ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ត្រូវសត្វអាសិរពិសចឹកបណ្តាលឲ្យរងរបួសធ្ងន់ត្រូវបានដឹកមកសង្រ្គោះនៅគ្លីនិកឯកជនមួយក្នុងក្រុងសិរីសោភ័ណ ខណៈពេលដែលគាត់យកគោទៅចងឲ្យស៊ីស្មៅ នៅខាងកើតភូមិចម្ងាយ១.៥០០ម៉ែត្រ ស្ថិតក្នុងភូមិអូរវែង ឃុំតាបែន ស្រុកស្វាយចេក កាលពីវេលាម៉ោង៧ និង៤០នាទីព្រឹកថ្ងៃទី៦ កុម្ភៈ ។
លោកអនុសេនីយ៍ឯក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេកបានឲ្យដឹងថា បុរសរងគ្រោះដែលត្រូវសត្វអាសិរពិសចឹកឈ្មោះសន វី អាយុ២៧ឆ្នាំ នៅភូមិកើតហេតុខាងលើ ។លោកអធិការបានបន្តថា តាមការរៀបរាប់បំភ្លឺពីបុរសរងគ្រោះ មុនពេលកើតហេតុគាត់បានយកគោទៅចងឲ្យស៊ីស្មៅនៅខាងកើតភូមិចម្ងាយ១.៥០០ម៉ែត្រត្រូវពស់ក្រកាចាស់ចឹកចំជើងខាងឆ្វេងបណ្តាលឲ្យមានការឈឺចុកចាប់ជាខ្លាំង ហើយត្រូវបានសាច់ញាតិដឹកមកសង្គ្រោះជាបន្ទាន់ភ្លាមៗនៅគ្លីនិកឯកជនជួយបានរួចផុតពីការគ្រោះថ្នាក់ដល់អាយុជីវិត ៕
ចែករំលែកព័តមាននេះ