះ​មែន ប៉ុន្តែ​មិន​ទាន់​បាន​សម្រេច​ផង​ក៏​ត្រូវ​បែក​ការណ៍ និង​ត្រូវ​ចាប់​ខ្ល​ន​បែប​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ