ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ! ស្ត្រីលក់ក្អមឆ្នាំងម្នាក់ ធ្លាក់ពីលើរ៉ឺម៉កត្រូវរ៉ឺម៉កខ្លួនឯងកិ.នស្លា.ប់ នៅផ្លូវជាតិលេខ ៥

3 អាទិត្យ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ស្ត្រី​ម្នាក់​បាន​ស្លាប់​ភ្លាម​មួយ​រំពេច បន្ទាប់​ពី​ធ្លាក់​ពីលើ​រ៉ឺ​ម៉ក ហើយ​ត្រូវ​រឺ​ម៉ក ដឹក​ចង្ក្រាន និង​ក្អមឆ្នាំង ធ្វើ​អំពី ដី​ចេញ​កិន​ពីលើ​ចំពាក់​កណ្ដាល​ខ្លួន ។…

ខេត្តកំពង់ឆ្នាំង ៖ ស្ត្រី​ម្នាក់​បាន​ស្លាប់​ភ្លាម​មួយ​រំពេច បន្ទាប់​ពី​ធ្លាក់​ពីលើ​រ៉ឺ​ម៉ក ហើយ​ត្រូវ​រឺ​ម៉ក ដឹក​ចង្ក្រាន និង​ក្អមឆ្នាំង ធ្វើ​អំពី ដី​ចេញ​កិន​ពីលើ​ចំពាក់​កណ្ដាល​ខ្លួន ។

​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង ៨​និង​១០ នាទី​ព្រឹក ថ្ងៃ​ទី ៤ ខែមេសា​ឆ្នាំ ២០២៦ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ ៥ ចន្លោះ​គីឡូម៉ែត្រ​លេខ ៧៤​និង​លេខ​៧៥ ស្ថិត​នៅ​ក្នុងភូមិ​អូរ​តា​នេស ឃុំ​ឃុំ​រលាបអៀ​ស្រុក​រលាប្អៀរ​។

បើ​តាម​សមត្ថកិច្ច​នគរបាល ដែល​បាន​ចុះ​ពិនិត្យ នឹង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​លើ​សាកសព​ស្ត្រី​រង​គ្រោះ​បាន​បញ្ជាក់​ថា ស្រី្ត រង​គ្រោះ​ខាងលើ​មានឈ្មោះ ពេ​ជ មាស អាយុ ៥១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បាញ់​ឆ្គោ​ល ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ប្ដី ឈ្មោះ ម៉ៅ ស៊ី​ម អាយុ​៤៧​ឆ្នាំ ។​ គ្រួសារ​នេះ​មានកូន​៤​នាក់ ស្រី​៣ ប្រុស​១ និង​មានមុខ​របរ ធ្វើស្រែ និង​ដឹក​ក្អមឆ្នាំង​ចង្ក្រាន​ដែល​ផលិត​អំពី​ដី​ដើរ​លក់​តាម​បណ្ដា​ខេត្ត​នានា​ក្នុង​ប្រទេស​។

ប្រភព​ដដែល​បាន​បន្ត​ថា មុន​ពេល​កើតហេតុ​ស្ត្រី​រង​គ្រោះ​និង​ប្ដីបាន​ចេញដំណើរ​ដោយ​រឺ​ម៉ក ម៉ូតូ ចេញពី​ភូមិ​បាញ់​ឆ្គោ​ល ឡើង​ផ្លូវជាតិ​លេខ ៥ រួច​បន្តដំណើរ​ទៅ​ត្បូង ក្នុង​គោលដៅ​ទៅ​លក់​នៅ​ខេត្តកំពង់ស្ពឺ ។ ​ប៉ុន្តែ​គ្រោះ​អកុសល មក​ដល់​ចំណុច​កើតហេតុ ស្ត្រី​ខាងលើ​ដែល​កំពុង​តែ​អង្គុយ​លើ​រឺ​ម៉ក មិន​បាន​ប្រុង​ប្រយ័ត្ន ព្រោះ​កំពុង​អង្គុយ​គិតលុយ​ក្នុង​បញ្ជី ដោយ​មិន​បាន​តោង​ឬ​កាន់​រឺ​ម៉ក ក៏​ស្រាប់តែ​ធ្លាក់​ពីលើ​រឺ​ម៉ក មក​ដី ហើយ​ត្រូវ​រ៉ឺ​ម៉ក ដឹក​ក្អមឆ្នាំង​ចង្ក្រាន​ធ្វើ​អំពី​ដី​មាន​ទម្ងន់រ​ច្រើន​តោន កិន​ពីលើ​ជំពាក់​កណ្ដាល​ខ្លួន បណ្ដាល​ឱ្យ​បាត់បង់​ជីវិត យ៉ាង​អាណោចអាធម្ម ។

ក្រោយ​ការ​ពិនិត្យ​ធ្វើ​កោសល្យវិច័យ របស់​សមត្ថកិច្ច​នគរបាល​បច្ចេកទេស​ស្រុក​រលាប្អៀរ និង​មានការ​ចូលរួម​ពិនិត្យ ពី​គ្រូពេទ្យ​មណ្ឌល​សុខភាព រួម​ទាំង​អាជ្ញាធរ​មូលដ្ឋាន​ផង បាន​បញ្ជាក់​ថា រង​គ្រោះ ស្ត្រី​ខាងលើ​ពិតជា​បាន​ស្លាប់​ដោយសា​រ៉ឺ​ម៉ក​កិន​ពិតប្រាកដ​មែន​។​សព​ស្ត្រី​រង​គ្រោះ​បាក់ដៃ បែកក្បាល បាក់ឆ្អឹង​ជំនី​និង​មាន​ស្នាម​កង់រ​ម៉ក​ជាន់​ពីលើ​ផង​។

សមត្ថកិច្ច​បាន​ប្រគល់​សព​ស្ត្រី​រង​គ្រោះ​ទៅ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ