ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្អី​គេ ! សាច់​ក្របី​…​មិនមែន ឈ្លូស ប្រើស​ទេ​…​?

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ អ្នក​រស់នៅ​ស្រុក​សេ​សាន បាន​ផ្តល់​ដំណឹង​បន្ទាន់​លើ​ករណី​បាត់​ក្របី ក្រោយ​រក​ឃើញ​នៅ​សល់​តែ​គ្រោងឆ្អឹង និង​ក្បាល​។ ដំណឹង​នោះ​សុះសាយ​ពី​ម្នាក់​ទៅ​ម្នាក់ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ជា​ចម្បង ក្រោយ​ពី​អ្នក​ភូមិ​ហាង​សាវ៉ា​ត​ជាប់​ព្រំប្រទល់​នឹង​ភូមិ​ស្តៅ​២ស្ថិត​នៅ​ស្រុក​សេ​សាន​បាន​បាត់​ក្របី​ជា​បន្តបន្ទាប់ ហើយ​ថ្មី​នេះ​មាន​ក្របី​ចំនួន​២​ក្បាល កាលពី​ថ្ងៃ​ទី​៨…

ខេត្តស្ទឹងត្រែង ៖ អ្នក​រស់នៅ​ស្រុក​សេ​សាន បាន​ផ្តល់​ដំណឹង​បន្ទាន់​លើ​ករណី​បាត់​ក្របី ក្រោយ​រក​ឃើញ​នៅ​សល់​តែ​គ្រោងឆ្អឹង និង​ក្បាល​។ ដំណឹង​នោះ​សុះសាយ​ពី​ម្នាក់​ទៅ​ម្នាក់ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ជា​ចម្បង ក្រោយ​ពី​អ្នក​ភូមិ​ហាង​សាវ៉ា​ត​ជាប់​ព្រំប្រទល់​នឹង​ភូមិ​ស្តៅ​២ស្ថិត​នៅ​ស្រុក​សេ​សាន​បាន​បាត់​ក្របី​ជា​បន្តបន្ទាប់ ហើយ​ថ្មី​នេះ​មាន​ក្របី​ចំនួន​២​ក្បាល កាលពី​ថ្ងៃ​ទី​៨ ខែឧសភា បន្ទាប់​មួយ​ថ្ងៃ​គឺ​ថ្ងៃ​ទី​៩ ខែឧសភា ទើប​ប្រទះ​ឃើញ​គ្រោងឆ្អឹង និង​ក្បាល​។ ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា​ក្រោយ​កើតហេតុ​ការណ៍​នេះ អ្នក​ភូមិ​បាន​បង្កើន​ការ​ប្រុង​ប្រយ័ត្ន និង​តាមដាន​នា​ពេល​យប់ ដើម្បី​ចាប់ខ្លួន​ជនល្មើស​ប្រគល់​ជូន​សមត្ថកិច្ច​។ ប្រភព​ដដែល​បន្ត​ថា នៅ​វេលា​យប់​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០១៨ កម្លាំង​នគរបាល​ស្រុក​សេ​សាន រួម​សហការ​ជាមួយ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​បាន​ឃាត់​មនុស្ស​ចំនួន​៤​ក្នុង​ចំណោម​បក្ខពួក​៥​នាក់ ដោយ​មាន​ម្នាក់​រត់គេច​ខ្លួន ខណៈ​បើកបរ​គោ​យន្ត​កន្ត្រៃ​រក្សា​ទុក​កាំភ្លើង​កែ​ច្នៃ និង​កាំបិត​។ ក្រោយ​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៤​នាក់​នោះ សាកសួរ​អំពី​ការ​ធ្វើ​ដំណើរ​នៅ​ពេល​យប់ និង​ប្រើប្រាស់​អាវុធ​កែ​ច្នៃ​ពុំ​មានការ​អនុញ្ញាត​ក៏​បាន​បែកធ្លាយ​អំពី​សកម្មភាព​លួច​ក្របី​យក​ទៅ​ពន្លះសាច់​ដែល​ប្រជាពលរដ្ឋ​បាន​បាត់​កាលពី​យប់​ថ្ងៃ​ទី​៨ និង​ទី​៩ ខែឧសភា ឆ្នាំ​២០១៨​កន្លង​ទៅ​នេះ​។

 លោក ហោ វុ​ទ្ធី នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ចំនួន​៤​នាក់ ក្នុង​ចំណោម​បក្ខពួក​៥​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​សេ​សាន សហការ​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ឃាត់ខ្លួន​លើ​ករណី​បទល្មើស​ពីរ​ផ្សេង​គ្នា ទី​១-​ពាក់ព័ន្ធ​រក្សា​ទុក និង​ប្រើប្រាស់​អាវុធ​កែ​ច្នៃ​ដែល​ច្បាប់​ហាមឃាត់ និង​ទី​២-​ពាក់ព័ន្ធ​លួច​ក្របី​អ្នក​ភូមិ ចំនួន​២​ក្បាល​ពន្លះសាច់​យក​ទៅ​លក់​។ លោកនាយ​ការិយាល័យ​បន្ត​ថា ជនសង្ស័យ​មាន​បក្ខពួក​រួម​គ្នា ចំនួន​៥​នាក់ ដោយ​ក្នុង​នោះ​រត់គេច​ខ្លួន​បាត់​ម្នាក់ និង​ឃាត់ខ្លួន​ជាក់ស្តែង​ចំនួន​៤​នាក់ ក្នុង​នោះ​ទី​.១​ឈ្មោះ សុំ សុ​ខៀត ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ហាង​សាវ៉ា​ត ឃុំ​សាម​ឃួ​យ ស្រុក​សេ​សាន ២.​ឈ្មោះ តូ​ម៉ា តុលា ហៅ​ឡៃ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ស្តៅ​២ ឃុំ​ស្តៅ​២ ស្រុក​សេ​សាន ៣.​ឈ្មោះ ផល ដាំ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ហាង​សាវ៉ា​ត ឃុំ​សាម​ឃួ​យ ស្រុក​សេ​សាន ៤.​ឈ្មោះ តូ​ម៉ា មូ​ន ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​ហាង​សាវ៉ា​ត ឃុំ​សាម​ឃួ​យ ស្រុក​សេ​សាន បច្ចុប្បន្ន​កំពុង​សាកសួរ នៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​។

ចំណែក​ជនសង្ស័យ​ទី​៥.​ឈ្មោះ តូ​ម៉ា ប៊ុ​ន​ឃូ​ន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ហាង​សាវ៉ា​ត ឃុំ​សាម​ឃួ​យ ស្រុក​សេ​សាន កំពុង​រត់គេច​ខ្លួន​។ មន្ត្រី​នគរ​បា​ល៉ុ​ស្តិ៍​រដ្ឋបាល ឃុំ​សាម​ឃួ​យ ស្រុក​សេ​សាន បាន​ឲ្យ​ដឹង​ថា ក្រោយ​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​បាន​សាកសួរ​ចម្លើយ ជនសង្ស័យ​ទាំង​៤​នាក់​បាន​សារភាព​ថា ពួក​គេ​ទាំង​៥​នាក់​ពិតជា​បាន​លួច​ក្របី​អ្នក​ភូមិ​យក​ទៅ​ពន្លះសាច់ មែន​។ សូម​រំលឹក​ថា បងប្អូន​ប្រជាពលរដ្ឋ​គួរ​គិតពិចារណា រាល់ពេល​ទៅ​ទិញ​សាច់សត្វ​ព្រៃ​ទៅ​បរិភោគ ដោយ​ចង់បាន​សាច់​ប្រើស ឬ​ខ្ទីង គឺ​ប្រហែល​មិន​មាន​សាច់​ទាំងនោះ​លក់​ជូន​បងប្អូន​នោះ​ទេ ព្រោះ​សត្វព្រៃ​ទាំងនោះ​ស្ថិត​ក្រោម​ការ​អភិរក្ស​ផង និង​នៅ​តំបន់​ព្រៃ​ក្រាស់​ផង​។ ប្រសិនជា​មានការ​បរបាញ់ ឬ​ដាក់​អន្ទាក់​ក៏​គេ​មិន​អាច​នាំ​មក​កាន់​ទីផ្សារ​លក់​សេរី​នោះ​ដែរ ហើយ​សាច់​ប្រើស​ដែល​ដាក់​លក់​លួចលាក់ និង​ចំហ​រលើ​ទីផ្សារ​បច្ចុប្បន្ន​នោះ គឺជា​ភ្លៅ​សាច់​ក្របី​នោះ​ឯង មិនមែន​ជា​សាច់​ប្រើស​អី​នោះ​ទេ ដូច្នេះ​បងប្អូន​គួរ​ពិចារណា​មុន​ទិញ​សាច់​ទាំងនោះ​ទៅ​បរិភោគ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ