ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ ចង់​ដោះស្រាយ​បញ្ហា​កំណើន​តម្លៃ​ឱសថ និង​ឧបករណ៍​វេជ្ជសាស្ត្រ

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ កាលពី​ថ្ងៃ​សៅរ៍​កន្លង​មកនេះ លោក​ប្រធានាធិបតី​អា​មេ​រិ​ក ដូ​ណា​ល់ ត្រាំ បាន​បញ្ជា​ឲ្យ​អ្នក​ចរចា​ពាណិជ្ជកម្ម​ថ្នាក់ខ្ពស់​របស់​លោក ដោះស្រាយ​បញ្ហា​កំណើន​តម្លៃ​ឧស​ថ និង​ឧបករណ៍​វេជ្ជសាស្ត្រ​ផ្សេង​ៗ ។…

សហរដ្ឋអាមេរិក ៖ កាលពី​ថ្ងៃ​សៅរ៍​កន្លង​មកនេះ លោក​ប្រធានាធិបតី​អា​មេ​រិ​ក ដូ​ណា​ល់ ត្រាំ បាន​បញ្ជា​ឲ្យ​អ្នក​ចរចា​ពាណិជ្ជកម្ម​ថ្នាក់ខ្ពស់​របស់​លោក ដោះស្រាយ​បញ្ហា​កំណើន​តម្លៃ​ឧស​ថ និង​ឧបករណ៍​វេជ្ជសាស្ត្រ​ផ្សេង​ៗ ។

គោលនយោបាយ​ថ្មី​របស់​លោក​ត្រាំ ក្នុង​ការ​កាត់​បន្ថយ​កំណើន​តម្លៃ​ឧស​ថ​នេះ អាច​នឹង​ប៉ះពាល់​ដល់​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​ឥណ្ឌា ពីព្រោះ​អា​មេ​រិ​កបាន​ប្រឆាំង​នឹង​រដ្ឋាភិបាល​ឥណ្ឌា ដែល​កំណត់​តម្លៃ​ឱសថ និង​ឧបករណ៍​វេជ្ជសាស្ត្រ​មួយ​ចំនួន ។

លោក​ត្រាំ បាន​និយាយ​ថា ៖« ខណៈ​ពួក​យើង​ទាមទារ​ភាព​យុត្តិធម៌​សម្រាប់​អ្នកជំងឺ​អា​មេ​រិ​ក​ក្នុង​ប្រទេស ពួក​យើង​ក៏​ទាមទារ​ភាព​យុត្តិធម៌​នៅ​បរទេស​ផង​ដែរ ។ ប្រជាពលរដ្ឋ​អា​មេ​រិ​កបាន​ចំណាយ​ប្រាក់​កាន់តែ​ច្រើន ដើម្បី​ផ្គត់ផ្គង់​ចំណាយ​លើ​ការ​ស្រាវជ្រាវ និង​អភិ​វឌ្ឍន៍ » ។

លោក​បន្ត​ថា ៖« ក្នុង​ករណី​មួយ​ចំនួន ឱសថ​ដែល​មាន​តម្លៃ​តែ​ប៉ុន្មាន​ដុល្លារ​ប៉ុណ្ណោះ​នៅ​បរទេស ប៉ុន្តែ​វា​បែរជា​មាន​តម្លៃ​រាប់រយ​ដុល្លារ​នៅ​សហរដ្ឋអាមេរិក បើ​ទោះជា​មាន​គ្រឿង​ផ្សំ​ដូច​គ្នា ការ​វេច​ខ្ចប់​ដូច​គ្នា និង​ផលិត​ពី​រុក្ខជាតិ​ដូច​គ្នា​ក្តី » ។

ឯក​សារ «​អ្នកជំងឺ​អា​មេ​រិ​ក​ទី​១» របស់​រដ្ឋាភិបាល​លោក ដូ​ណា​ល់ ត្រាំ បាន​ឲ្យ​ដឹង​ថា រដ្ឋា​ភិបាល​អា​មេ​រិ​ក​កំពុង​តែ​ធ្វើ​បច្ចុប្បន្នភាព​ការ​សិក្សា​ជា​ច្រើន ដើម្បី​វិភាគ​តម្លៃ​ឱសថ​ក្នុង​ប្រទេស​នៅ​ក្នុង​អង្គការ​កិច្ច​សហប្រតិបត្តិការ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច (OECD) ។

ជា​ទូទៅ ប្រជាពលរដ្ឋ​អា​មេ​រិ​ក​ត្រូវ​ចំណាយ​ប្រាក់​ជា​ច្រើន​ទៅ​លើ​ឱសថ ជាង​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ប្រទេស OECD ។

ឯកសារ​នេះ​ឲ្យ​ដឹង​ទៀត​ថា ៖« ជា​លទ្ធផល ប្រទេស​ដទៃ​ទៀត​មិន​បាន​ចូលរួម​ចំណែក​គ្រប់គ្រាន់​ក្នុង​ការ​ស្រាវជ្រាវ និង​អភិវឌ្ឍន៍ ដើម្បី​បង្កើត​ឱសថ​ថ្មី​ៗ​ចូល​ក្នុង​ទីផ្សារ​ឡើយ ប៉ុន្តែ​ពួក​គេ​បែរជា​ទាញ​យក​អត្ថប្រយោជន៍​ពី​អតិថិជន និង​អ្នក​បង់ពន្ធ​សហរដ្ឋអាមេរិក​ទៅ​វិញ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ