ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជើង​ខ្លាំង PSG នឹង​ទៅ​លេង​ឲ្យ Atletico Madrid ដើម្បី​ជំនួស Antoine Griezmann

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បាន​ឲ្យ​ដឹង​ថា ខ្សែប្រយុទ្ធ​របស់​ក្លិប​អ្នកមាន​បារាំង Edinson Cavani នឹង​ចាកចេញ​នៅ​រដូវ​កាល​នេះ​ទៅ​កាន់​ក្លិប​អេ​ស្ប៉ា​ញ Atletico Madrid…

តាម​ប្រភព​ព័ត៌មាន The Sun បាន​ឲ្យ​ដឹង​ថា ខ្សែប្រយុទ្ធ​របស់​ក្លិប​អ្នកមាន​បារាំង Edinson Cavani នឹង​ចាកចេញ​នៅ​រដូវ​កាល​នេះ​ទៅ​កាន់​ក្លិប​អេ​ស្ប៉ា​ញ Atletico Madrid ដើម្បី​ជំនួស​ការ​បាត់បង់​កីឡាករ Antoine Griezmann ។

ខណៈ​ពេល​នេះ​ក្លិប Atletico កំពុង​តែ​ត្រៀម​បាត់​កីឡាករ Antoine ពី​ក្លិប​របស់​ខ្លួន ក្រោយ​ពេល Barcelona អន្ទោល​យក​ទៅ​បាន​សម្រេច ។ តែ​ចំពោះ​លោក Diego Simeone ជឿជាក់​ថា ការ​យក Cavani មក​កាន់​ក្លិប​របស់​លោក គឺជា​ការ​ជំនួស​មួយ​ដ៏​ត្រឹមត្រូវ ។

លោក Diego បន្ត​ទៀត​ថា លោក​នឹង​មាន​ក្រុម​មួយ​ដែល​អាច​ប្រជែង​ជាមួយនឹង Barcelona បាន​នៅ​ក្នុង​ការ​ប្រកួត La Liga នៅ​រដូវ​កាល​ក្រោយ ។ ការ​យក Cavani មក​លេង​ឲ្យ​ក្លិប​របស់​លោក គឺជា​ថាមពល​ថ្មី​មួយទៀត​ដែល​ធ្វើ​ឲ្យ​ក្លិប​កាន់តែ​អស្ចារ្យ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ដំបូង​ឡើយ Atletico ចាប់អារម្មណ៍​ចង់បាន​កីឡាករ​វ័យក្មេង​របស់ Juventus ឈ្មោះ Paulo Dybala តែ​ដោយសារ​ថ្លៃ​ខ្លាំង​ពេល​ទើប​គេ​សម្រេចចិត្ត​យក Cavani ជំនួស​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ