ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​២​នាក់​ទៀត​ហើយ និង​របួស​៣​នាក់​ក្នុង​ករណី​នេះ

5 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ មាន​ករណី​រន្ទះបាញ់​មនុស្ស​២​នាក់ បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​នឹង​កន្លែង​ភ្លាម​ៗ និង​៣​នាក់​ទៀត​រង​របួស កាលពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០១៨ ។…

ខេត្តឧត្តរមានជ័យ ៖ មាន​ករណី​រន្ទះបាញ់​មនុស្ស​២​នាក់ បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​នឹង​កន្លែង​ភ្លាម​ៗ និង​៣​នាក់​ទៀត​រង​របួស កាលពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០១៨ ។ ហេតុការណ៍​នេះ​កើតឡើង​នៅ​ចំណុច​វាលស្រែ ស្ថិត​នៅ​ក្នុងភូមិ​ត្បែង​ចាស់ ឃុំ​អ​ម្ពឹ​ល ស្រុក​បន្ទាយ​អ​ម្ពឹ​ល ខេត្តឧត្តរមានជ័យ ។

ជន​រង​គ្រោះ​ដោយ​រន្ទះបាញ់​ទី​១- ឈ្មោះ សុង ម៉ៅ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ទី​២- ឈ្មោះ ឈៀ​ត ជួប ភេទ​ប្រុស អាយុ​២៥​ឆ្នាំ បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​នឹង​កន្លែង​កើតហេតុ ។ ចំណែក​អ្នក​រង​របួស​៣​នាក់​ទី​១- ឈ្មោះ​ឈៀ​ត ណា​ន់ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ រង​របួស ទី​២- ឈ្មោះ សែ ឈៀ​ត ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ រង​របួស​ត្រូវជា​ឪពុក​រស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ ដោយឡែក​ម្នាក់​ទៀត​ឈ្មោះ ម៉ោ​ញ ម៉េ​ត ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​គោក​ឪឡោក ឃុំ​អ​ម្ពឹ​ល ស្រុក​បន្ទាយ​អ​ម្ពឹ​ល រង​របួស ។

យោង​តាម​សម្តី​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​ទាំង​៥​នាក់​បាន​ចេញពីផ្ទះ​ទៅ​ភ្ជួរ​ដីស្រែ​ចម្ការ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០១៨ ហើយ​នូវ​រសៀល ស្រាប់តែ​មាន​ទឹកភ្លៀង​ធ្លាក់​មួយ​មេ​លាយឡំ​ទៅ​ដោយ​ផ្លេកបន្ទោ​ល​យ៉ាង​ខ្លាំង ហើយ​នាំ​គ្នា​ទៅ​ជ្រោក​នៅ​ក្រោម​ដើមឈើ ស្រាប់តែ​រន្ទះបាញ់​ត្រូវ​មនុស្ស​ស្លាប់​២ និង​រង​របួស​៣​នាក់ ក្រោយមក​ក្រុម​គ្រួ​សារបាន​រាយការណ៍​ទៅ​ឱ្យ​ប៉ូលិស​អធិការ​ស្រុក​បន្ទាយ​អ​ម្ពឹ​ល​ចុះ​ធ្វើការ​ត្រួតពិនិត្យ ។

លោក​វរសេនីយ៍ឯក​ហម ភិ​រម្យ អធិការ​ស្រុក​បន្ទាយ​អ​ម្ពឹ​ល​បានឱ្យ​ដឹង​ថា ក្រោយ​ពី​បាន​ទទួល​នូវ​ព័ត៌មាន​រាយការណ៍​ពី​ក្រុម​គ្រួសារ​ជន​រង​គ្រោះ លោក​បាន​ចាត់​កម្លាំង​ជំនាញ​នឹង​ធ្វើការ​សហ​ការណ៍​មូលដ្ឋាន​ចុះ​ទៅ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​នៅ​នឹង​កន្លែង​កើតហេតុ​ឃើញ​ថា ជន​រង​គ្រោះ​ពិតជា​ត្រូវ​រន្ទះបាញ់​ស្លាប់​ពិតប្រាកដ​មែន ។ ចំណែក​អ្នក​រង​របួស​ខាង​សាច់ញាតិ​នាំ​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​បន្ទាយ​មាន​ជ័យ រីឯ​សព​សមត្ថកិច្ច​បាន​ប្រគល់​ទៅ​ឱ្យ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី ។

លោក​បាន​បន្ត​ទៀត​ថា ក្រោយ​ពី​កើតហេតុ​លោក​បាន​រាយការណ៍​ទៅ​ស្នងការ​នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត ភ្លាម​ៗ​នោះ​លោក​ឃឹ​ន ញាន​អភិបាលរង​ខេត្ត​លោក​ហាំ​ង មេ​ង អភិបាលស្រុក​បន្ទាយ​អ​ម្ពឹ​ល​បាន​ដឹកនាំ​មន្ត្រីរាជការ និង​មន្ត្រី​កាកបាទក្រហម​ខេត្តឧត្តរមានជ័យ​នាំ​យក​អំណោយ​មក​ជួយ​ឧបត្ថម្ភ​ដល់​គ្រួសារ​សព​ទាំង​២​ដោយ​គ្រួសារ​នៃ​សព​ម្នាក់​ទទួល​បាន​អង្ក​ចំនួន​៥០​គីឡូក្រាម មី​២​កេស ទឹកស៊ីអ៊ីវ​ចំនួន​២​យួរ រួម​ទាំង​(​ថវិកា​)​ចំនួន​១៥០​ដុល្លារ​អា​មេ​រិ​ក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ