ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនុវត្ត​សាលក្រម ដេញ​ពលរដ្ឋ​មួយ​គ្រួសារ​រស់នៅ​លើ​ដី​វត្ត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​មួយ​គ្រួសារ ដែល​បាន​ក្រាញននៀល រស់នៅ​លើ​ដី​ក្នុង​វត្ត​ជោ​ត​មង្គល​ហៅ​វត្ត​ព្រែក​ព្នៅ ក្នុងភូមិ​កណ្តាល សង្កាត់​ព្រែក​ព្នៅ ដែល​បាន​ប្តឹងផ្តល់​គ្នា អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ មក​ហើយ…

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​មួយ​គ្រួសារ ដែល​បាន​ក្រាញននៀល រស់នៅ​លើ​ដី​ក្នុង​វត្ត​ជោ​ត​មង្គល​ហៅ​វត្ត​ព្រែក​ព្នៅ ក្នុងភូមិ​កណ្តាល សង្កាត់​ព្រែក​ព្នៅ ដែល​បាន​ប្តឹងផ្តល់​គ្នា អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ មក​ហើយ ត្រូវ​បាន​មន្ត្រី​តុលាការ និង​អាជ្ញាធរ​ខណ្ឌ​ព្រែក ប្រើ​កម្លាំង​ចុះ​ទៅ​រុះរើ​ចេញ​ទៅ​តាម​អំណាច​អំណាចតុលាការ​។ ការ​ចុះ​រុះរើ​ផ្ទះ​រំលោភ​យក​ដី​វត្ត​នេះ កាលពី​ព្រឹក ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០១៨ ដឹកនាំ​ដោយ​លោក ជា ខេ​ម៉ា អភិបាលរង​ខណ្ឌ​ព្រែក​ព្នៅ និង​មានការ​សម្របសម្រួល​ពី​លោក ប្រាក់ សា​វុ​ធ ប្រធាន​រដ្ឋបាល អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ ទទួល​ការងារ អាជ្ញាសាលា​។​តាម​អាជ្ញាធរ​បាន​ឲ្យ​ដឹង​ថា គ្រួសារ​ដែល​ចាញ់ក្តី និង​ត្រូវ​បាន​បណ្តេញចេញ​នោះ​ឈ្មោះ ផា ភឿន ភេទ​ប្រុស អាយុ​៧០​ឆ្នាំ ដែល​បាន​រស់នៅ លើ​ដី​វត្តមាន​ទំហំ​ទទឹង​ប្រវែង​៣​ម៉ែត្រ និង​បណ្តោយ​១៥ ម៉ែត្រ អស់​រយៈពេល​១០​មក​ហើយ​។

តាម​ព័ត៌មាន​ឲ្យ​ដឹង​ថា ដី​នេះ​មាន​ទំនាស់​រ៉ាំរ៉ៃ​ប្រមាណ​ជិត​១០​ឆ្នាំ ដោយសា​តែ​គាត់​ពុំ​ព្រម​ចាក់ចេញ និង​ចង់បាន​ដី​វត្ត​ដែល​បាន​ប្តឹងផ្តល់​គ្នា​ទៅ​តុលាការ ហើយ​ត្រូវ​បាន​តុលាការ​ប្រគល់​ដី​នោះ​ឱ្យទៅ​វត្ត​ជោ​ត​មង្គល​វិញ​។ ទោះបីជា​យ៉ាងណា​ចុង​ចម្លើយ​ឈ្មោះ ផា ភឿន ភេទ​ប្រុស អាយុ​៧០​ឆ្នាំ និង​កូនចៅ​មិន​ព្រម​ចាកចេញ នៅ​តែ​ក្រាញននៀល​រហូត​។ លោក ជា ខេ​ម៉ា អភិបាលរង​ខណ្ឌ​បានឱ្យ​ដឹង​ថា ការ​ចុះ​រុះរើ​សំណង់​នេះ​អនុវត្ត​តាម​សាលក្រម រដ្ឋប្បវេណី​លេខ ១០១៧ ថ ចុះ​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០១៧ របស់​តុលាការ​រាជធានី​ភ្នំពេញ ដើម្បី​ប្រគល់​ដី​ទៅ​ឲ្យ​វត្ត​វិញ​។

​តាម​ព៌​ត៌​មានបាន​ឲ្យ​ដឹង​ថា កន្លង​មក​សមត្ថកិច្ច​ចម្រុះ​បាន​ចុះ​ទៅ​អនុវត្ត​សាលក្រម​រុះរើ​ម្តង​មក​ហើយ កាលពី​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៧ តែ​ភាគី​អ្នក​ចាញ់​មាន​សុំ​ពន្យា​ពេល​សន្យា​ថា រុះរើ​ដោយ​ខ្លួនឯង​តែ​ម្ចាស់​មិន​ព្រម​ទើប​សមត្ថកិច្ច​ចុះ​ទៅ​រុះរើ ហើយ​ម្ចាស់​ក៏​បាន​ឯកភាព​ផង​ដែរ​។ ទោះបីជា​យ៉ាង ណា​អាជ្ញាធរ​ខណ្ឌ​ព្រែក​ព្នៅ ក៏​បាន​យកចិត្តទុកដាក់​ដោយ​ជួល​ផ្ទះ​មួយ​កន្លែង​ឱ្យ​គ្រួសារ​គាត់​ស្នាក់​នៅ​បណ្តោះអាសន្ន​សិន និង​រក​ទិញ​ដី​កន្លែង​ណាមួយ​សម្រាប់​សាងសង់​ផ្ទះ​ឲ្យ​គាត់​រស់នៅ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ