ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាជិក​អតីត​យុទ្ធ​ជន​បាន​ទទួល​អំណោយ​ផ្ទះ

5 ឆ្នាំ មុន

ខេត្តសៀមរាប ៖ កាលពី​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០១៨ នៅ​ភូមិ​គ្រួ​ស សង្កាត់​ស្វាយ​ដង្គំ ក្រុង​-​ខេត្តសៀមរាប មាន​ពិធី​ប្រគល់​ផ្ទះ​របស់​សម្តេច​តេ​ជោ ហ៊ុន…

ខេត្តសៀមរាប ៖ កាលពី​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០១៨ នៅ​ភូមិ​គ្រួ​ស សង្កាត់​ស្វាយ​ដង្គំ ក្រុង​-​ខេត្តសៀមរាប មាន​ពិធី​ប្រគល់​ផ្ទះ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​តំណាង​តាម​រយៈ​លោក​ឧត្តមសេនីយ៍ឯក កែវ ធី នាយ​រង​សេនាធិការ​ចំរុះ​នៃ​កង​យុទ្ធ​ពល​ខេមរៈភូមិន្ទ​និង​ជា​មេបញ្ជាការ​កងពលធំ​អន្តរាគមន៍​លេខ​២ សមាជិកសមាគម​អតីត​យុទ្ធ​ជន​ខេត្តសៀមរាប អមដំណើរ​ដោយ​អស់លោក ដែល​ជា​ក្រុមការងារ​អតីត​យុទ្ធ​ជន​ខេត្ត​-​ក្រុង​ជា​ច្រើន​អ្នក​ទៀត​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ប្រគល់​ផ្ទះ​ដល់​លោក ហួច ហេង អាយុ​៥២​ឆ្នាំ ជា​សមាជិកសមាគម​អតីត​យុទ្ធ​ជន​កម្ពុជា រស់នៅ​ភូមិ​គ្រួ​ស សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ។

នៅ​ក្នុង​ពិធី​នោះ លោក​ឧត្តមសេនីយ៍ឯក កែវ ធី នាយ​រង​សេនាធិការ​ចំរុះ​នៃ​កង​យុទ្ធ​ពល​ខេមរៈភូមិន្ទ​និង​ជា​មេបញ្ជាការ​កងពលធំ​អន្តរាគមន៍​លេខ​២​សមាជិកសមាគម​អតីត​យុទ្ធ​ជន​ខេត្តសៀមរាប បាន​មាន​ប្រសាសន៍​ថា លោក​សូម​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើរ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​ជា​ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា ដែល​ជា​និច្ចកាល​លោក​តែងតែបាន​គិតគូរ​ពី​សុខទុក្ខ និង​ការ​លំបាក​ក្នុង​ជីវភាព​រស់នៅ​របស់​បងប្អូន​អតីត​យុទ្ធ​ជន​ដែល​កន្លង​មក​ធ្លាប់​មាន​ស្នាដៃ និង​បាន​តស៊ូ​ពុះពារ​ជំនះ​រាល់​ឧបសគ្គ​ក្នុង​ការ​ចូលរួម​ចំណែក​ការពារ​ជាតិ​មាតុភូមិ​ឆ្ពោះទៅ​រក​សន្តិភាព​និង​មានការ​អភិវឌ្ឍន៍​រីក​ច​ច្រើន​មក​ទល់​សព្វ​ថ្ងៃនេះ​។

ក្នុង​ពិធី​នោះ លោក​ក៏​ប្រគល់​នូវ​គ្រឿង​ឧបភោគបរិភោគ​មួយ​ចំនួន និង​ថវិកា​២០​ម៉ឺន​ជូន​ដល់​លោក ហួច ហេង ដែល​ជា​អតីត​យុទ្ធ​ជន និង​បាន​ឧបត្ថម្ភ​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​ចំនួន​៣៦​នាក់ ក្នុង​ម្នាក់​ៗ២​ម៉ឺន​រៀល​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ