ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលាដំបូង​បើក​សវនាការ​សំណុំរឿង គ្រូ​អគ្គិ​នេត្រ​លក់​គ្រឿងញៀ.ន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១១ ឧសភា បាន​លើកយក​សំណុំរឿង​យុវជន​ម្នាក់ ដែល​តាំងខ្លួន​ជា​គ្រូ​អគ្គី​នេត្រ​ល្បីល្បាញ​តាម​សង្គម​ហ្វេ​ស​បុក រឿង​ចេះ​មន្តអាគម​ន៍​អូ​ម​អាម ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់​។ ជន​ត្រូវ​ចោទ​ឈ្មោះ…

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១១ ឧសភា បាន​លើកយក​សំណុំរឿង​យុវជន​ម្នាក់ ដែល​តាំងខ្លួន​ជា​គ្រូ​អគ្គី​នេត្រ​ល្បីល្បាញ​តាម​សង្គម​ហ្វេ​ស​បុក រឿង​ចេះ​មន្តអាគម​ន៍​អូ​ម​អាម ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់​។ ជន​ត្រូវ​ចោទ​ឈ្មោះ វ៉ា​ន់ សុខ​សីហា អាយុ​២២​ឆ្នាំ ហៅ​គ្រូ​អគ្គិ​នេត្រ ស្នាក់​នៅផ្ទះ​លេខ​៦៦២ ផ្លូវ​២៧១ សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ​។ នៅ​ក្នុង​សវនាការ គ្រូ​អគ្គិ​នេត្រ បាន​សារភាព​ថា ខ្លួន​គេ​ពិតជា​បាន​លក់​គ្រឿងញៀន​ពិតប្រាកដ​មែន ដើម្បី​បាន​ប្រាក់​កម្រៃ ចិញ្ចឹមជីវិត​។ ក្រោយ​ការ​សាកសួរ​ដេញដោល​ចប់ អង្គ​សវនាការ បាន​សម្រេច​លើក​ពេល​ប្រកាស សាលក្រម រឿង​ក្ដី​នេះ​ទៅ​ថ្ងៃ​ទី​៣០ ឧសភា ខាង​មុខ​។

គួ​រំលឹក​ថា ជន​ត្រូវ​ចោទ​ឈ្មោះ វ៉ា​ន់ សុខ​សីហា ហៅ គ្រូ​អគ្គិ​នេត្រ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ការិយាល័យ​ទី​៦ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ដឹកនាំ​ដោយ​លោក ដាំ ឈឿ​ន នាយករង​មន្ទីរ ក្រោម​ការ​សម្របសម្រួល​របស់​លោក អុំ សុ​ភក្តិ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង រាជធានី​ភ្នំពេញ បាន​ធ្វើការ​ឃាត់ខ្លួន​នៅ​ចំណុច​បណ្តោយ​ផ្លូវ ២៧១ ក្រោយ​វិទ្យាល័យ ជា​ស៊ី​ម សាមគ្គី កាលពី​ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០១៧​កន្លង​ទៅ ពាក់ព័ន្ធ​រឿង​ជួញដូរ​គ្រឿងញៀន ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ទម្ងន់ ២.៦៨​ក្រាម​។ ក្រោយ​ពី​ឃាត់ខ្លួន ជន​ត្រូវ​ចោទ​ខាងលើ សមត្ថកិច្ច បាន​បញ្ជូន​ខ្លួន​ជន​ត្រូវ​ឈ្មោះ វ៉ា​ន់ សុខ​សីហា ហៅ​ហោរា​អគ្គិ​នេត្រ មក​តុលាការ​នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០១៧ ហើយ​នៅ​ថ្ងៃ​ទី ៣០ កញ្ញា ចៅក្រម រស់ ពិសិដ្ឋ បាន​ចេញ​ដីកា​សម្រេច​ឃុំខ្លួន​រហូត​ដល់​ថ្ងៃ​កាត់ទោស​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ