ខេត្តកណ្ដាល ៖ ឃ្លាំងស្តុកក្រដាសក្នុងរោងចក្រផលិតក្រដាសឈ្មោះ មេគង្គ មួយកន្លែងត្រូវបានអគ្គីភ័យឆាបឆេះកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ស្ថិតក្នុងឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្ដាល ។
នៅវេលាកកើតហេតុខាងលើមានប្រជាពលរដ្ឋ និងរដ្ឋបាលរោងចក្របានរាយការណ៍ថា មានការណ៍ឆេះរោងចក្រនៅចំណុចខាងលើក្រោយទទួលព័ត៌មានភ្លាមលោកវរសេនីយ៍ឯក ដួង តេង អធិការនគរបាលស្រុកពញាឮបានដឹកនាំកម្លាំងនគរបាលស្រុក សហការណ៍ជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលពញាឮ អត្តរាគមន៍ និងបានហៅឡានទឹករបស់ក្រុមហ៊ុនតេលា(ព្រែកព្នៅ)ចំនួន២គ្រឿង រថយន្តខេត្តកណ្តាលចំនួន៣គ្រឿង រថយន្តខណ្ឌឬស្សីកែវចំនួន១គ្រឿង និងរថយន្តក្រសួងមហាផ្ទៃចំនួន៤គ្រឿង សរុបចំនួន ១០ គ្រឿង មកជួយធ្វើការពន្លត់ភ្លើងទប់ស្កាត់មិនឱ្យភ្លើងឆេះរាលដាលរោងចក្រទាំងមូលទេ ។
លោក ដួង តេង អធិការនគរបាលស្រុកពញាឮបានប្រាប់ឲ្យដឹងទៀតថា សម្រាប់ប្រតិបត្តិការបាញ់ទឹកពន្លត់នេះកម្លាំងសមត្ថកិច្ចប្រើប្រាស់រថយន្ដពន្លត់អគ្គីភ័យអស់១០គ្រឿង ។ ក្នុងហេតុការណ៍នេះមិនបានបង្កឲ្យនរណាម្នាក់រងគ្រោះថ្នាក់នោះទេគ្រាន់តែខូចខាតសម្ភារអស់មួយចំនួនមាន ក្រដាសខូចខាតមួយចំនួនធំ ឆេះឃ្លាំងផ្នែកខាងមុខប្រវែង១៥ម៉ែត្រ ធ្វើពីថ្មប្រក់ស័ង្កសី ។ មូលហេតុនាំឱ្យកើតមានអគ្គីភ័យនេះសមត្ថកិច្ចមិនទាន់ដឹងពីមូលហេតុច្បាស់លាស់ទេ សន្និដ្ឋានជំហ៊ានដំបូងសង្ស័យទុស្សេរចរន្តអគ្គិសនី តែកម្លាំងជំនាញកំពុងស្រាវជ្រាវ និងសួរនាំសាក្សីបន្ថែមទៀត ៕
ចែករំលែកព័តមាននេះ