ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់​អណ្តែត​ទឹក​នៅ​ស្រុក​រំដួល

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​សាកសព​បរស់​ម្នាក់​អណ្តែត​តាម​ទឹក​ព្រែក​ដោយ​រាង​កាយ​ហើម​ស្អុយ​ទៅ​ហើយ​មិនដឹង​ថា ជា​មនុស្ស​មក​ពីរ​ណា ឬ​ជា​អំពើ​ឃាតកម្ម​ក៏​រាយការណ៍​ជូន​សមត្ថកិច្ច​ឲ្យ​ចុះ​មក​ពិនិត្យ​មើល​ដើម្បី​រក​អត្តសញ្ញាណ និង​សាច់ញាតិ ។ ករណី​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​សព​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៤៥​នាទី​រសៀល ថ្ងៃ​ទី​០៩ ខែឧសភា…

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​សាកសព​បរស់​ម្នាក់​អណ្តែត​តាម​ទឹក​ព្រែក​ដោយ​រាង​កាយ​ហើម​ស្អុយ​ទៅ​ហើយ​មិនដឹង​ថា ជា​មនុស្ស​មក​ពីរ​ណា ឬ​ជា​អំពើ​ឃាតកម្ម​ក៏​រាយការណ៍​ជូន​សមត្ថកិច្ច​ឲ្យ​ចុះ​មក​ពិនិត្យ​មើល​ដើម្បី​រក​អត្តសញ្ញាណ និង​សាច់ញាតិ ។ ករណី​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​សព​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៤៥​នាទី​រសៀល ថ្ងៃ​ទី​០៩ ខែឧសភា ឆ្នាំ​២០១៨ នៅ​ត្រង់​ចំណុច​ព្រែ​កអំ​ពឹ​ល ស្ថិត​នៅ​ភូមិ​អំ​ពឹ​ល​ឃុំ​ម៉ឺន​ជ័យ ស្រុក​រំដួល ។

បើ​តាម​សមត្ថកិច្ច​នគ​បាល​ប៉ុ​ស្ត៍​រដ្ឋបាល​ឃុំ​ម៉ឺន​ជ័យ​បាន​ឲ្យ​ដឹង​ថា សាកសព​ដែល​ប្រជាពលរដ្ឋ​ប្រទះ​​ឃើញ​អណ្តែត​ទឹក​ព្រែក​នោះ​ឈ្មោះ កែវ សិត ភេទ​ប្រុស អាយុ​៦២​ឆ្នាំ ជា​មនុស្ស​មាន​ជម្ងឺ​ស​សៃ​ប្រសាទ​មាន​ទីលំនៅ​ភូមិ​វាល ឃុំ​ម៉ឺន​ជ័យ ស្រុក​រំដួល ខេត្តស្វាយរៀង ។

ប្រភព​ដដែល​បន្ត​ទៀត​ថា ដោយ​ជន​រង​គ្រោះ​មាន​ជម្ងឺ​ស​សៃ​ប្រសាទ​ហើយ​បាន​ដើរ​ចោលផ្ទះ​យូ​ថ្ងៃ​មិន​ចូល​ផ្ទះ បើ​តាម​ការ​សន្និដ្ឋាន​គឺ​ដើរ​ចោលផ្ទះ​យូរថ្ងៃ​ដាច់​បាយ​គ្មាន​អ្វី​បរិភោគ ហើយ​បាន​ដើរ​ទៅ​​ចុះ​ទឹក​រក​ទឹក​ផឹក​ក៏​ខ្យល់​.​គ​ដួល​ចូល​ក្នុង​ទឹក​ព្រែក​បណ្តាល​ឲ្យ​លង់ទឹក​ស្លាប់​តែ​ម្តង​ទៅ ។ ម្យ៉ាង​តាម​​ការ​ពិនិត្យ​សាកសព​ពុំ​មាន​ឃើញ​ស្នាក​ស្នាម​អ្វី ឲ្យ​សង្ស័យ​ឡើយ​គឺ​ពិតជា​ខ្យល់​.​គ​ដួល​ចូល​ក្នុង​​ទឹក​លង់​ស្លាប់ ។ ក្រោយ​ពី​ពិនិត្យ​សព​រួច​សមត្ថកិច្ច​បាន​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​សព​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ