ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិភ័យ​ដែល​ឆេះ​រោងចក្រ​ផលិត​ក្រដាស​ជូត​មាត់ រលត់​ទាំងស្រុង​ហើយ

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ អគ្គិភ័យ​ដែល​ឆាបឆេះ​រោងចក្រ​ផលិត​ក្រដាស​ជូត​មាត់ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ស្ថិត​ក្នុង​ឃុំ​ព្រែក​តា​ទែន ស្រុក​ពញាឮ ខេត្តកណ្ដាល បាន​រលត់​ទាំងស្រុង​ហើយ នៅ​វេលា​ម៉ោងជាង​៩​យប់ ថ្ងៃ​ទី​១៣…

ខេត្តកណ្ដាល ៖ អគ្គិភ័យ​ដែល​ឆាបឆេះ​រោងចក្រ​ផលិត​ក្រដាស​ជូត​មាត់ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ស្ថិត​ក្នុង​ឃុំ​ព្រែក​តា​ទែន ស្រុក​ពញាឮ ខេត្តកណ្ដាល បាន​រលត់​ទាំងស្រុង​ហើយ នៅ​វេលា​ម៉ោងជាង​៩​យប់ ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០១៨​នេះ​។ សម្រាប់​ប្រតិបត្តិការ​នេះ​កម្លាំង​សមត្ថកិច្ច​បាន​ប្រើប្រាស់​រថយន្ដ​ពន្លត់ អគ្គិភ័យ​អស់​១២​គ្រឿង ក្នុង​នោះ​មក​ពី​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល​, អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​, ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​ក្រុមហ៊ុន​តេ​លា ដែល​ឈរជើង​ក្បែរ​នោះ​។

ទោះជា​យ៉ាងណា សម្រាប់​គ្រោះ​អគ្គិភ័យ​មួយ​នេះ មិន​បាន​បង្ក​ឲ្យ​នរណា​ម្នាក់ រងគ្រោះថ្នាក់​នោះ​ទេ គ្រាន់តែ​ខូចខាត​សម្ភារ​អស់​មួយ​ចំនួន​តែ​ប៉ុណ្ណោះ​។ សម្រាប់​មូលហេតុ​វិញ មិន​ទាន់​អាច​បញ្ជាក់​លម្អិត​នៅឡើយ​ទេ ព្រោះ​កម្លាំង​ជំនាញ​កំពុង​ស្រាវជ្រាវ និង​សួរនាំ​សាក្សី ប៉ុន្ដែ​គ្រាន់តែ​បញ្ជាក់​ថា ដំបូង​ឡើង​ប្រជាពលរដ្ឋ​ឃើញ​ផ្សែងហុយ​ចេញពី​ឃ្លាំង​ស្ដុក​ក្រដាស រួចរ​ត់ទៅ​ប្រាប់​សន្ដិសុខ ក៏​ឃើញ​អណ្ដាតភ្លើង​ចេញ​មក​តែ​ម្ដង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ