អំណោយ​មនុស្សធម៌​ជូន​ដល់​ពលរដ្ឋ ដែល​រង​គ្រោះ​រលំ​ផ្ទះ​ដោយ​ខ្យល់​កន្ត្រាក់


ខេត្តសៀមរាប ៖ លោក​ជំទាវ គួ​យ ណា​លី​ន ឃឹម​ប៊ុ​ន​សុង អនុប្រធាន​គណៈកម្មាធិការ សាខា​កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និង​សហការី បាន​អញ្ជើញ​ជួប​សំណេះសំណាល និង​នាំ​យក​អំណោយ​មនុស្សធម៌ នា​ថ្ងៃ​ពុធ ១០​រោច ខែ​ពិសាខ ឆ្នាំច សំរឹទ្ធិ ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​២០១៨ ជូន​ប្រជាពលរដ្ឋ​រង​គ្រោះ​រលំ​ផ្ទះ ដោយ​ខ្យល់​កន្ត្រាក់​កាលពី​ល្ងាច​ថ្ងៃ​ទី​៨ ខែឧសភា ឆ្នាំ​២០១៨ ចំនួន​១​គ្រួសារ នៅ​ភូមិ​ដូន​ក្រសាំង​រលើង សង្កាត់​សៀមរាប ក្រុង​សៀមរាប​។

មាន​ប្រសាសន៍​នា​ឱកាស​នោះ លោក​ជំទាវ គួ​យ ណា​លី​ន ឃឹម​ប៊ុ​ន​សុង អនុប្រធាន​គណៈកម្មាធិការ សាខា​កាកបាទក្រហមកម្ពុជា បាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ក៏​ដូច​ជា​លោក​បណ្ឌិត ឃឹម ប៊ុ​ន​សុង ប្រធាន​គណៈ ក​ម្មា​ធិ​ការ​សាខា ដែល​តែងតែ​យកចិត្តទុកដាក់​គិតគូរ​ចំពោះ​សុខទុក្ខ​ប្រជាពលរដ្ឋ​គ្រប់​រូប មិន​ប្រកាន់វណ្ណៈ ពណ៌​សម្បុរ ជំនឿ​សាសនា ឬ​និន្នាការ​នយោបាយ​ណាមួយ​ឡើយ​។

លោក​ជំទាវ​ក៏​បាន​បន្ត​ថា ថ្វី​ត្បិត​តែ​អំណោយ​មនុស្សធម៌​ដែល​បាន​នាំ​យក​មក​ចែក​ជូន​បងប្អូន​នា​ពេល​នេះ មាន​ចំនួន​តិចតួច​ក្ដី មិន​សម​ល្មម​នឹង​ការ​ខាតបង់​របស់​ក្រុម​គ្រួសារ តែ​ក៏​អាច​ជួយ​សម្រាលទុក្ខ​បាក បាន​មួយ​កម្រិត ហើយ​ក៏​ជា​ការ​បង្ហាញ​នូវ​ការ​យកចិត្តទុកដាក់​ចំពោះ​ប្រជាពលរដ្ឋ​គ្រប់​រូប​ពី​សំណាក់​ថ្នាក់ដឹកនាំ ពិសេស​គឺ​កាកបាទក្រហមកម្ពុជា ដូចដែល​បាន​លើក​ឡើង​ថា កាកបាទក្រហមកម្ពុជា​មាន​គ្រប់​ទីកន្លែង សម្រាប់​គ្រប់​ៗ​គ្នា មិន​ទុក​នរណា​ម្នាក់​ចោល​ឡើយ​។

សូម​បញ្ជាក់​ផង​ដែរ​ថា អំណោយ​មនុស្សធម៌ ដែល​បាន​យក​ទៅ​ផ្ដល់​ជូន​នា​ពេល​នេះ​រួម​មាន​៖ មុង​១ ផួយ​១ សារុង​១ ក្រមា​១ កន្ទេល​១ តង់​១ អង្ករ​១០០​គីឡូក្រាម មី​១​កេស និង​ថវិកា​៤​សែន​រៀល​។ ជាមួយ​គ្នា​នេះ​ដែរ​អនុ​សាខា​ក្រុង​សៀមរាប បាន​ឧបត្ថម្ភ​បន្ថែម អង្ករ​៥០​គីឡូក្រាម មី​២​កេស ទឹក​២​យួរ សាប៊ូ​១​ធុង ៤​លី​ត្រ និង​ថវិកា​១​សែន​រៀល​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សប្បុរសធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ