ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ គី​ម ​ជុង​អ៊ុ​ន ​នឹង​បំផ្លាញ​ចោល​ទីតាំង​​នុយក្លេអ៊ែរ​មុន​ការ​ជួប​លោក​ត្រាំ

7 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងជើង​ ៖​ ទីភ្នាក់ងារ​ព័ត៌មាន​គូ​រ៉េ​ខាងជើង​ KCNA រាយការណ៍​នា​ថ្ងៃ​ទី​១២​ ឧសភា ​ថា កូរ៉េ​ខាងជើង​ត្រៀម​កម្ទេច​ចោល​នា​ដំណាច់​ខែឧសភា ទីតាំង​សាកល្បង​នុយ​ក្លេអ៊ែរ​របស់​ខ្លួន មួយ​ខែ​មុន​ការ​ជួប​គ្នា​កំពូល​ជា​ប្រវត្តិសាស្ត្រ…

ប្រទេស​កូរ៉េ​ខាងជើង​ ៖​ ទីភ្នាក់ងារ​ព័ត៌មាន​គូ​រ៉េ​ខាងជើង​ KCNA រាយការណ៍​នា​ថ្ងៃ​ទី​១២​ ឧសភា ​ថា កូរ៉េ​ខាងជើង​ត្រៀម​កម្ទេច​ចោល​នា​ដំណាច់​ខែឧសភា ទីតាំង​សាកល្បង​នុយ​ក្លេអ៊ែរ​របស់​ខ្លួន មួយ​ខែ​មុន​ការ​ជួប​គ្នា​កំពូល​ជា​ប្រវត្តិសាស្ត្រ រវាង​មេដឹកនាំ​ខ្លួន លោក​គី​ម​ជុង​អ៊ុ​ន ​និង​ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់ ​ត្រាំ នៅ​សិង្ហ​បុរី​។

ក្នុង​សារ TWITTER មួយ​ប្រធានាធិបតី​អា​មេ​រិ​ក បញ្ចេញ​ប្រតិកម្ម​ចំពោះ​រឿង​នេះ​ថា អរគុណ​កាយវិការ​ប្រកបដោយ​បញ្ញាញ្ញាណ និង​គួរ​ឲ្យ​ស្រឡាញ់​។

ដោយ​ដកស្រង់​សេចក្ដី​ប្រកាស​មួយ​របស់​ក្រសួងការបរទេស កូរ៉េ​ខាងជើង KCNA​និយាយ​​ថា ពិធី​កម្ទេច​ចោល​ទីតាំង​សាកល្បង​នុយក្លេអ៊ែរ ពេល​នេះ​គ្រោង​ធ្វើ​រវាង​ថ្ងៃ​ទី​២៣ ​ដល់​ទី២៥ ​ឧសភា យោង​ទៅ​តាម​លក្ខខណ្ឌ​ឧតុនិយម ហើយដោយ​មាន​វត្តមាន​របស់​បណ្ដា​អ្នកកាសែត​បរទេស​។

យោង​តាម​សេចក្ដី​ប្រកាស​នេះ​ថា បណ្ដា​រួ​ង​ក្រោម​ដី​សាកល្បង​នុយក្លេអ៊ែរ ​PUNGGYE-RI ​ជាទី​តាំង​សម្ងាត់​ស្ថិត​នៅ​ជិត​ព្រំដែន​ចិន នឹង​ត្រូវ​បំផ្លាញ​ចោល តាម​រយៈ​ការ​ដាក់​គ្រឿង​ផ្ទុះ ដែល​បែប​នេះ​នឹង​តម្រូវ​ឲ្យ​មានការ​បិទផ្លូវ​ចូល​ទាំងឡាយ​។ ​រាល់​ទីតាំង​សង្កេត​ការណ៍ ​ព្រមទាំង​បណ្ដា​មជ្ឈមណ្ឌល​ស្រាវជ្រាវ​នឹង​ត្រូវ​ជម្លៀស​ចេញ ព្រមទាំង​បណ្ដា​បុគ្គ​លិក​ការពារ​សន្ត​សុខ​ និង​បណ្ដា​អ្នក​ស្រាវជ្រាវ​។​ ក្រសួងការបរទេស​និយាយ​លម្អិត​ពី​ការ​បិទ​ទីតាំង​នោះ​។

សេចក្ដី​ប្រកាស​គូសបញ្ជាក់​ទៀត​ថា បណ្ដា​អ្នកកាសែត​ចិន រុ​ស្ស៊ី អា​មេ​រិ​ក អង់គ្លេស​ និង​កូរ៉េ​ខាងត្បូង​នឹង​អនុញ្ញាត​ឲ្យ​ចូល​ទៅ​កាន់​ទីតាំង ដើ​ម្បី​យក​ព័ត៌មាន​ពី​ព្រឹត្តិការណ៍ ក្នុង​បំណង​បង្ហាញ​ពី​តម្លាភាព​នៃ​ការ​កម្ទេច​ចោល​ទីតាំង​សាកល្បង​នុយក្លេអ៊ែរ​កូរ៉េ​ខាង​ជើង។ ​ទោះបី​យ៉ាងណា​ចំនួន​អ្នកកាសែត មានការ​កម្រិត​មក​ពី​ខ្វះ​កន្លែង​នៅ​មជ្ឈ​មណ្ឌល​​សាកល្បង ស្ថិត​នៅ​តំបន់​ភ្នំ​មួយ​ដែល​គ្មាន​មនុស្ស​រស់នៅ​។

អ្នក​ជំនាញការ​មួយ​ចំនួន​យល់​ថា នេះ​ជា​សម្បទាន​មួយ ​ព្រោះ​ទីតាំង​អាច​លែង​ត្រូវ​ប្រើ​មក​​ពី​ភ្នំ​លែង​សូវ​រឹង​មាំ ដោយ​បើ​យោង​តាម​បណ្ដា​អ្នក​សិក្សាការ​រញ្ជួយ​ដី​ចិន​ថា ការ​សាក​ល្បង​​នុយក្លេអ៊ែរ​ចុង​ក្រោយ របស់​កូរ៉េ​ខាងជើង​ បណ្ដាល​ឲ្យ​មានការ​បាក់​ថ្ម​ខាងក្នុង​ភ្នំ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ