ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រូអាស៊ី ត្រដាបត្រដួសទម្រាំមានកៅអីលេង World Cup 2018 នៅរុស្ស៊ី

5 ឆ្នាំ មុន

ជាមួយនឹង​ការ​តស៊ូ​ហែល​ឆ្លង​ឧបសគ្គ​អស់ជា​ច្រើន​ប្រកួត​រួច​មក ក្រូ​អាស៊ី​ក៏​មាន​កៅអី​នៅ​វគ្គ​ចែក​ពូ​ល​៣២​ក្រុម​ជា​ថ្មី​ម្តងទៀត បន្ទាប់​ពី​ធ្លាក់​ត្រឹម​វគ្គ​នេះ​កាលពី​រដូវ​កាល​មុន ។ ភាព​ចម្រូងចម្រាស​ទាំង​ក្នុង​សហព័ន្ធ​កីឡាបាល់ទាត់ អ្នក​គាំទ្រ និង​គ្រូបង្វឹក បាន​ធ្វើ​ឱ្យ​ក្រុម​ជម្រើសជាតិ​មក​ពី​ទ្វីបអឺរ៉ុប​ខាងលើ ស្ទើរតែ​គ្មាន​វាសនា​បាន​សំបុត្រ​យន្តហោះ​មក​លេង​នៅ​រុ​ស្ស៊ី​ទៅ​ហើយ ប៉ុន្តែ​ពួក​គេ​រស់រាន​វិញ​ក្រោយ​យកឈ្នះ​ក្រិ​ក​ក្នុង​វគ្គ…

ជាមួយនឹង​ការ​តស៊ូ​ហែល​ឆ្លង​ឧបសគ្គ​អស់ជា​ច្រើន​ប្រកួត​រួច​មក ក្រូ​អាស៊ី​ក៏​មាន​កៅអី​នៅ​វគ្គ​ចែក​ពូ​ល​៣២​ក្រុម​ជា​ថ្មី​ម្តងទៀត បន្ទាប់​ពី​ធ្លាក់​ត្រឹម​វគ្គ​នេះ​កាលពី​រដូវ​កាល​មុន ។ ភាព​ចម្រូងចម្រាស​ទាំង​ក្នុង​សហព័ន្ធ​កីឡាបាល់ទាត់ អ្នក​គាំទ្រ និង​គ្រូបង្វឹក បាន​ធ្វើ​ឱ្យ​ក្រុម​ជម្រើសជាតិ​មក​ពី​ទ្វីបអឺរ៉ុប​ខាងលើ ស្ទើរតែ​គ្មាន​វាសនា​បាន​សំបុត្រ​យន្តហោះ​មក​លេង​នៅ​រុ​ស្ស៊ី​ទៅ​ហើយ ប៉ុន្តែ​ពួក​គេ​រស់រាន​វិញ​ក្រោយ​យកឈ្នះ​ក្រិ​ក​ក្នុង​វគ្គ Play-offs ដោយ​លទ្ធផល​សរុប​ទាំង​ពីរ​ជើង​៤​ទល់​នឹង​១ ។

ស្ថិត​នៅ​ចំណាត់ថ្នាក់​លេខ​១៧​ក្នុង​តារាង FIFA ក្រូ​អាស៊ី​ចូលរួម​ប្រកួត​នៅ World Cup ដំបូង​ក្នុង​ឆ្នាំ​១៩៩៨ និង​បាន​ឡើង​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ម្តង​នា​គ្រានោះ​ផង​ដែរ ដោយ​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​៣ ។

សូម​បញ្ជាក់​ថា វា​គឺជា​ការ​បង្ហាញខ្លួន​លើក​ទី​៥ របស់​អតីត​ក្រុម​ជម្រើសជាតិ​មេដាយ​សំរឹទ្ធិ​ក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​នេះ ខណៈ​វត្តមាន​បី​រដូវ​កាល​នា​ពេល​កន្លង​មក​អំឡុង​ឆ្នាំ​២០០២, ២០០៦ និង ២០១៤ ពួក​គេ​ត្រូវ​ត្រឡប់​ទៅ​ស្រុក​វិញ​ត្រឹម​វគ្គ​ចែក​ពូ​ល​ប៉ុណ្ណោះ ។

ក្តី​រំពឹង ៖ បើ​ទោះជា​ក្រូ​អាស៊ី​ឡើង​មក​ដល់​វគ្គ​ជម្រុះ​តាម​ពូ​ល​នេះ​ទាំង​ត្រដាបត្រដួស​ក្តី ក៏​ពួក​គេ​មិន​បោះបង់​ក្តី​សង្ឃឹម​ដែរ ។ ទន្ទឹម​នឹង​នេះ ក្រូ​អាស៊ី​នឹង​ត្រូវ​ហែល​សមុទ្រ​ទុក្ខ​ច្រើនលើក​ច្រើន​សា​បន្ត​ទៀត ដោយសារ​តែ​ពួក​គេស្ថិត​នៅ​ពូ​ល D ជាមួយ​អា​ហ្ស​ង់​ទី​ន ។ ទោះបីយ៉ាងណា ពីរ​ប្រទេស​ផ្សេង​ទៀត​រួម​មាន នី​ហ្សេ​រី​យ៉ា និង​អុី​ស្លង់ ហាក់​មិន​អាច​បង្ក​ការ​គំរាមកំហែង​ដល់​ខ្សែបម្រើ​ប្រយុទ្ធ​ស្នូល Luka Modric, Mario Mandzukic និង Ivan Rakitic បាន​នោះ​ទេ ។

គ្រូបង្វឹក ៖ លោក Zlatko Dalić ត្រូវ​បាន​តែងតាំង​ជា​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ក្រូ​អាស៊ី នៅ​ចុងឆ្នាំ​២០១៧ ជា​ពេល​ដែល​រូប​លោក​ដឹកនាំ​ក្រុម​ប្រទេស​នេះ​ប្រកួត​ឈ្នះ​ក្រិ​ក​ក្នុង​វគ្គ Play-offs ។ គ្រូ​បង្គោល​វ័យ​៥១​ឆ្នាំ​រូប​នេះ ធ្លាប់​បាន​ជួយ​ក្លិប​អា​រ៉ាប់​រួម Al-Ain ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​អាស៊ី AFC Champion League ម្តង​កាលពី​ឆ្នាំ​២០១៦ ។ ក្រោម​ការ​ដឹកនាំ​៥​ប្រកួត​នា​ពេល​កន្លង​មក លោក Zlatko Dalić ជួយ​ក្រូ​អាស៊ី​ឈ្នះ​៣​លើក ស្មើ​១​លើក និង​ចាញ់​១​លើក ។

កីឡាករ ​Super Star​ប្រចាំ​ក្រុម ៖ សមត្ថភាព និង​បច្ចេកទេស​លេង​ដ៏​គួរ​ឱ្យ​កត់សម្គាល់​របស់​កីឡាករ Luka Modric នៅ​តែ​ធ្វើ​ឱ្យ​រូប​លោក​ទទួល​បាន​នូវ​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សំណាក់​អ្នកគាំទ្រ​ទាំង​ក្នុង និង​ក្រៅប្រទេស ។

Luka Modric បាន​ចូល​លេង​ឱ្យ​ក្រុម​ជម្រើសជាតិ​នា​ឆ្នាំ​២០០៦ ដោយ​បង្ហាញខ្លួន​បាន​១០៤​ប្រកួត និង​ស៊ុត​បាន​១២​គ្រាប់ ខណៈ​វត្ត​មាននៅ​ក្លិប Real Madrid តាំងពី​ឆ្នាំ​២០១២​ បង្ហាញខ្លួនចំនួន​១៦៤​ប្រកួត​ រកបាន​៩​គ្រាប់ ។

បញ្ជី​ឈ្មោះ​សមាសភាព​កីឡាករ​សរុប(​បណ្តោះអាសន្ន​) ៖

-​អ្នកចាំទី ៖ Lovre Kalinić (Gent), Antun Marković (Slaven Belupo), Danijel Subašić (Monaco) ។

-​ខ្សែការពារ ៖ Šime Vrsaljko (Atlético), Ivan Strinić (Sampdoria), Vedran Ćorluka (Lokomotiv Mos), Tin Jedvaj (Leverkusen), Domagoj Vida (Beşiktaş), Josip Pivarić (Dynamo Kyiv), Zoran Nižić (Hajduk Split) ។

-​ខ្សែបម្រើ ៖ ប្រធាន​ក្រុម Ivan Rakitic (Barcelona), Mateo Kovačić និង Luka Modrić (Real Madrid), Marko Rog (Napoli), Milan Badelj (Fiorentina), Filip Bradarić (Rijeka), Mario Pašalić (Spartak Mos), Brozović និង Ivan Perišić (Inter Milan) ។

-​ខ្សែប្រយុទ្ធ ៖ Andrej Kramarić (Hoffenheim), Marko Šimić (Persija Jakarta), Duje Čop (Standard Liège), Ante Rebić (Frankfurt), Marko Pjaca (Schalke), Mario Mandžukić (Juventus), Nikola Kalinić (AC Milan), Ivan Santini (Caen) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ