ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជធានី​ភ្នំពេញ​មាន​កន្លែង​កកស្ទះ​ចរាចរណ៍​១៨២​កន្លែង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​កកស្ទះ​ចរាចរណ៍​ជា​រឿង​សម្រាប់​អ្នក​ធ្វើ​ដំណើរ​មិន​ចង់​ឃើញ និង​ជួប​នោះ​ទេ ប៉ុន្តែ​ធ្វើ​យ៉ាងណា​ដំណោះស្រាយ​នេះ​ត្រូវ​ក្រសួង​ពាក់ព័ន្ធ​កំពុង​ដុតដៃដុតជើង​ក្នុង​ដោះស្រាយ​កុំ​ឲ្យ​មាន ដោយសារ​ការ​កកស្ទះ​នេះ​បាន​ប៉ះពាល់​ដល់​ពេល​វេ​ល​របស់​ពលរដ្ឋ​ធ្វើការ និង​បាត់បង់​សោភ័ណ​ភាព​ទីក្រុង​។ ទាក់ទង​នឹង​ការ​កកស្ទះ​ចរាចរណ៍​នេះ​ដែរ លោក​ទេស​រដ្ឋមន្ត្រី ស៊ុន…

រាជធានី​ភ្នំពេញ ៖ ការ​កកស្ទះ​ចរាចរណ៍​ជា​រឿង​សម្រាប់​អ្នក​ធ្វើ​ដំណើរ​មិន​ចង់​ឃើញ និង​ជួប​នោះ​ទេ ប៉ុន្តែ​ធ្វើ​យ៉ាងណា​ដំណោះស្រាយ​នេះ​ត្រូវ​ក្រសួង​ពាក់ព័ន្ធ​កំពុង​ដុតដៃដុតជើង​ក្នុង​ដោះស្រាយ​កុំ​ឲ្យ​មាន ដោយសារ​ការ​កកស្ទះ​នេះ​បាន​ប៉ះពាល់​ដល់​ពេល​វេ​ល​របស់​ពលរដ្ឋ​ធ្វើការ និង​បាត់បង់​សោភ័ណ​ភាព​ទីក្រុង​។ ទាក់ទង​នឹង​ការ​កកស្ទះ​ចរាចរណ៍​នេះ​ដែរ លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បានឱ្យ​ដឹង​ថា​ក្នុង​ការ​ពិនិត្យ​ជាក់ស្តែង នៅ​រាជធានី​ភ្នំពេញ​នា​បច្ចុប្បន្ន​មាន​ចំណុច​កកស្ទះ​ចរាចរណ៍​ជា​អចិន្ត្រៃយ៍​មាន​ចំនួន​១៨២​គោលដៅ​។ នៅ​ចំពោះ​មុខ​នេះ​ដែរ​ក្រសួង​សាធារណៈការ និង ក្រសួងមហាផ្ទៃ​កំពុង រួម​គ្នា​ដោះស្រាយ​ចំនួន​៥​គោលដៅ​សិន ដើម្បី​ប​ញ្ច្រៀ​សការ​កកស្ទះ​ចរាចរណ៍​នា​ពេល​បច្ចុប្បន្ន​។ បញ្ជាក់​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ឆ្លង​របាយការណ៍​ប្រចាំត្រីមាស​ទី​១ និង​បូក​សរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍ ផ្លូវគោក​ប្រចាំ​ខែមេសា ឆ្នាំ​២០១៨ កាលពី​រសៀល​ថ្ងៃ​ទី​១០ ឧសភា ឆ្នាំ​២០១៨ នៅ​ទីស្តីការក្រសួង លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន​បាន​ឲ្យ​ដឹង​ថា ការ​កកស្ទះ​ចរាចរណ៍​សព្វ​ថ្ងៃនេះ ផ្តើម​ចេញពី​ពលរដ្ឋ ចត​រថយន្ត​មិន​គោរព​ច្បាប់ លក់ដូរ​លើ​ផ្លូវថ្នល់ និង​ការ​មិន​គោរព​ច្បាប់​មួយ​ចំនួន នាំ​ឲ្យ​ការ​ការ​កក ស្ទះចរាចរណ៍​កាន់តែ ច្រើន​នៅ​រាជធានី​ភ្នំពេញ​។

ជុំវិញ​ការ​កកស្ទះ​ចរាចរណ៍​នេះ​ដែរ​លោក​រដ្ឋមន្ត្រីក្រសួង​សាធារណៈការ​បាន​លើក​ឡើង​ថា នា​ពេល​នេះ​គណៈកម្មាធិការ​ដោះស្រាយ​បញ្ហា​ការ​កកស្ទះ​ចរាចរណ៍​កំពុងធ្វើការ​ដោះស្រាយ​បញ្ហា​ចំពោះ​មុខតែ​ចំនួន​៥​គោលដៅ​សិន​ដែល​ជា​គោលដៅ​កកស្ទះ​ជាងគេ​មុន​នឹង​ធ្វើការ​ដោះស្រាយ​ការ​កកស្ទះ​តំបន់​ដទៃ​ទៀត​។ ដើម្បី​ដោះស្រាយ​នេះ ត្រូវ​ធ្វើការ​រឹត​បន្តឹង​កន្លែង​ចត​រថយន្ត​នៅ​កន្លែង​កកស្ទះ​នេះ លោក ស៊ុន ចាន់​ថុ​ល ដែល​ជា​អនុប្រធាន​អចិន្ដ្រៃយ៍​គ ណៈ​ក​ម្មា​ធិ​ការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ក៏​បាន​មាន​ប្រសាសន៍​ថា​នឹង​សិក្សា​សាកល្បង​ផ្លូវ​ចំនួន​៥​កន្លែង នៅ​ក្នុង​រាជធានី​ភ្នំពេញ​។ លោក​បន្ត​ថា បន្ទាប់​ពី​បាន​សិក្សា​លើ​ផ្លូវ​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ​រួច​មក​ក្រសួង​សាធារណៈការ និង​សាលា​រាជធានី​ភ្នំពេញ​បាន​ជ្រើសរើស​យក​ផ្លូវ​ភ្លើងស្ដុប​ចំនួន​៥​កន្លែង ដើម្បី​យក​មក​ពិនិត្យ​ពិចារណា​ក្នុង​ការ​ដា ក់​ឱ្យ​អនុវត្ដន៍​សាកល្បង និង​ចូលរួម​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរណ៍​ឱ្យ​បាន​ក្នុង​ជំហាន​ដំបូង​ជា​មុន​សិន​។

លោក​បាន​បញ្ជាក់​ថា «​ដោយ​មើលឃើញ​ថា បច្ចុប្បន្ន​នេះ​ការ​កកស្ទះ​ចរាចរណ៍​បាន និង​កំពុង​តែ​កើតឡើង ជា​រៀងរាល់ថ្ងៃ​នោះ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​រៀបចំ​ក្រុមការងារ​ពិសេស ដើម្បី​សិក្សា​លើ​ការ​កក ស្ទះចរាចរណ៍​នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​បាន​រក​ឃើញ​ផ្លូវ​ភ្លើងស្ដុប​ប្រសព្វ​ចំនួន​១៨២​កន្លែង មានការ​កកស្ទះ​ចរាចរណ៍​»​។ លោក​បន្ដ​ថា ក្រសួង​សាធារណការ ក៏​ដូច​ជា​គណៈកម្មាធិការ​ជាតិ សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក កំពុង​តែ​ពិនិត្យ​មើល​ថា តើ​មាន​ផ្លូវ​ណាខ្លះ ដែល​ត្រូវ​ប្ដូរ​ទៅ​ជា​ផ្លូវ​ឯកទិស​ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​មាន​ភាព​ងាយស្រួល និង​ធ្វើ​ដំណើរ​ស្របគ្នា​តែ​មួយ​។ ទន្ទឹម​នេះ មន្ដ្រី​ជំនាញ​ក៏​កំពុង​ជ្រើសរើស​ផ្លូវ​មួយ​កន្លែង​ដែល​ហាម​មិន​ឱ្យ​បត់​ឆ្វេង ឬ​បត់​ត្រឡប់​ក្រោយ ដែល​ជា​កត្ដា​ធ្វើ​ឱ្យ​មានការ​កកស្ទះ​ចរាចរណ៍​ផង​ដែរ ដើម្បី​ធ្វើ​ជា​បទ​ពិសោធន៍ និង​ដាក់​ឱ្យ អនុវត្ដន៍​ជាក់ស្ដែង​ចំពោះ​បញ្ហា​កកស្ទះ​ចរាចរណ៍​នៅ​ក្នុង​រាជធានី​ភ្នំពេញ​។

លោក​រដ្ឋមន្ដ្រី​បាន​បន្ថែម​ទៀត​ថា ក្រុមការងារ​ជំនាញ​ក៏​បាន​ជ្រើសរើស ផ្លូវ​មួយ​បន្ថែម​ទៀត ដើម្បី​រឹត​បន្ដឹង​ការ​ចត​ឡាន​នៅ​កន្លែង​ហាមឃាត់ ដែល​ប្រជាពលរដ្ឋ​មួយ​ចំនួន​តែងតែ​យក​ឡាន​ទៅ​ចត​នៅ​លើ​ដងផ្លូវ ឬ​កន្លែង​ហាមឃាត់ បណ្ដាល​ឱ្យ​មានការ​កកស្ទះ​ចរាចរណ៍​នៅ​តាម​ដងផ្លូវ​។ បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​រដ្ឋមន្ត្រី ការ​កកស្ទះ​ចរាចរណ៍​មួយ​ចំនួន​ក៏​កើត​ចេញពី​ពលរដ្ឋ​លក់ដូរ​ទាំង​តាម​ចិញ្ចឹម​ផ្លូវ និង​ទ្រូងផ្លូវ​ផង​ដែរ ក្នុង​នេះ​ដូច​ជា​តំបន់​មន្ទីរពេទ្យ​រុ​ស្សី​ជាដើម​។ ដោយឡែក​ពលរដ្ឋ​មួយ​ចំនួន​ក៏​បាន​បង្ហាញ​ពី​ការ​លក់ដូរ​មិន​មាន​របៀបរៀបរយ តាម​ដងផ្លូវ​ដែល​នាំ​ឲ្យ​កើតការ​កកស្ទះ​ចរាចរណ៍ និង​បញ្ហា​ប្រឈម​នា​កន្លង​មកនេះ​ផង​ដែរ​។ គួរ​បញ្ជាក់​ថា បើ​តាម​លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​នា​កន្លង​មក​ថា ចំនួន​យានយន្ដ​នៅ​ក្នុង​រាជធានី​ភ្នំពេញ សព្វ​ថ្ងៃនេះ ប្រមាណ​២​លាន​៨​ម៉ឺន​គ្រឿង ក្នុង​នោះ​ម៉ូត​មាន​១​លាន​៦​សែន​គ្រឿង និង​រថយន្ដ​មាន ៤៨​ម៉ឺន​គ្រឿង​។ ដែល​បញ្ហា​ចំនួន យានយន្ត​ច្រើន​នេះ​ហើយ​នាំ​អោយ​កើតការ​កកស្ទះ​ចរាចរណ៍​កាន់​តែង​ខ្លាំងក្លា​ឡើង​បន្តបន្ទាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ