ស្រណោះណាស់ សាលាឆទាន​ដ​ង្ហើ​យ​រក​អ្នក​ជួយ​ថែរក្សា និង​ការពារ


ខេត្តព្រៃវែង ៖ សាលាឆទាន​គឺជា​កន្លែង​ដែល​ប្រជាពលរដ្ឋ​ក្នុង​សហ​គម​ន៍ ក៏​ដូច​ជា​សប្បុរសជន ក្នុង​និង​ក្រៅប្រទេស បាន​រួម​គ្នា​សាងសង់​ឡើង​នៅ​ក្បែ​ដងផ្លូវ​ទុក​សំរាប់​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ជិត​ឆ្ងាយ ដែល​បាន​ធ្វើ​ដំណើរ​ឆ្លងកាត់ ចូល​សម្រាក​បំបាត់​ការ​នឿយហត់ និង​គេច​ពី​ភ្លៀង​ខ្យល់​ផង​ដែរ​។

សំរាប់​ខេត្តព្រៃវែង គេ​ឃើញ​មាន​សាលាឆទាន​នៅ​តាម​ដងផ្លូវ​ស្ទើ​គ្រប់​ឃុំ​ស្រុក​ទាំងអស់​ទូ​ទាំង​ខេត្ត ដោយ​សាលា​ខ្លះ​សាងសង់​អំពី​ថ្ម​ប្រក់​ក្បឿង និង​ខ្លះ​ទៀត​សាងសង់​អំពី​ឈើ​ប្រក់​ក្បឿង ប៉ុន្តែ​បច្ចុប្បន្ន​សាលាឆទាន​ទាំងនោះ មាន​សភាព​ចាស់​ទ្រុឌទ្រោម និង​កន្លែង​ខ្លះ​បាន​រលំ​ដួល​បាក់បែក​អស់​ទៅ​ហើយ ដោយសារ​តែ​កត្តា​ធម្មជាតិ​ផង និង​ដោយសារ​តែ​ពុំ​មាន​អ្នក​ថែរក្សា​ការពារ​ផង​។

លោកតា ផា​ន់ វ៉ា​ន់ ព្រឹទ្ធាចារ្យ​នៅ​ឃុំ​ក​ញ្ចំ ស្រុក​ពារាំង ខេត្តព្រៃវែង បាន​មាន​ប្រសាសន៍​ថា ដូនតា​ខ្មែរ​មាន​ទំលាប់​សាងសង់​សាលាឆទាន​នៅ​តាម​ដងផ្លូវ ព្រោះ​វា​ផ្តល់​នូវ​អត្ថ​ប្រ​យោ​ជ​ន៌​ដ៏​ច្រើន​សម្បូរ​បែប ពិសេស​សំរាប់​បងប្អូន​អ្នកដំណើរ​ដែល​មក​ពី​ទី​ជិត​ឆ្ងាយ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​គេ​ហាក់ដូចជា​មិនសូវ​មានការ​ចាប់អារម្មណ៍ ក្នុង​ការ​សាងសង់​សាលាឆទាន​នេះ​ទេ មិនតែប៉ុណ្ណោះ​សាលាឆទាន​ដែល​មាន​ស្រាប់ ក៏​មិន​មានការ​យកចិត្តទុកដាក់​ថែរក្សា និង​ការពារ​ដែរ ដោយ​បណ្តោយ​អោយ​សាលាឆទាន​ទាំងនោះ ចាស់​ទ្រុឌទ្រោម និង​ដួល​រលំ​បាក់បែក​អស់​ម្តង​មួយ​ៗ រហូត​មក​ដល់​ពេល​នេះ​គេ​ស្ទើ​តែ​លែង​ឃើញ​វត្តមាន​សាលាឆទាន នៅ​តាម​ដងផ្លូវ​ទៅ​ហើយ​។

ដោយឡែក​ក្រុម​អ្នកដំណើរ​មួយ​ចំនួន​បាន​លើក​ឡើង​ថា បើ​មាន​សាលាឆទាន​នៅ​តាម​ដងផ្លូវ​គឺជា​ការ​ប្រសើរ​ណាស់ ព្រោះ​ពួក​គាត់​អាច​ឈប់​សំរាប់​បំបាត់​ការ​នឿយហត់ ក្នុង​ពេល​ធ្វើ​ដំណើរ និង​បានជា​កន្លែង​អង្គុយ​ទទួលទាន​ចំណីអាហារ​ផ្សេង​ៗ​ផង​ដែរ ហើយ​អ្វី​ដែល​កាន់តែ​ល្អ​ប្រសើរ​ទៀត​នោះ អាជ្ញាធរ​គួរតែ​រៀបចំ​អោយ​មាន​ជា​ធុងសំរាម​យ៉ាងតិច​១ នៅ​តាម​សាលាឆទាន​ទាំងនោះ​ផង​ដែរ ដើម្បី​កុំអោយ​បងប្អូន​ក្រុម​អ្នកដំណើរ ទទួល​ហើយ​បោះចោល​សំរាម​ពាស​វាល​ពាស​កាល នាំ​អោយ​បាត់បង់​សោ​ភ​ណ្ឌ័​ភាព និង​ប៉ះពាល់​ដល់​បរិស្ថាន​ទៀត​ផង​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

វប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ