ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ដាក់​ពាក្យសុំ​វិនិយោគ​នៅ​ថៃ​កើនឡើង​3​ដង​

5 ឆ្នាំ មុន

ទីក្រុង​បាងកក ៖ ភ្នាក់ងារ​លើកតម្កើង​ការ​វិនិយោគ​របស់​ថៃ បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ការ​ដាក់​ពាក្យសុំ​វិនិយោគឯកជន​ក្នុង​ប្រទេស​ថៃ កាលពី​ខែមករា ដល់​ខែមីនា កន្លង​មកនេះ បាន​កើនឡើង​៣​ដង​បើ​ធៀប​នឹង​ឆ្នាំ​មុន មក​ស្មើ​ប្រមាណ​៦,៤​ប៊ី​លាន​ដុល្លារ…

ទីក្រុង​បាងកក ៖ ភ្នាក់ងារ​លើកតម្កើង​ការ​វិនិយោគ​របស់​ថៃ បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ការ​ដាក់​ពាក្យសុំ​វិនិយោគឯកជន​ក្នុង​ប្រទេស​ថៃ កាលពី​ខែមករា ដល់​ខែមីនា កន្លង​មកនេះ បាន​កើនឡើង​៣​ដង​បើ​ធៀប​នឹង​ឆ្នាំ​មុន មក​ស្មើ​ប្រមាណ​៦,៤​ប៊ី​លាន​ដុល្លារ ។ ការ​វិនិយោគ​ភាគច្រើន គឺ​គម្រោង​នៅ​ប៉ែក​ខាងកើត​នៃ​ប្រទេស ។

វា​ជា​ព័ត៌មាន​ដ៏​ល្អ​មួយ​សម្រាប់​ប្រទេស​ថៃ ដែល​នៅ​តែ​ពឹងផ្អែក​លើ​ការ​នាំ​ចេញ​យ៉ាង​ខ្លាំង ខណៈ​ការ​ចំណាយ​ក្នុងស្រុក​ធ្លាក់​ចុះ ។

លោកស្រី Duangjai Asawachintachit ប្រធាន​គណៈកម្មការ​វិនិយោគ បាន​ប្រាប់​សារ ព័ត៌មាន​ថា ៖« ក្រុមហ៊ុន​ថៃ និង​បរទេស បាន​ផ្ញើ​គម្រោង​ចំនួន​៣៦៦ ក្នុង​តម្លៃ​សរុប​ប្រមាណ​៦,៤​ប៊ី​លាន​ដុល្លារ​ក្នុង​ត្រីមាស​ទី​១ ច្រើន​ជាង​ត្រីមាស​ទី​១​ឆ្នាំ​មុន ដែល​ស្មើ​តែ​១,៨៤​ប៊ី​លាន​ដុល្លារ​ប៉ុណ្ណោះ » ។

ប៉ុន្តែ​លោកស្រី​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​ពី​ឈ្មោះ​គម្រោង​ទេ ហើយ​និយាយ​ថា ៨០%​នៃ​គម្រោង​ទាំងអស់ គឺ​ស្ថិត​នៅ​ច្រករបៀង​សេដ្ឋកិច្ច​ខាងកើត​របស់​ថៃ (EEC) ។
លោកស្រី​បន្ត​ថា គណៈកម្មការ​វិនិយោគ​ជឿជាក់​ថា នឹង​អាច​សម្រេច​គោលដៅ​វិនិយោគ​សរុប​ប្រមាណ​២២,៤​ប៊ី​លាន​ដុល្លារ​ក្នុងឆ្នាំនេះ ឬ​ច្រើន​ជាង​ឆ្នាំ​មុន​១២% ។ EEC នឹង​ទាក់ទាញ​ការ​វិនិយោគ​បាន​៩,៣​ប៊ី​លាន​ដុល្លារ​ក្នុងឆ្នាំនេះ បន្ទាប់​ពី​ទាក់ទាញ​បាន​៩,២​ប៊ី​លាន​ដុល្លារ​នៅ​ឆ្នាំ​មុន ។

កាលពី​ថ្ងៃ​ពុធ គណៈកម្មការ​នេះ​បាន​អនុញ្ញាត​ដល់​ការ​ស្នើ​សុំ​របស់​គម្រោង​ចំនួន​៦ ក្នុង​តម្លៃ​សរុប​ប្រមាណ​១,១៧​ប៊ី​លាន​ដុល្លារ​ផង​ដែរ ។

គួរ​បញ្ជាក់​ថា សេដ្ឋកិច្ច​ថៃ​បាន​លូតលាស់​យ៉ាង​ខ្លាំង​កាលពី​ឆ្នាំ​មុន ហើយ​វា​អាច​នឹង​បន្ត​ក្នុងឆ្នាំនេះ​ផង​ដែរ ។ ក្រសួង​ហិរញ្ញវត្ថុ​ព្យាករ​ថា សេដ្ឋកិច្ច​នឹង​លូតលាស់​បាន​៤,២%​ក្នុងឆ្នាំនេះ ខ្ពស់​ជាង​ឆ្នាំ​មុន​ដែល​លូតលាស់​បាន​តែ​៣,៩%៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ