រាជធានីភ្នំពេញ ៖ កម្មការីនីកាត់ដេរម្នាក់បានដាក់គន្លឹះទ្វារ ហើយចង កសម្លាប់ខ្លួននឹងខ្សែពួរ នៅក្នុងបន្ទប់ជួល បានបាត់បាត់បង់ជីវិតដូចបំណង។ ការធ្វើអត្តឃាតនេះបង្កអោយមានការភ្ញាក់ផ្អើល នៅវេលាម៉ោងប្រមាណ៤ និង៣០នាទីល្ងាច ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨នេះ នៅចំណុចបន្ទប់ជួល លេខ៨ ផ្លូវ១០៣ ក្រុមទី០១ ភូមិទួលថ្ងាន់ សង្កាត់ទួសង្កែ២ ខណ្ឌឫស្សីកែវ។ នារីដែលចងកសម្លាប់ ខ្លួនឈ្មោះ នុត សុខុម អាយុ២១ឆ្នាំ ជាកម្មការីនីរោងចក្រកាត់ដេរ ស្នាក់នៅកន្លែងកើតហេតុជាមួយ បងស្រី និងមានស្រុកកំណើតនៅភូមិជើងខាល ឃុំមោងរាវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

តាមនគរបាល មូលដ្ឋានបានឲ្យដឹងថា កម្មការីនីរូបនោះបានដាក់គន្លឹះទ្វារបន្ទប់ពីក្នុង ហើយចងកសម្លាប់ខ្លួន និងខ្សែពួរ ហាលខោអាវចងភ្ជាប់នៅនឹងផ្លានដំបូលផ្ទះហើយស្លាប់តែម្ដង។ ទាក់ទិនការចងកសម្លាប់ខ្លួននេះពុំមាន នរណាដឹងពីមូលហេតុឡើយ។ តាមស្ត្រីឈ្មោះ នុត សេន អាយុ៤២ឆ្នាំ ជាកម្មការិនីរោងចក្រ ដែលត្រូវជាបងស្រីបានឲ្យដឹងថា នៅវេលាម៉ោងប្រមាណ៦ និង៣០នាទីព្រឹក ប្អូនស្រីរបស់ខ្លួន បានប្រាប់ថា មិនស្រូលខ្លួន ព្រឹកនេះមិនបានទៅធ្វើការទេ។ លុះនៅពេលល្ងាចបងស្រីចេញពីធ្វើការ មកដល់បន្ទប់បិទទ្វារដាក់គន្លឹះពីក្នុង មើលតាមបង្អូច ឃើញប្អូនចងក ហើយផ្អើលឆោឡោ អ្នកជិតខាងនាំគ្នាជួយគាស់ទ្វារចូលឃើញស្លាប់បាត់ទៅហើយ។

តាមបងស្រី រូបនោះបានឲ្យដឹងថា កន្លងមកប្អូនស្រីពុំដែលមានបញ្ហាអ្វីជាមួយគ្រួសារ និងមិនមានជំងឺអ្វីឡើយ។ ហើយការចងកសម្លាប់ខ្លួននេះ ពុំដឹងពីមូលហេតុនោះទេ។ ទន្ទឹមនោះបងស្រីក៏បានយំសោកបោកខ្លួន និងសន្លប់ជាច្រើនដង ដោយអាឡោះអាល័យ ប្អូនស្រី ដែលស្លាប់ទាំងវ័យក្មេងបែបនេះ។ តាមព័ត៌មានឲ្យដឹងថា នារីរងគ្រោះធ្លាប់មានប្តី និងបានលែងលះគ្នា រយៈពេលប្រមាណ២ឆ្នាំមកហើយ។ នៅពេលថ្មីនោះ មិនដឹងមានរឿងអ្វីទេ នាងពុំបានទៅធ្វើការចំនួន៣ថ្ងៃមកហើយ មិននឹកស្មានថា នៅផ្ទះសម្ងំចងកសម្លាប់ខ្លួនបែបនេះ។ សពត្រូវបានក្រុមគ្រួសារនាំទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕
https://youtu.be/XS2ooOq-RPE
ចែករំលែកព័តមាននេះ