ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គស្នងការ​រង​ជម្រុញ​ឲ្យ​មន្ត្រី​នគរបាល​អនុវត្តន៍​ច្បាប់​ចរាច​ណ៍​ផ្លូវគោក​ឲ្យ​កាន់តែ​ប្រសើរ

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ បើ​ទោះបីជា​ស្ថានភាព​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ខេត្តក្រចេះ កន្លង​មក​មាន​ភាព​ស្មុគស្មាញ ប្រឈម​នឹង​ការ​កើត​មាន តែ​មន្ត្រី​អនុវត្ត​ច្បាប់​បាន​ចុះ​អនុវត្ត​បាន​យ៉ាង​ម៉ឺង​មាត់ បាន​ធ្វើ​ឲ្យ​ចំនួន​គ្រោះថ្នាក់​មាន​ចំនួន​ធ្លាក់​ចុះ​។ ក៏​ប៉ុន្តែ​កិច្ច​ការងារ​នេះ​គឺ​ត្រូវ​បាន អគ្គស្នងការ​រង​នគរបាល​ជាតិ នាយ​ឧត្តមសេនីយ៍…

ខេត្តក្រចេះ ៖ បើ​ទោះបីជា​ស្ថានភាព​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ខេត្តក្រចេះ កន្លង​មក​មាន​ភាព​ស្មុគស្មាញ ប្រឈម​នឹង​ការ​កើត​មាន តែ​មន្ត្រី​អនុវត្ត​ច្បាប់​បាន​ចុះ​អនុវត្ត​បាន​យ៉ាង​ម៉ឺង​មាត់ បាន​ធ្វើ​ឲ្យ​ចំនួន​គ្រោះថ្នាក់​មាន​ចំនួន​ធ្លាក់​ចុះ​។ ក៏​ប៉ុន្តែ​កិច្ច​ការងារ​នេះ​គឺ​ត្រូវ​បាន អគ្គស្នងការ​រង​នគរបាល​ជាតិ នាយ​ឧត្តមសេនីយ៍ ហ៊ឹ​ម យ៉ា​ន នៅ​តែ​ជំរុញ​ឲ្យ​នគរបាល​ចរាចរណ៍ បន្ត​ពង្រឹង​ការ​អនុវត្ត​ច្បាប់ ដើម្បី​ការពារ​សុវត្ថិភាព​ប្រជាពលរដ្ឋ និង​អ្នក​ធ្វើ​ដំណើរ​លើ​ដងផ្លូវ​ជាតិ​។ ថ្លែង​ទៅ​កាន់​នាយ​-​នាយ​រង​នគរបាល ពិសេស​មន្ត្រី​ជំនាញ មក​ពី​តាម​បណ្តា​អង្គភាព​ពាក់ព័ន្ធ និង​ការ​អនុវត្ត​ច្បាប់ ក្នុង​កិច្ចប្រជុំ​ពិភាក្សា​ជម្រុញ​ការ​រឹត​បន្តឹង​អនុវត្តន៍​ច្បាប់​ស្ដី​ពី​ចរាច​ផ្លូវគោក ដែល​បាន​ធ្វើ​ឡើង​នៅ ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ កាលពី​ថ្ងៃ​ទី​១០ ឧសភា អគ្គស្នងការ​រង​នាយ​ឧត្តមសេនីយ៍ ហ៊ឹ​ម យ៉ា​ន បាន​សម្តែង​ការ​កោត​ស​សើរ​ដល់​មន្ត្រី​ជំនាញ តាម​មន្ទីរ​ស្ថាប័ន​អង្គភាព​ពាក់ព័ន្ធ​ទាំងអស់​ដែល​កន្លង​មក បាន​ខិតខំ​ចូលរួម​អនុវត្ត​កិច្ច​ការងារ បាន​ធ្វើ​ឲ្យ​តួលេខ​នៃ​គ្រោះថ្នាក់​មានការ​ថយ​ចុះ​គួរ​ឲ្យ​កត់សម្គាល់​។

ភាព​ប្រឈម​នៃ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​កន្លង​មក​ធ្នាប់​កើត​មាននៅ​ខេត្តក្រចេះ ត្រូវ​បាន នគរបាល​ជំនាញ​រក​ឃើញ​ថា អត្រា​ដែល​បាន​កើតឡើង​ភាគច្រើន​បណ្តាល​មក​ពី​កត្តា​ល្បឿន ការ​មិន​គោរព​សិទ្ធ និង​កត្តា​យានយន្ត​ជាដើម​។ ស្នងការ​នគរបាល​ខេត្តក្រចេះ​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ លន់ សុ​ផាត បាន​ថ្លែង​ឲ្យ​ដឹង​ដែរ​ថា គ្រោះថ្នាក់​ចរាច​ណ៍​ក្នុង​ត្រីមាស​ទី​១ ដើមឆ្នាំ​២០១៨ ថយ​ចុះ ចំនួន​៦​លើក ស្មើនឹង​ជាង​១៣ (៤០/៤៦​លើក​) មនុស្ស​ស្លាប់​ថយ​ចុះ​ចំនួន ២​នាក់ ស្មើនឹង​១០% របួស​ថយ​ចុះ ៦​នាក់ ខូចខាត​រថយន្ត​ថយ​ចុះ ២៥​គ្រឿង ក្នុង​នោះ​ម៉ូតូ​៣៩​គ្រឿង និង​រថយន្ត ៧​គ្រឿង​។ អគ្គស្នងការ​រង​នគរបាល​ជាតិ នាយ​ឧត្តមសេនីយ៍ ហ៊ឹ​ម យ៉ា​ន បាន​មាន​ប្រសាសន៍ បញ្ជាក់​ថា ក្នុងអំឡុងពេល​ដែល​បាន​អនុវត្ត​រឹត​បន្តឹង​ច្បាប់​ចរាច​ណ៍​ផ្លូវគោក​នៅ​ដើមឆ្នាំ​២០១៦ រហូត​ដល់​ឆ្នាំ​២០១៨​នេះ នៅ​ទូ​ទាំង​ប្រទេស ចំនួន​មនុស្ស​ស្លាប់​ថយ​ចុះ​សរុប ២៧១​នាក់ របួស​ថយ​ចុះ ៥៨០​នាក់ ។

ចំនួន​ថយ​ចុះ​នេះ ត្រូវ​បាន​លោកនាយ​ឧត្តមសេនីយ៍​ចាត់​ទុក​ថា បាន​មក​ពី​រួម​សហការ​គ្នា រវាង​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ការ​អនុវត្ត​ច្បាប់​ពិសេស​នគរបាល​ចរាចរណ៍​ដែល​ជា​មន្ត្រី​អនុវត្ត ច្បាប់​ផ្ទាល់​តែ​ម្តង​។ ស្រប​ជាមួយ​គ្នា​នេះ លោកនាយ​ឧត្តមសេនីយ៍​បាន​ជំរុញ​ឲ្យ មន្ត្រី​នគរបាល​ចរាច​ណ៍​នៅ​តាម​គោលដៅ ត្រូវ​រឹត​បន្តឹង​ពង្រឹង​ការ​ត្រួតពិនិត្យ​អប់រំ និង​ណែនាំ ដល់​ម្ចាស់​រថយន្ត​កែ​ច្នៃ រថយន្ត​ល្មើស​ល្បឿន អ្នកបើកបរ​ស្ថិត​ក្រោម​ជាតិ​ស្រវឹង ជា​ពិសេស អ្នកបើកបរ​មិន​ពាក់​ខ្សែ ក្រវាត់​ការពារ និង​មិន​ពាក់មួក​សុវត្ថិភាព ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់ ចរាច​ណ៍ និង​ការពារ​អាយុជីវិត​ជូន​ប្រជាពលរដ្ឋ ស្រប​តាម​អនុសាសន៍​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ថ្ងៃនេះ​ថ្ងៃស្អែក គ្មាន​គ្រោះថ្នាក់​ចរាច​ណ៍​៕

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ