ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ក្រុង​ដឹក​​ពលរដ្ឋ​ត្រឡប់​ពី​​ចូល​រួម​ព្រះ​​រាជ​ពិធី​ថ្វាយ​​ព្រះ​ភ្លើង​ ព្រះ​បរម​សព​​សម្តេច​ឪ​ ដាច់​កាប៉ែន​ស្ទះ​ចរាចរណ៍

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ រថយន្ត​ក្រុង​មួយ​គ្រឿង​​​ដឹក​ប្រជា​ពល​រដ្ឋ​​​​ស្រី​-ប្រុស​ពីបណ្តា​ខេត្ត​នានា មកចូល​រួម​ព្រះរាជ​​ពិធី​​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរម​សព​សម្តេច​ឪ ​ពេលត្រឡប់​ទៅ​ស្រុក​កំណើត​វិញ​ ​មក​ដល់​មុខ​ទី​ស្តីការ​គណៈ​រដ្ឋមន្រ្តី​តាម​មហា​វិថី​សហ​ព័ន្ធ​រុស្ស៊ី​​ក្នុង​សង្កាត់​មនោរម្យ​ ខណ្ឌ​៧​មករា​ ​ស្រាប់​តែ​​រថយន្ត​ដាច់​កាប៉ែន​បើក​ទៅ​មុខ​លែង​រួច​នៅ​កណ្តាល​ផ្លូវ​បង្ក​ឲ្យស្ទះ​ចរា​ចរណ៍​​រាប់​ម៉ោង​ កាលពី​វេលា

រាជធានីភ្នំពេញ ៖ រថយន្ត​ក្រុង​មួយ​គ្រឿង​​​ដឹក​ប្រជា​ពល​រដ្ឋ​​​​ស្រី​-ប្រុស​ពីបណ្តា​ខេត្ត​នានា មកចូល​រួម​ព្រះរាជ​​ពិធី​​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរម​សព​សម្តេច​ឪ ​ពេលត្រឡប់​ទៅ​ស្រុក​កំណើត​វិញ​ ​មក​ដល់​មុខ​ទី​ស្តីការ​គណៈ​រដ្ឋមន្រ្តី​តាម​មហា​វិថី​សហ​ព័ន្ធ​រុស្ស៊ី​​ក្នុង​សង្កាត់​មនោរម្យ​ ខណ្ឌ​៧​មករា​ ​ស្រាប់​តែ​​រថយន្ត​ដាច់​កាប៉ែន​បើក​ទៅ​មុខ​លែង​រួច​នៅ​កណ្តាល​ផ្លូវ​បង្ក​ឲ្យស្ទះ​ចរា​ចរណ៍​​រាប់​ម៉ោង​ កាលពី​វេលា​ម៉ោង​៩​និង​​៣០​នាទី​ព្រឹកថ្ងៃទី៥ កុម្ភៈ ។

សាក្សី​បាន​ឲ្យ​ដឹង​ថា​ ​រថយន្ត​ក្រុង​នេះ​ដឹក​អ្នក​ដំណើរ​ដែល​មក​ចូល​រួម​ព្រះរាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរមសព​​​តាំង​ពីថ្ងៃទី១​ កុម្ភៈ​ ​រហូត​ដល់​ថ្ងៃទី៥​ កុម្ភៈ​ ទើប​ដឹក​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ​ ។​ ​​​ខណៈ​មក​ដល់​ចំណុច​ខាង​លើ ​ស្រាប់​តែ​រថយន្ត​ដាច់​កាប៉ែន បើក​ទៅមុខ​លែង​រួច​ ​ឈប់​នៅ​កណ្តាល​ផ្លូវ​ធ្វើឲ្យស្ទះ​ចរាចរណ៍​រាប់​ម៉ោង ។

ដោយ​ឡែក​ភ្ញៀវ​ដែល​ជិះលើ​រថយន្ត​នោះ​នាំគ្នា​​ជញ្ជូន​​អីវ៉ាន់​ និង​របស់​របរ​មួយ​ចំនួន ​ជាពិសស​ ​មាន​ព្រះឆាយា​ល័ក្ខណ៍​របស់​ព្រះ​​បរម​រតនកោដ្ឋ​​ចេញ​ពី​រថយន្ត ។ ​មួយ​សន្ទុះ​ក្រោយ​មក​មាន​រថយន្ត​​ក្រុង​មួយ​គ្រឿង​ទៀតបាន​មក​ដឹក​អ្នក​ដំណើរ​​ទាំង​នោះ​​ទៅ​ស្រុក​កំណើត​​របស់​ពួក​គាត់​បន្តទៀត​​ ឯ​រថយន្ត​នោះ​ត្រូវ​គេ​រុញ​អែបចិញ្ចើម​ផ្លូវ​ដើម្បីជួស​ជុល ៕