ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណបក្ស​អតីត​នាយក​រដ្ឋមន្ត្រី​ អាយុ​៩២​ឆ្នាំ​ជាប់​ឆ្នោត​សភា

7 ឆ្នាំ មុន

ប្រទេស​ម៉ា​ឡេ​ស៊ី ​៖ ​ក្រុម​សម្ព័ន្ធភាព​ប្រឆាំង​ដឹកនាំ ដោយ​អតីត​នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី លោក​មហា​ធៀរ​ មហា​ម៉ា​ដ ​អាយុ​៩២​ឆ្នាំ បាន​ឈ្នះ​ឆ្នោត​ក្នុង​ការ​បោះ​ឆ្នោត​សភា​កាលពី​ថ្ងៃ​ទី​៩ ​ឧសភា​ នៅ​ម៉ា​ឡេ​ស៊ី…

ប្រទេស​ម៉ា​ឡេ​ស៊ី ​៖ ​ក្រុម​សម្ព័ន្ធភាព​ប្រឆាំង​ដឹកនាំ ដោយ​អតីត​នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី លោក​មហា​ធៀរ​ មហា​ម៉ា​ដ ​អាយុ​៩២​ឆ្នាំ បាន​ឈ្នះ​ឆ្នោត​ក្នុង​ការ​បោះ​ឆ្នោត​សភា​កាលពី​ថ្ងៃ​ទី​៩ ​ឧសភា​ នៅ​ម៉ា​ឡេ​ស៊ី ដែល​បញ្ចប់​ការ​កាន់​អំណាច​រយៈពេល​៦​ទស​វត្ស​ ក្រោយ​ប្រទេស​​ទទួល​បាន​ឯករាជ្យ​មក របស់​គណបក្ស BARISAN NASIONAL​។

លទ្ធផល​ផ្លូវការ​ផ្ដល់​ដោយ​គណៈកម្មាធិការ​បោះ​ឆ្នោត​បញ្ជាក់​ថា ​សម្ព័ន្ធភាព​ប្រឆាំង​ គឺ​គណបក្ស PAKATAN HARAPAN ជាមួយ​គណបក្ស​សម្ព័ន្ធមិត្ត​តូច​មួយ នៃ​រដ្ឋ​សា​បា​ហ៍​នៅ ប័​រ​នេ​អូ​ ដណ្ដើម​បាន​កៅអី​១១៥ ​ក្នុង​សភា គឺ​លើស​ពី​សំឡេង​ភាគច្រើន​ធម្មតា ១១២​កៅអី ​ដែល​ត្រូវការ​ចាំបាច់ ដើម្បី​បង្កើត​រដ្ឋាភិបាល​មួយ​។

លោក​មហា​ធៀរ ​ដែល​នឹង​ក្លាយជា​នាយក​រដ្ឋមន្ត្រី​មាន​វ័យ​ចំណាស់​ជាងគេ​បំផុត​នៃ​ពិភព​លោក​នោះ ថ្លែង​ទៅ​កាន់​សារព័ត៌មាន​ថា យើង​ចង់​ស្ដារ​ឡើង​វិញ​នីតិរដ្ឋ​។ ​លោក​ជា​អ្នក​ធ្លាប់​ដឹកនាំ​ប្រទេស​ម៉ា​ឡេ​ស៊ី ក្នុង​កណ្ដាប់ដៃ​ដែក​រយៈពេល​២២​ឆ្នាំ ហើយ​ចាក​ចេញពី​ការ​ចូល​​និវត្តន៍ ដើម្បី​ចូល​ប្រឡូក​ក្នុង​ការ​ឃោសនាបោះឆ្នោត​សភា​។

ពេល​ដែល​ដឹង​ពី​ជ័យជម្នះ​ច្បាស់​របស់​គណបក្សប្រឆាំង ពួក​អ្នកគាំទ្រ​លោក​មហា​ធៀរ បាន​លើកគ្នា​ប្រមូលផ្ដុំ​តាម​ដង​វិ​ថី​ទាំងឡាយ​ ដើម្បី​សម្ដែង​ពី​ការ​សប្បាយ​របស់​ពួក​គេ ដោយ​គ្រវីទង់ជាតិ​។

នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ីចប់​អាណត្តិ លោក​ណា​ជីប​ រ៉ា​ហ្សា​ក់ ​អាយុ​៦៩​ឆ្នាំ​ ជួប​ប្រទះ​នឹង​រឿងអាស្រូវ​ហិរញ្ញវត្ថុ​ធំ​មួយ​។​ គណបក្ស​ចម្រុះ​របស់​លោក គឺ​គណបក្ស BARISAN NASINAL ដឹកនាំ​ម៉ា​ឡេ​ស៊ី តាំងពី​ទទួល​បាន​ឯករាជ្យ​ពី​អង់គ្លេស​ ក្នុង​ឆ្នាំ​១៩៥៧​មក​។

ការ​វិល​ត្រឡប់​មក​កាន់​អំណាច​ជា​ថ្មី​របស់​លោក​មហា​ធៀរ​ ធ្វើ​ឲ្យ​បរិយាកាស​នយោបាយ​របស់​ប្រទេស​ក្រឡាប់ចាក់​។ ការិយាល័យ​បោះ​ឆ្នោត​បាន​បិទ​នា​វេលា​ម៉ោង​១៧​ ថ្ងៃ​ទី​៩​ឧសភា ហើយ​អត្រា​នៃ​អ្នកចូលរួម​បោះ​ឆ្នោត ២​ម៉ោង​មុន​បិទ​មាន​៦៩%៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ