ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋ​ខេត្ត​ព្រះ​សីហ​នុ ប្រារព្ធ​ពិធី​ចម្រើន​ព្រះ​បរិត្ត ជា​ពុទ្ធ​ជ័យ​មង្គល​ថ្វាយ​ព្រះមហាក្សត្រ

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​សាល​ប្រជុំ​សាលាខេត្ត​ព្រះ​សីហ​នុ ព្រឹក​ថ្ងៃ​សុក្រ ១២​រោ​ជ ខែ​ពិសាខ ឆ្នាំច សំ​រិ​ទ្ធ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​១១…

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​សាល​ប្រជុំ​សាលាខេត្ត​ព្រះ​សីហ​នុ ព្រឹក​ថ្ងៃ​សុក្រ ១២​រោ​ជ ខែ​ពិសាខ ឆ្នាំច សំ​រិ​ទ្ធ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០១៨ បាន​រៀបចំ​ពិធី​ចម្រើន​ព្រះ​បរិត្ត​ជា​ពុទ្ធ​ជ័យ​មង្គល​ថ្វាយ​ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​បរមនាថ សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គម្រប់​ព្រះ​ជន្ម​៦៥​យាង​ចូល​៦៦​ព្រះ​វស្សា​។ ពិធី​ខាងលើ​បាន​ប្រព្រឹត្ត​ទៅ ក្រោម​អធិបតីភាព​លោក យន្ត មីន អភិបាល នៃ​គណ​អភិបាលខេត្ត​ព្រះ​សីហ​នុ មានការ​ចូលរួម​ពី​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ តាជី យាយជី លោកគ្រូ អ្នកគ្រូ សិ​ស្សា​មនុ​សិស្ស ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ យ៉ាងច្រើន​កុះករ​។

ជា​កិច្ច​ចាប់ផ្តើម​លោក យន្ត មីន​បាន​អាន​សារលិខិត​ថ្វាយព្រះពរ ដល់​ព្រះករុណា ព្រះ​សម្តេចព្រះ​បរមនាថ នរោត្តម​សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ក្នុង​ព្រះរាជ ពិធី​បុណ្យចម្រើនព្រះជន្ម គម្រប់​៦៤ យាង​ចូល ៦៥​ព្រះ​វស្សា របស់​ព្រះ​ក​រុណ ជា​អម្ចាស់ ជីវិត​តម្កល់​លើ​ត្បូង ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទៅ ១៣-១៤ និង​១៥ ខែឧសភា ខាង​មុខ តាង​នាម​ថ្នាក់ដឹកនាំ​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់ និ​យោ​ជិ​ក បុគ្គលិក កម្មករ ព្រមទាំង​កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ​តាជី យាយជី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និស្សិត ប្រជាពលរដ្ឋ​ខេត្ត​ព្រះ សីហ​នុ​សូម​សម្តែង​ថ្វាយ​នូវ​ព្រះ​សព្ទសាធុការពរ បវរ​សួស្តី សេរី​មង្គល​មហាប្រសើរ ថ្វាយ​ព្រះ​ព្រះករុណា ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជា​ណា ចក្រ​កម្ពុជា សូម​ព្រះ​អង្គ​មាន​ព្រះ​បញ្ញាញាណ​ឈ្លាសវៃ ព្រះ​កាយពល​មាំមួន ព្រះរាជ​សុខភាព​ល្អ​បរិបូ​ណ៍ និង​ព្រះ​ជន្មាយុ​យឺនយូរ ដើម្បី​គង់​ប្រថាប់​នៅ​ក្នុង​ព្រះ​បរម​រាជ្យសម្បត្តិ ជា​ម្លប់​ត្រជាក់ត្រជុំ​ដល់​ប្រជារាស្ត្រ​ខ្មែរ​គ្រប់​រូប​យូរអង្វែង​តរៀង​ទៅ​។

ក្នុង​ឱកាស​ដ៏​មហា​នក្ខត្តឫក្ស​បវរ​ថ្លៃថ្លា ថ្វាយព្រះពរ​បវរ​មហាប្រសើរ សិរី​សួស្តី​ជ័យ​មង្គល វិបុល​សុខ​គ្រប់​ប្រការ និង​សូម​លើក​ហត្ថា​ទាំង​ទ្វេរ បួងសួង​គុណបុណ្យ​ព្រះ​រតនត្រ័យ​កែវ​ទាំង​បី ទេវតា​រក្សា​ព្រះ​មហា​ស្វេត​ច្ឆ័​ត្រ និង​វត្ថុ​សក្តិ​សិទ្ធិ​ក្នុង​លោក ព្រមទាំង​ព្រះ​វិញ្ញាណក្ខន្ធ អតីត​ព្រះមហាក្សត្រ ព្រះ​មហាក្សត្រី​យា​នី​ខ្មែរ​គ្រប់​ព្រះ​អង្គ ព្រះ​បរម​រតន កោ​ដ សូម​ជួយ​ប្រោស​ប្រសិទ្ធពរ និង​បីបាច់​ថែរក្សា ព្រះ​អង្គ​ជាទី​គោរព និង​សក្ការៈ សូម​ព្រះ​អង្គ​មាន​ព្រះរាជ​ព្រះ​សុខភាព បរិបូណ៌ ព្រះ​កាយពល​មាំមួន ព្រះ​បញ្ញាញ្ញាណ​ភ្លឺ​ថ្លា ព្រះ​ជន្មវស្សា​យឺនយូរ និង​ទ្រង់​គង់​ប្រថាប់​ជា​ម្លប់​ដ៏​ត្រជាក់ ក្នុង​ព្រះ​នាម​ព្រះមហាក្សត្រ​ជាតិខ្មែរ​ជា​និច្ច​និរន្តរ៍​តទៅ​។ ក្នុង​កម្មវិធី​នេះ​ដែរ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ រាប់បាត្រ​ប្រគេន​ព្រះសង្ឃ និង​ឧបត្ថម្ភ​ថវិកា​ដល់​យាយជី ដែល​បាន​ចូលរួម​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ