ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Neymar បង្ហោះ​រូប​ពាក់អាវ​ថ្មី អាច​ធ្វើ​ឱ្យ Real Madrid ក្អួត​ឈាម

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បាន​ឲ្យ​ដឹង​ថា កីឡាករ​បាល់ទាត់​ថ្លៃ​ជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ Neymar Jr បាន​បង្ហោះ​រូប​របស់​ខ្លួន​ពាក់អាវ​ថ្មី​របស់ PSG ដែល​នេះ​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​បន្ត​នៅ​ក្លិប​នេះ​នៅ​រដូវ​កាល​ក្រោយ…

តាម​ប្រភព​ព័ត៌មាន The Sun បាន​ឲ្យ​ដឹង​ថា កីឡាករ​បាល់ទាត់​ថ្លៃ​ជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ Neymar Jr បាន​បង្ហោះ​រូប​របស់​ខ្លួន​ពាក់អាវ​ថ្មី​របស់ PSG ដែល​នេះ​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​បន្ត​នៅ​ក្លិប​នេះ​នៅ​រដូវ​កាល​ក្រោយ ។ ថ្វី​ត្បិត​តែ​បែប​នេះ​ក៏​ដោយ Real Madrid នៅ​តែ​មាន​សង្ឃឹម​យក Neymar លេង​នៅ​ក្លិប​របស់​ខ្លួន ព្រោះថា Neymar ក៏​ធ្លាប់​ពាក់អាវ​ថ្មី​របស់ Barcelona ហើយ​ចេញពី​ក្លិប​ភ្លាម​ៗ​ផង​ដែរ ។

Neymar បាន​បង្ហោះ​រូប​ចូល​ក្នុង Twitter ជាមួយនឹង​អាវ​ថ្មី​របស់​ក្លិប​អ្នកមាន​បារាំង​សម្រាប់​រដូវ​កាល 2018-2019 ។ ជាមួយ​គ្នា​នឹង​រូប​នោះ Neymar បាន​សរសេរ​ថា «​មោទនភាព​ចំពោះ​ការ​ពាក់អាវ​ថ្មី និង​បន្ត​ភាព​សប្បាយ​តទៅ​ទៀត​» ។

ការ​បង្ហោះ​បែប​នេះ​អាច​ឲ្យ​មនុស្ស​មួយ​ចំនួន​គិត​ថា Neymar នឹង​បន្ត​នៅ​ក្លិប​នេះ​១០០%​ហើយ ។ តែបើ​យោង​តាម​អតីតកាល​កន្លង​ផុត​ទៅ​បាន​១​ឆ្នាំ​នេះ​គឺ​ឃើញ​ថា Neymar ក៏​ធ្លាប់​ធ្វើ​ជា​ម៉ូ​ដែល​ពាក់អាវ​ថ្មី​របស់ Barcelona ទោះបីជា​ដឹង​ថា​ចេញពី​ក្លិប​ក៏​ដោយ ។

សម្រាប់ Real Madrid គឺ​នៅ​តែ​មាន​សង្ឃឹម ។ ម្ចាស់​ក្លិប​អធិរាជ​សលោក Florentino Perez តែងតែ​ចង់បាន Neymar មក​លេង​នៅ​ក្លិប​របស់​លោក ។ គេ​គឺជា​កីឡាករ​ម្នាក់​ដែល Real Madrid គិត​ថា សំខាន់​សម្រាប់​ការ​ទិញ​ចូល ។ តើ Neymar អាច​នឹង​ធ្វើ​ដាក់ PSG ដូចនឹង​កាលដែល​ធ្វើ​ដាក់ Barcelona ដែរ​ឬទេ?

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ