ចិន​នាំ​ចូល​កាន់តែ​ច្រើន​ពី​​ប្រទេស​ក្នុង​ខ្សែក្រវាត់ និង​វិ​ថី


ទីក្រុង​ប៉េ​កាំ​ង ៖ យោង​តាម​របាយការណ៍​របស់​ក្រុម​អ្នកជំនាញ State Information Center បាន​ឲ្យ​ដឹង​ថា ការ​នាំ​ចូល​របស់​ចិន​ពី​បណ្តា​ប្រទេស​នៅ​ក្នុង​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​វិ​ថី របស់​ខ្លួន មាន​កំណើន​យ៉ាង​ឆាប់រហ័ស ។

របាយការណ៍​នេះ​ឲ្យ​ដឹង​ថា ចិន​បាន​នាំ​ចូល​ពី​ប្រទេស​ទាំងនេះ ស្មើនឹង​ទឹកប្រាក់​ប្រមាណ​៦៦៦​ប៊ី​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៧ ឬ​ច្រើន​ជាង​ឆ្នាំ​២០១៦ ដល់​ទៅ​២០%​ឯណោះ ហើយ​ស្មើនឹង​៣៩%​នៃ​ការ​នាំ​ចូល​សរុប​របស់​ប្រទេស​ចិន ។

នៅ​ក្នុង​ឆ្នាំ​តែ​មួយ ចិន​បាន​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ទាំងនេះ​ស្មើនឹង​ទឹកប្រាក់​៧៧៤,២៦​ប៊ី​លាន​ដុល្លារ​ផង​ដែរ គឺ​ច្រើន​ជាង​ឆ្នាំ​២០១៦ តែ​៨,៥%​ប៉ុណ្ណោះ ។ ចំណែក​ការ​ធ្វើ​ពាណិជ្ជ​កម្ម​សរុប​របស់​ចិន​ជាមួយ​បណ្តា​ប្រទេស​ទាំងនេះ បាន​កើនឡើង​ដល់​១,៤៤​ទ្រី​លាន​ដុល្លារ កើនឡើង​១៣,៤% បើ​ធៀប​នឹង​ឆ្នាំ​២០១៦ ។

ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ចិន និង​តំបន់​អាស៊ី​កណ្តាល មើលឃើញ​ការ​លូតលាស់​ច្រើន​ជាងគេ បន្ទាប់​មក គឺជា​មួយ​តំបន់​អឺរ៉ុប​ខាងកើត ។

ប្រទេស​កូរ៉េ​ខាងត្បូង វៀតណាម ម៉ា​ឡេ​ស៊ី ឥណ្ឌា និង​រុ​ស្ស៊ី ស្ថិត​នៅ​ក្នុង​ចំណោម​ដៃគូ​ពាណិជ្ជកម្ម​ធំ​ៗ​ទាំង​១០​របស់​ចិន ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​សូត្រ​នេះ និង​ស្មើ​៧០%​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​សរុប​របស់​ចិន ជាមួយ​ប្រទេស​ក្នុង​គំនិត​ផ្តួចផ្តើម​នេះ ។

របាយការណ៍​បន្ត​ទៀត​ថា ប្រទេស​ចិន​ភាគច្រើន​បាន​នាំ​ចេញ​គ្រឿង​ម៉ាស៊ីន និង​សម្ភារ​អគ្គិសនី​ទៅ​កាន់​ប្រទេស​ទាំងនេះ ហើយ​នាំ​ចូល​មក​វិញ​នូវ​គ្រឿង​ម៉ាស៊ីន សម្ភារ​អគ្គិសនី និង​ប្រេង​ផង​ដែរ ។

គួរ​បញ្ជាក់​ថា ក្រុមហ៊ុន​ដែល​បាន​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​បណ្តា​ប្រទេស​ទាំងនេះ​ច្រើន​ជាងគេ គឺ​ក្រុមហ៊ុន​ឯកជន​របស់​ចិន បន្ទាប់​មក​ក្រុមហ៊ុន​បរទេស និង​ក្រុមហ៊ុន​រដ្ឋ​ផង​ដែរ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ